KOOMPI Channel
1.2K subscribers
1.2K photos
80 videos
3 files
692 links
KOOMPI provides custom hardware and software solutions for the Cambodia market. Our ultra-slim KOOMPI laptop is a low cost, high performance tool specifically tailored for students and teachers. Join our discussion group via @koompicom
Download Telegram
នេះគឺជាសកម្មភាពក្មេងៗ ដែលបានចូល និងប្រើប្រាស់ សាកល្បងកុំព្យូទ័រ គម្ពីរ​ នៅថ្ងៃ កម្មវិធី ពិព័រណ៍ និងការប្រកួតប្រជែងស្ទែម ប្រចាំឆ្នាំ លើកទី១។
ទោះបីជា វ័យនៅក្មេងក៏ពិតមែន តែពួកគាត់សុទ្ធតែពូកែ និងចេះប្រើកុំព្យូទ័រ បានយ៉ាងស្ទាត់ជំនាញ។

យើងពិតជា រីករាយដែលបានឃើញ ក្មេងជំនាន់ក្រោយមានចំណេះដឹងខ្ពស់ ទាក់ទងជាមួយបច្ចេកវិទ្យា។ យើងសង្ឃឹមថា នឹងមានការបង្កើតថ្មីជាច្រើន ចេញពីពួកគាត់នៅថ្ងៃអនាគតខាងមុខ
ដែលជាផ្នែកដ៏ធំមួយ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។

#koompi #education
សួស្តី ប្អូនៗសិស្សានុសិស្សកំពុងរៀននៅកំរិតវិទ្យាល័យ!
តើអ្នកកំពុងស្វែងរក ធនធាន ឬមាតិកាដើម្បីរៀនបន្ថែមមែនទេ?

វេទិកា អាចជួយបាន! សូមណែនាំវគ្គសិក្សាគណិតវិទ្យាដ៏ល្អមួយដែលអ្នកអាចសិក្សាដោយមិនគិតថ្លៃ។ វគ្គសិក្សានេះ បង្រៀនអំពីមេរៀន ចំនូនកុំផ្លិច សម្រាប់ថ្នាក់ទី 12 ដែលបង្រៀនដោយសាលាមួយនៅលើ វេទិកា ឈ្មោះ Fingnorm ។

យើងក៏មានវគ្គសិក្សាចំនួនរាប់រយទៀត ដែលអ្នកអាចសិក្សាផងដែរ។ សូមជួយចែករំលែក (Share) បន្ត ដើម្បីអោយ មិត្តភក្កិ ឬ បងប្អូនរបស់អ្នកបានសិក្សាដែរ។

👉 ចុះឈ្មោះសិក្សា: https://rb.gy/q1nsgy

#koompi #weteka #education
សួស្តី! ប្អូនៗសិស្សានុសិស្សដែលកំពុងរៀននៅគ្រប់កម្រិតទាំងអស់
តើអ្នកកំពុងស្វែងរក ធនធាន ឬមាតិកាដើម្បីរៀនអំពី បច្ចេកវិទ្យាបន្ថែមមែនទេ?

វេទិកា អាចជួយបាន! សូមណែនាំវគ្គសិក្សា Coding កម្រិតដំបូងដ៏ល្អមួយដែលអ្នកអាចសិក្សាដោយមិនគិតថ្លៃ។ វគ្គសិក្សានេះ បង្រៀនអំពីមេរៀនកម្មវិធី Scratch ដែលបង្រៀនដោយសាលាមួយនៅលើ វេទិកា ឈ្មោះ KOOMPI Official។

យើងក៏មានវគ្គសិក្សាចំនួនរាប់រយទៀត ដែលអ្នកអាចសិក្សាផងដែរ។ សូមជួយចែករំលែក (Share) បន្ត ដើម្បីឱ្យមិត្តភក្កិ ឬ បងប្អូនរបស់អ្នកបានសិក្សាដែរ។

👉 វគ្គសិក្សា: https://bit.ly/3zMKCy8

#koompi #weteka #education
សួស្តី! ប្អូនៗសិស្សានុសិស្សកំពុងរៀននៅគ្រប់កម្រិតទាំងអស់ ជាពិសេស ប្អូនៗដែលកំពុងរៀនថ្នាក់ទី ៧ និងជិតចូលថ្នាក់ទី ៧
តើអ្នកកំពុងស្វែងរកធនធាន ឬមាតិកាដើម្បីរៀនអំពី មុខវិជ្ជា គណិតវិទ្យាបន្ថែមមែនទេ?

