ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ Techo International Airport Check-Point
395 subscribers
2.82K photos
9 videos
376 links
Download Telegram
នារសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក លោកស្រី នាយរងប៉ុស្តិ៍ លោកនាយផ្នែក និងមន្ត្រីពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំលោកឧត្តមសេនីយ៍ត្រី ថោង សុផាត ប្រធានសេនាធិការអានរបាយការណ៍ស្តីអំពីវឌ្ឍនភាពការងារសំរាប់ខែកុម្ភៈ ឆ្នាំ២០២៦ដែលមន្ត្រីប៉ុស្តិ៍ បានបំពេញជូនអង្គប្រជុំជ្រាប។

អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សុខ ធា បានថ្លែងអំណរគុណដល់កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានយកចិត្តទុកដាក់ខ្ពស់ និងខិតខំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងចូលរួមសហការជាមួយកងកម្លាំងគ្រប់ស្ថាប័ន ការពារសន្តិសុខ សុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងភ្ញៀវជាតិ អន្តរជាតិ ដែលបានធ្វើដំណើរចេញចូលតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោកឧត្តមសេនីយ៍ត្រី សុខ ធា មានប្រសាសន៍បន្តថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងមាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការដឹកនាំចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវតែចូលរួមយ៉ាងសកម្មបំផុតក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams នៅក្នុងប្រទេសកម្ពុជា និងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសម្រួលដល់ការបណ្តេញចេញជនបរទេសដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams។

លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានបន្តដាក់បទបញ្ជាយ៉ាងមុឺងមាត់ ចំពោះមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ហាមដាច់ខាតមិនទទួលយកលុយធីបពីភ្ញៀវឡើយ ព្រោះជាកត្តាដែលនាំឱ្យអាប់ឱនកិត្តិយសប្រទេសជាតិ និងប៉ះពាល់ដល់វិន័យកងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានណែនាំបន្ថែមដល់ កម្លាំងនគរបាលយើងត្រូវមានឥរិយាបថសមរម្យ ពង្រឹងវិន័យកងកម្លាំង គ្រប់គ្រងកម្លាំង សាមគ្គីផ្ទៃក្នុង និងវេនការងារឲ្យបានល្អ សម្រាប់ធ្វើរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែ ឆ្នាំឲ្យទាន់ពេលវេលា។ ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍ បានណែនាំដល់មន្ត្រីទាំងអស់ត្រូវជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងគ្រប់ប្រភេទ៕

ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc
1
នាព្រឹកថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ យោងតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាត់តាំងលោកវរសេនីយ៍ឯក អុី សុភាព នាយរងប៉ុស្តិ៍ ដឹកនាំកម្លាំង នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីគោរពទង់ជាតិរួច លោកវរសេនីយ៍ឯក អុី សុភាព បានមានប្រសាសន៍ ណែនាំការងារជំនាញ ផ្សព្វផ្សាយប្រកាសថ្មី ស្តីពីបទវិន័យនគរបាលជាតិកម្ពុជាលេខ៨៧៣ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តការងារ(Cambodia e Arrival)ចាប់ពីថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៤។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯក អុី សុភាព សូមឱ្យកម្លាំងមន្ត្រីទាំងអស់យកចិត្តទុកដាក់ជាមួយនឹងការពិនិត្យ ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា(Smart gate)ឱ្យដំណើរដោយរលូន។

លោកវរសេនីយ៍ឯក អុី សុភាព នាយរងប៉ុស្តិ៍ ក៏បានផ្សព្វផ្សាយបទបញ្ជារបស់ថ្នាក់ដឹកនាំ និងមតិណែនាំរបស់ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ជូនដល់កម្លាំងក្រោមឱវាទរបស់ប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ៖ -កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវតែចូលរួមយ៉ាងសកម្មបំផុតក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams នៅប្រទេសកម្ពុជា និងចូលរួមសហការបណ្តេញចេញជនបរទេសដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams -ការរៀបចំបែបបទលើលិខិតបទដ្ឋាននានា ដែលឆ្លងកាត់ច្រកទ្វារ គ្រប់គ្រង និងកត់ត្រាទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យា -ចូលរួមអនុវត្តតាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល -សហការជាមួយសមត្ថកិច្ចពាក់ពន្ធ័នៅច្រកទ្វារ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទឆ្លងកាត់តាមច្រកទ្វារ -សម្រួលបែបបទចេញ-ចូល និងផ្តល់សេវាកម្មឱ្យឆាប់រហ័សជូនភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយស្នាមញញឹម រួសរាយ រាក់ទាក់ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ -ការយកចិត្តទុកដាក់លើការងារជំនាញឱ្យបានត្រឹមត្រូវ និងសហការគ្រប់អង្គភាព ស្ថាប័ន អង្គការ និងស្ថានទូតពាក់ព័ន្ធនានា៕

ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc
1
នាព្រឹកថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានដឹកនាំកម្លាំងប៉ុស្តិ៍រៀបចំសណ្ដាប់ធ្នាប់ជូនប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានកុងស៊ុលអាស៊ានឆ្នាំ២០២៦ (DGICM Chair) បានដឹកនាំប្រតិភូអញ្ជើញចូលរួម សិក្ខាសាលាលើកទី២ ស្តីពីការពិនិត្យតាមដាន និងរាយការណ៍ក្នុងក្របខណ្ឌ MERL នៃផែនការការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជំហ៊ានទី២ (The Bohol TIP Work Plan 2.0)ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីនពីន ៕

ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc
🙏1