KPT Plus
844 subscribers
4.62K photos
535 videos
3.52K links
ការកម្សាន្ត ជិវិតរស់នៅ ការអប់រំ ចំណេះដឹងទូទៅ...ប្រមូលផ្តុំគុណភាពមាតិកា ដែលលោកអ្នកអាចទុកចិត្តបាន!
Download Telegram
Media is too big
VIEW IN TELEGRAM
ឈប់ធ្វើការវែកញែកទៀតទៅ! តោះមកដឹងពីការចូលរួមជួយជាតិរបស់ ជី ដេវីត និង វណ្ណដា ថាបានជួយអីខ្លះ?

📲សិល្បៈកម្សាន្ត JOIN KPT PLUS
Media is too big
VIEW IN TELEGRAM
ម្ចាស់ពាន MasterChef រដូវកាលទី ៣ មិនទុកសមត្ថភាពធ្វើម្ហូបចោលទេ ខំប្រមែប្រមូលអ្នកភូមិចម្អិនម្ហូបទាំងខ្ទះ ជួយជនភៀសសឹក👏

📲សិល្បៈកម្សាន្ត JOIN KPT PLUS
3
Media is too big
VIEW IN TELEGRAM
🎞ទោះមិនបានចុះទៅតំបន់ក្រហមផ្ទាល់ តែ វណ្ណដា ថា កុំស្មានចម្រៀងនៃការពិតនោះអត់ប្រយោជន៍សោះ

📲សិល្បៈកម្សាន្ត JOIN KPT PLUS
Media is too big
VIEW IN TELEGRAM
គិតគូរបានល្អ! ទើបដឹងមូលហេតុ រ៉េត សារីតា ជ្រើសទឹកដីអង្គររៀបចំពិធីមង្គលការ ទោះមិនមែនជាស្រុកកំណើតខ្លួន🇰🇭

📲សិល្បៈកម្សាន្ត JOIN KPT PLUS
🛑«យុទ្ធសង្គ្រាម» កាន់តែបានការចាប់អារម្មណ៍ ក្រោយបង្ហាញឈុតខ្លីពី Ai ស្របនឹងន័យដៀលសត្រូវប្រវត្តិសាស្ត្រចំៗ

“យុទ្ធសង្គ្រាម” ( War Of Warriors ) ដែលជាការតែងនិពន្ធដោយលោក G-Devith និងច្រៀងដោយអ្នកនាង ទេព បូព្រឹក្ស ទទួលបានការចាប់អារម្មណ៍ជាថ្មី ក្រោយលោកសាស្ត្រាចារ្យ ណុប សម្បត្តិ ដែលមហាជនស្គាល់ថា ជាជើងចាស់ក្នុងវិស័យភាពយន្តខ្មែរនោះ បានបង្ហាញជាសាធារណៈនូវឈុតឆាកខ្លីផលិតពី Ai ដោយដកស្រង់ជាង ១នាទីជាមួយនឹងតថភាពល្អឯក។

“យុទ្ធសង្គ្រាម” ( War Of Warriors ) ជាចម្រៀងរៀបរាប់ពីសត្រូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលតែងចិញ្ចឹមមហិច្ចតាឈ្លានពានទឹកដីខ្មែរមិនចេះចប់មិនចេះហើយរាប់ជំនាន់មកហើយ រហូតមកទល់នឹងបច្ចុប្បន្ននេះ។

តាមរយៈសារលើទំព័រហ្វេសប៊ុកជើងចាស់ក្នុងវិស័យភាពយន្តខ្មែររូបនោះ បញ្ជាក់ខ្លីថា ចម្រៀងបទ«យុទ្ធសង្គ្រាម» ច្រៀងដោយ Tep Boprek ឯវីដេអូ Ai ធ្វើដោយ Sambath (Pu Berry) ។

គិតត្រឹមថ្ងៃទី១ថ្ងៃ វីដេអូខ្លីនេះ មានអ្នកទស្សនាជាង ១លានដងលើទំព័រហ្វេសប៊ុកផេករបស់លោកសាស្ត្រាចារ្យ ណុប សម្បត្តិ និងមានការចែករំលែកព្រោងព្រាតផងដែរ។ ក្នុងនោះ សាធារណជនជាច្រើន បានបង្ហាញការពេញចិត្តឥតគណនា និងពោលថាអស្ចារ្យគ្រប់ៗគ្នា។

📲សិល្បៈកម្សាន្ត JOIN KPT PLUS
🛑តារាសម្ដែងជើងចាស់ អម្ពរ ទេវី និងពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បន្តប្រមូលផ្ដុំគ្នាកាន់បដាស្រែកប្រាប់អន្តរជាតិ អំពីបំណងរបស់កម្ពុជា ចង់បានសន្តិភាព និងសុំឱ្យអន្តរជាតិថ្កោលទោសថៃ បញ្ឈប់រាល់សកម្មភាពព្រៃផ្សៃមកលើកម្ពុជា។