វេទិកា អាចជួយបាន! សូមណែនាំវគ្គសិក្សា គណិតវិទ្យាថ្នាក់ទី៧ ដែលសិស្សានុសិស្សអាចរៀនដោយសេរី និងឥតគិតថ្លៃ។ វគ្គសិក្សានេះ បង្រៀនអំពីសៀវភៅគណិតវិទ្យាថ្នាក់ទី ៧ ដែលបានចុះផ្សាយដោយ ក្រសួងអប់រំ យុវជន និងកីឡាដែលបង្រៀនដោយ សាលាឌីជីថលរបស់ក្រសួងផ្ទាល់នៅលើ Weteka។

យើងក៏មានវគ្គសិក្សាចំនួនរាប់រយទៀត ដែលអ្នកអាចសិក្សាដោយសេរី និងមិនគិតថ្លៃ។ សូមជួយចែករំលែក (Share) បន្តដើម្បីឱ្យមិត្តភក្កិ ឬ បងប្អូនរបស់អ្នកបានសិក្សាជាមួយគ្នាដែរ។

👉 វគ្គសិក្សា: https://bit.ly/3pDsapV

#koompi #weteka #education
Media is too big
VIEW IN TELEGRAM
សូមណែនាំអំពី ​របៀបប្រើប្រាស់ Weteka
​​
វេទិកា សាលារៀនបែបឌីជីថលសម្រាប់ អ្នកបង្រៀន និងអ្នករៀនជំនាន់ថ្មី​!!
ចំណេះដឹង កើតចេញពីការសិក្សាស្រាវជ្រាវ​

គេហទំព័រ Weteka: www.weteka.org
#koompi #weteka #elearning #education
Media is too big
VIEW IN TELEGRAM
សូមណែនាំអំពី ​របៀបប្រើប្រាស់ Weteka
​​
អ្នកទាំងអស់គ្នាអាចបង្កើតថ្នាក់រៀន ឬសាលារៀនផ្ទាល់ខ្លួននៅ Weteka បានយ៉ាងងាយស្រួល។ ការចូលរួមទាំងអស់គ្នា បង្កើតមេរៀនដែលអ្នកទាំងអស់គ្នាមានជំនាញ ដើម្បីចែករំលែកដល់ ក្មេងជំនាន់ក្រោយ ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជាយើង។ លើសពីនេះទៅទៀត អ្នកទាំងអស់គ្នាក៏អាចរកចំណូលបានដោយ ការដាក់មេរៀនទាំងនោះលក់នៅលើ Weteka បានថែមទៀតផង។

វេទិកា សាលារៀនបែបឌីជីថលសម្រាប់ អ្នកបង្រៀន និងអ្នករៀនជំនាន់ថ្មី​!!
ចំណេះដឹង កើតចេញពីការសិក្សា និងការស្រាវជ្រាវ​។

គេហទំព័រ Weteka: www.weteka.org
#koompi #weteka #elearning #education
តើអ្នកកំពុងស្វែងរក ធនធាន មាតិកា ឬ មេរៀនដើម្បីជួយអភិវឌ្ឍន៍ ជំនាញនិងចំណីដឹងបន្ថែមមែនឬទេ?

KOOMPI Steam គឺជាសាលារៀនមួយរបស់ KOOMPI ដែលឃ្លាំងចំណេះដឹង និងមានមេរៀនជាច្រើនសម្រាប់អ្នកទាំងអស់គ្នា រៀនបានដោយ ឥតគិតថ្លៃ។

យើងក៏មានវគ្គសិក្សាចំនួនរាប់រយទៀត ដែលអ្នកអាចសិក្សាផងដែរ។ សូមជួយចែករំលែក (Share) បន្ត ដើម្បីឱ្យមិត្តភក្កិ ឬ បងប្អូនរបស់អ្នកបានសិក្សាដែរ។

👉 វគ្គសិក្សា: https://bit.ly/3oMD4K3

#koompi #weteka #education
អបអរសាទរ កិច្ចការអនុគ្រោះលើការដាក់ជូនកុំព្យូទ័រដល់ Community Development Centre👏👏🎉

KOOMPI មានកម្មវិធីដាក់ជូនកំព្យូទ័រ សម្រាប់សាលារៀននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ឱ្យសិស្សទទួលបានឱកាសក្នុងរៀន និងប្រើប្រាស់បច្ចេកវិទ្យា ដែលជាកាតាលីករជំរុញដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ។

សម្រាប់សាលាដែរយើងបានដាក់ជូន ក្នុងនោះក្រុមការងារ KOOMPI បានមើលឃើញពី សក្តានុពលរបស់ Community Development Centre ដែលបានផ្តល់ឱកាសដល់អ្នក មានជីវភាពខ្សត់ខ្សោយ អាចទទួលបាន ចំណេះ ជំនាញ ដើម្បីជាកម្លាំងចលករជួយដល់ ការអភិវឌ្ឍប្រទេស និង សេដ្ឋកិច្ចជាតិ។

👉 អំពី Community Development Centre:
https://www.facebook.com/CDC.AusRelief?mibextid=ZbWKwL

#koompi #education #koompie13
តើអ្នកដឹងទេ?🤔

កុំព្យូទ័រអេឡិចត្រូនិចដំបូងគឺមានរូបរាងបែបនេះ។ កុំព្យូទ័រនេះមានឈ្មោះថា ENIAC (Electronic Numerical Integrator and Computer) វាមានទំហំប្រហែល 30 ម៉ែត និងទំងន់ 27215 គីឡូក្រាម ត្រូវបានបង្កើតឡើងនៅឆ្នាំ 1945 នាសម័យសង្រ្គាមលោកលើកទី 2។

Join @koompi

#Education #Koompi #Technology
តើអ្នកដឹងទេ? 🤔

Hardware គឺជាធាតុដ៏សំខាន់នៃកុំព្យូទ័រដែលមានរូបជាក់លាក់ និងអាចប៉ះបាន។ ទាំងនេះរួមបញ្ចូលទាំងរបស់របរដូចជា ម៉ូនីទ័រ ក្តារចុច និងឧបករណ៍ខាងក្នុងផងដែរ
ដូចជាមីក្រូឈីប និងបន្ទះមេជាដើម។

Software គឺជាអ្វីៗដែលបញ្ជាផ្នែករឹង​ (Hardware) នូវអ្វីដែលត្រូវធ្វើ រួមទាំងកម្មវិធីកុំព្យូទ័រ និងកម្មវិធីនៅលើទូរស័ព្ទរបស់អ្នក។ ឧទាហរណ៍៖
វីដេអូហ្គេម កម្មវិធីកែរូបថត និងកម្មវិធីរុករកអ៊ីនធឺណិត។

Hardware និង Software គឺខុសគ្នាមែនពិត ប៉ុន្តែដើម្បីដំណើរការនីមួយៗគឺត្រូវការផ្នែកទាំងពីរចូលរួមជាមួយគ្នាផងដែរ។

👉 Join us: https://t.me/koompi

#Education #Koompi #Technology
ក្រោមកិច្ចសហការជាមួយ Community Development Centre យើងបានមើលឃើញថា យុវជន និងធនធានដែរកំពុងពេញកម្លាំងសម្រាប់ជួយជំរុញដល់សេដ្ឋកិច្ចជាតិបានទទួលឱកាសក្នុងការអនុវត្ត និងប្រើប្រាស់ Computerដែរជាចំណេះដឹងដ៏សំខាន់ ហើយមិនអាចខ្វះបាននៅក្នុងយុគសម័យ បច្ចេកវិទ្យា4.0 នេះ។ ក្រោយការសិក្សា និងអនុវត្តន៍ ពួកគាត់បានបង្កើនសមត្ថភាពលើការវាយក្តារចុច និងការស្រាវជ្រាវផ្សេងនៅលើ Internet ។

The collaboration with the Community Development Center, we see that young people and resources are full of energy to help boost the national economy, have the opportunity to implement and use computers, which is an important and indispensable knowledge in the age of Industry 4.0.
They have improved their typing skills and research on the Internet.