📲សិល្បៈកម្សាន្ត JOIN KPT PLUS
Media is too big
VIEW IN TELEGRAM
🎞ហួសចិត្ត! ហ្វេន Lisa ចោទ Jennie ថា កុបពីវប្បធម៌ថៃ ស្រាប់តែគេតបថា ថៃវិញទេជាអ្នកបុិនលួចវប្បធម៌ប្រទេសជិតខាង

📲សិល្បៈកម្សាន្ត JOIN KPT PLUS
👍1
🛑ប៉ូគីមថេង សុធីតា និយាយទាំងទឹកភ្នែក ផ្ដាំផ្ញើទៅកាន់យុវវ័យឱ្យខិតខំសិក្សារៀនសូត្រ អភិវឌ្ឍចំណេះដឹងខ្លួនឯងឱ្យកាន់តែខ្លាំង ដើម្បីជាសសរទ្រូងប្រទេសជាតិ ព្រោះថា យុត្តិធម៌មិនមានទេសម្រាប់អ្នកដែលទន់ខ្សោយ។

📲សិល្បៈកម្សាន្ត JOIN KPT PLUS
🛑ក្រោយឃើញទង្វើពុំគួរគប្បីរបស់អតីតតារាភាពយន្តជើងចាស់ សុខ ស្រីមុំ បានចេញវីដេអូនិយាយហាក់មិនដឹងក្បាលកន្ទុយមកថ្នាក់ដឹកនាំកម្ពុជា និងរងការទិតៀនពីសាធារណជនជាតិ ស្រាប់តែតារាចម្រៀងលោក ឈិន កុសល បានចេញមកបកអាក្រាតអត្តចរិតតារាជើងចាស់រូបនេះ អំឡុងពេលធ្លាប់ជួបគ្នានៅប្រទេសបារាំង។

ជាការពិត កាលពីថ្មីៗនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បានផ្ទុះការចាប់អារម្មណ៍និងមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីមានចែករំលែកនូវវីដេអូមួយរបស់អតីតតារាភាពយន្តជើងចាស់ អ្នកនាង សុខ ស្រីមុំ ដោយបានប្រើពាក្យមិនគប្បីក្នុងន័យប្រមាថថ្នាក់ដឹកនាំកំពូល និងរាជរដ្ឋាភិបាលកម្ពុជា។

តារាចម្រៀងលោក ឈិន កុសល មិនខុសគ្នាពីមហាជនខ្មែរទូទាំងប្រទេសនោះទេលោកបានសរសេរបង្ហោះសារប្រតិកម្មបកអាក្រាតចរិតអ្នកនាង សុខ ស្រីមុំ ដែរថា តារាជើងចាស់រូបនេះគ្មានចេះអក្សរ ភ្លេចកំណើតខ្លូនជាខ្មែរ។

លោកបន្តថា “កាលសម្ដែងជាមួយខ្ញុំនៅប្រទេសបារាំង បែកពេញឆាក ម្ចាស់ស្ពាន់ស័រឡើងសភ្នែក សិល្បៈដូចគ្នាខ្ញុំមិនចង់ជាន់ទេ ប៉ុន្តែនិយាយមកគឺជ្រុលពេក បានប្រមាថថ្នាក់ដឹកនាំ បើមិនបែកថ្នាំទេក៏ប្រមឹករហូតដល់ថ្នាក់ខ្មោចស្រាចូលខ្លួនដែរ”៕

📲សិល្បៈកម្សាន្ត JOIN KPT PLUS
2👍1
Media is too big
VIEW IN TELEGRAM
😮មិននឹកស្មានថា តួ Varang ចរឹកសៀមក្នុងរឿង Avatar វគ្គ៣ គឺជាចៅស្រីបង្កើតតារាកំប្លែង សាក់ឡូ!

📲សិល្បៈកម្សាន្ត JOIN KPT PLUS
🛑វណ្ណដា ថាការប្រគំតន្ត្រី “RISE FOR KHMER” នៅប៉ារីសកន្លងទៅនេះ ពិតជាមានន័យខ្លាំងណាស់សម្រាប់លោក ហើយគ្មានអ្វីដែលធ្វើឱ្យលោករំភើបជាងការដែលឃើញសំឡេងតន្ត្រី អាចប្រែទៅជាជំនួយ និងក្តីសង្ឃឹមសម្រាប់បងប្អូនខ្មែរដែលកំពុងជួបទុក្ខលំបាកនោះទេ។ វណ្ណដា សំណូមពរសប្បុរសជនចូលរួមជាមួយមូលនិធិ “RISE FOR KHMER” បន្ថែមទៀត ដោយមូលនិធិនេះ នៅតែបន្តទទួលការបរិច្ចាគសម្រាប់ជួយជនភៀសសឹកខ្វះខាតទីជម្រក៕

📲សិល្បៈកម្សាន្ត JOIN KPT PLUS