#koompi #CDC #education
តើនរណាខ្លះចង់ចេះជំនាញ IT និងអាចសរសេរកូដបាន តែមិនដឹងរៀននៅឯណា? 🤔🤔

សម្រាប់អ្នកចង់ទទួលបានចំណេះដឹងផ្នែក IT បន្ថែមអាចរៀនបាននៅលើ Weteka ដោយក្នុងនោះ មានសាលារៀន Cambo ITs ដែលបានបង្កើតមេរៀន Laravel សម្រាប់អ្នកទាំងអស់គ្នាអាចចូលរៀនបានដោយសេរី និងមិនគិតថ្លៃបានផងដែរ។ 😊

Are you interested in expanding your knowledge of IT and learning how to code, but you're not sure where to begin?
Don't worry, we've got you covered! Weteka offers a wealth of resources to help you kickstart your IT journey. In particular, Weteka's Cambo ITs School has developed a series of comprehensive and beginner-friendly Laravel lessons that are available to everyone completely free of charge. 😊

👉 វគ្គសិក្សា: https://bit.ly/3rdTXOG
👉 ចូលរួម KOOMPI Channel: https://t.me/koompi
#koompi #weteka #education #laravel
[English Below]

តើអ្នកចូលចិត្តអាន អំពីការធ្វើបច្ចុប្បន្នរបស់បច្ចេកវិទ្យាថ្មីពី គម្ពីរ ​ដែរឬទេ? 🤔🤔
ឥឡូវនេះ អ្នកទាំងអស់គ្នាអាចអានបាននៅលើ វេទិកាអត្ថបទ ដោយសេរីដើម្បីអាចទទួលបានព័ត៌មានថ្មីៗបន្ថែម។

👉តំណវេទិកាអត្ថបទ: https://bit.ly/3JV3lx1


Are you interested in exploring the latest technological advancements from KOOMPI?🤔🤔
Discover more by accessing our free article forum for regular updates.
👉 Weteka blog: https://bit.ly/3JV3lx1

👉 Join Our Telegram Channel: t.me/koompi
👉 Instagram: https://bit.ly/3Dt2kJf
👉 Facebook: https://bit.ly/46ytQlE
👉 Twitter: https://bit.ly/3PT5Zal
👉 Linkedin: https://bit.ly/3pOXKS3
👉 YouTube: https://bit.ly/3pI0Ib2

#education #koompi #technology #weteka #wetekablog
[English Below]

ផ្ទះហ៊ីរ៉ូស៊ីម៉ា ត្រូវបានសាងសង់នៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីបួងសួងសុំសុខសន្តិភាព និងមិត្តភាពរវាងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងកម្ពុជា។ បច្ចុប្បន្ននេះ យើងកំពុងជួយដល់កុមារជាមួយនឹងការសិក្សាដោយឥតគិតថ្លៃ និងអាហារថ្ងៃត្រង់នៅសាលា។

គម្ពីរ ពិតជាមានសេចក្តី​សោមនស្សរីករាយជាខ្លាំងដែលបានចូលរួមជាចំណែកមួយក្នុងការជួយទៅដល់វិស័យអប់រំនៅកម្ពុជា​​ ដោយពួកយើងបានសម្រេចក្នុងការដំឡើង និងរៀបចំបន្ទប់សិក្សា កុំព្យូទ័រជូនដល់ក្មេងៗឱ្យពួកគេអាចទទួលបានឱកាសរៀន​សូត្រ និងអនុវត្តការប្រើកុំព្យូទ័រ នៅក្នុងបរិវេនសាលា ផ្ទះហ៊ីរ៉ូស៊ីម៉ា ​។


Hiroshima House Cambodia was built at Ounalom Pagoda in Phnom Penh, the capital of Cambodia, to pray for peace and friendship between Hiroshima and Cambodia. Currently, we are supporting children with free education and school lunches.

The KOOMPI team is delighted to have made a significant contribution to the education sector in Cambodia. We have taken the initiative to establish a computer lab for children, providing them with the valuable opportunity to learn and practice computer skills at the Hiroshima House Cambodia campus.

Build better tools for the next generation of doers and innovators ❤️

👉 Telegram Channel: t.me/koompi
👉 Instagram: https://bit.ly/3Dt2kJf
👉 Facebook: https://bit.ly/46ytQlE
👉 Twitter: https://bit.ly/3PT5Zal
👉 Linkedin: https://bit.ly/3pOXKS3
👉 YouTube: https://bit.ly/3pI0Ib2

#koompi #education #hiroshimahousecambodia
[English Below]

អនុ.វិទ្យាល័យ ខ្នាចរមាស ជាសាលាចំណេះដឹងទូទៅស្ថិតនៅក្នុងខេត្តបាត់ដំបង។​ ​

នេះគឺជា សកម្មភាពសិក្សារបស់សិស្សអំពីការប្រើប្រាស់កុំព្យូទ័រ ដែលជាម៉ាស៊ីនកុំព្យូទ័រតូចរបស់ គម្ពីរ (KOOMPI MiniPC)ដែលមានសមត្ថភាពខ្ពស់លើកិច្ចការងារ រដ្ឋបាល និងការសិក្សាអប់រំនា សតវត្សរ៍ទី២១នេះ ដោយសិស្សអាចស្រាវជ្រាវមេរៀននៅលើបណ្តាញអ៊ីនធើណែត​​បានយ៉ាងងាយស្រួល។

Khnach Romeas Secondary School is a comprehensive educational institution situated in Battambang Province.

This activity involves student learning centered around the utilization of the KOOMPI MiniPC, an advanced administrative and educational tool designed for the 21st century. This platform enables students to conveniently conduct online research for their lessons.

Build better tools for the next generation of doers and innovators ❤️

👉 KOOMPI MiniPC: koompi.com/koompi/mini/overview
👉 Telegram Channel: t.me/koompi
👉 Instagram: https://bit.ly/3Dt2kJf
👉 Facebook: https://bit.ly/46ytQlE
👉 Twitter: https://bit.ly/3PT5Zal
👉 Linkedin: https://bit.ly/3pOXKS3
👉 YouTube: https://bit.ly/3pI0Ib2

#koompi #education #KnaromeasJuniorHighschool
[English Below]

ទាំងនេះគឺជាសកម្មភាពសិក្សារបស់សិស្សានុសិស្សអំពីការប្រើប្រាស់កុំព្យូទ័រ ដែលជាម៉ាស៊ីនកុំព្យូទ័រតូចរបស់ គម្ពីរ (KOOMPI MiniPC)​ ចំនួន 11​គ្រឿង ដែលមានសមត្ថភាពខ្ពស់លើកិច្ចការងារ រដ្ឋបាល និងការសិក្សាអបរំ នាសតវត្សរ៍ទី២១នេះ ដោយសិស្សអាច ស្រាវជ្រាវមេរៀននៅលើបណ្តាញអ៊ីនធើណែត​​បានយ៉ាងងាយស្រួល ដែលស្ថិតនៅក្រោមគម្រោងអង្គការ KAPE។

សាលាបឋមសិក្សាព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ជាសាលាចំណេះដឹងទូទៅស្ថិតនៅក្នុង ខេត្តកំពង់ស្ពឺ។​ ​

-----

These are student's learning activities involving the use of 11 KOOMPI MiniPCs, highly capable devices for 21st-century administrative and educational tasks. These MiniPCs enable students to conduct research lessons easily on the Internet as part of the KAPE project

Norodom Monineath Sihanouk Primary School is a general education school located in Kampong Speu province.

Build better tools for the next generation of doers and innovators ❤️

💻 Website
💬 KOOMPI Services
🌐 Facebook
🌐 Instagram
🌐 LinkedIn
🌐 Telegram Channel
🌐 YouTube
🌐 Email
🌐 Twitter

#koompi #education #KAPE #AkekmoheseiNorodomMonineathSihanoukPrimarySchool
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ថ្មីៗនេះ ក្រុមការងារ គម្ពីរ បានចុះទៅសិក្សានៅសាលាបឋមសិក្សាអង្គបក្សី ដើម្បីស្វែងយល់ពីបញ្ហាប្រឈមដែលកើតឡើងជាមួយការខ្វះខាតកុំព្យូទ័រ និងការប្រើប្រាស់អុីនធឺណិតគ្រប់គ្រាន់សម្រាប់ទាំងសិស្ស និងលោកគ្រូអ្នកគ្រូ។

ក្នុងអំឡុងពេលពិភាក្សារបស់យើង យើងបានស្វែងរកវិធីដើម្បីនាំយកឈុតកុំព្យូទ័រសម្រាប់ថ្នាក់រៀន ដោយធានាថា កុំព្យូទ័រមានសមត្ថភាពគ្រប់គ្រាន់ មកជាមួយមុខងារ និងធនធានសិក្សាដ៏សម្បូរបែប។ គោលដៅរបស់យើងគឺ បន្តកិច្ចសហការជាមួយសាលាដើម្បីផ្តល់ការចូលប្រើកុំព្យូទ័រដល់សិស្សគ្រប់រូប ជាពិសេសនៅតំបន់ដាច់ស្រយាលបែបនេះ។

————————————

The KOOMPI team recently visited AngBaksey Primary School to understand the challenges stemming from the lack of sufficient computers and internet access for both students and teachers.

During our discussion, we explored ways to establish computer lab infrastructure, ensuring it is equipped with functional hardware and abundant learning resources. Our goal is to continue collaborating with the school to provide computer access to every student, particularly in such remote areas.

#koompi #ict #angbaksey #education #labcomputer

💕 Website 
💬 KOOMPI Services
🌐 Facebook
🌐 Instagram
🌐 LinkedIn
🌐 Telegram Channel
🌐 YouTube
🌐 Email
🌐 Twitter
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
[English Below]

ថ្មីៗនេះ ក្រុមការងារ គម្ពីរ បានចុះទៅកាន់សាលាវិទ្យាល័យព្រែកលៀប ដើម្បី​រៀបចំ​​ និងដំឡើងឈុត KOOMPI Ministation ចំនួន 36 ឈុត និង KOOMPI Mini​ ចំនួន 45 គ្រឿង ដើម្បីអនុញ្ញាតឱ្យ ទាំងសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ​ អាចប្រើប្រាស់ក្នុង ការសិក្សា ស្រាវជ្រាវមេរៀន និងបំពេញកិច្ចការងារផ្សេងៗ បានកាន់តែងាយស្រួលជាងមុន​ ។ សកម្មភាពទាំងនេះគឺ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន នៅក្រោមជំនួយរបស់អង្គការ ខេប។

--------------------------

Recently, KOOMPI visited Prek Leap High School to deploy and install 36 sets of KOOMPI Ministation and 45 sets of KOOMPI Mini. This initiative allows both students and teachers to engage in researching, learning, and task completion more seamlessly. These activities contribute significantly to the development of education in Cambodia, fostering prosperity, with the support of KAPE NGO.

#koompi #KAPE #prekleaphighschool #education

😁 Website 
💬 KOOMPI Services
🌐 Facebook
🌐 Instagram
🌐 LinkedIn
🌐 Telegram Channel
🌐 YouTube
🌐 Email
🌐 Twitter
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
[English Below]

តើអ្នកមានដឹងទេថា គិតមកដល់ពេលឥឡូវនេះ KOOMPI Content Server មានមេរៀន Offline ទំហំប៉ុន្មាន?

KOOMPI Content Server មានមេរៀន Offline ល្អជាច្រើន សម្រាប់សិស្សានុសិស្ស និងគ្រូនៅតាមតំបន់ដាច់ស្រយាល ដែលមិនសូវមានអុីនធឺណែត។ យើងមានទាំងមេរៀន ជាខេមរភាសា និងភាសាអង់គ្លេស បូករួមទាំងការពិសោធជាបែប ឌីជីថល (Simulation Labor) សរុប​ 4.283TB ដោយនៅក្នុងនោះ៖
- ខេមរភាសា: 3.49TB
- ភាសាអង់គ្លេស: 812GB

គោលដៅដ៏ធំរបស់ KOOMPI Content Server គឺនាំយកចំណេះដឹង និងមេរៀនល្អៗ ទៅដល់គ្រប់ទីកន្លែង និងតំបន់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម:
👉 តេលេក្រាម: t.me/koompix

---------------------------------

Have you ever wondered about the wealth of content available offline on the KOOMPI Content Server?

Our Content Server boasts a vast array of educational materials for students and teachers in remote areas with limited internet access. We provide lessons in both Khmer and English, complemented by an extensive 4,283TB of Simulation Labor, distributed as follows:

Khmer: 3.49TB
English: 812GB

The Main objective of the KOOMPI Content Server is to disseminate valuable knowledge and lessons to every corner and region of the Kingdom of Cambodia.

#education #koompi #koompicontentserver #onelab

😁 Website 
💬 KOOMPI Services
🌐 Facebook
🌐 Instagram
🌐 LinkedIn
🌐 Telegram Channel
🌐 YouTube
🌐 Email
🌐 Twitter
Please open Telegram to view this post
VIEW IN TELEGRAM
ក្មេងៗកំពុងរៀនរចនារូបភាព គិតច្នៃប្រឌិត និងអភិវឌ្ឍជំនាញឌីជីថលដោយរីករាយលើ KOOMPI Mini 🖥🎨💡

📍អនុវិទ្យាល័យខ្នាចរមាស
👉 Onelab: bit.ly/3VQCCsv

#KOOMPIMini #education