ពលរដ្ឋខ្មែរត្រូវដឹង នេះជាផែនទីដីសម្បទានទាំងអស់នៅកម្ពុជា
ប្រភពលីកាដូ៖ https://www.licadho-cambodia.org/land_concessions/?khmer&fbclid=IwY2xjawEUV3BleHRuA2FlbQIxMQABHezJz3g0gJ12oZm0oVVAsGzYPcArnWf8qE0IZijmwDSfhTguoLlj7sum1g_aem_w8jTdtGelJGlMQIhf00OaA

👍9😱7❤5😢1
យុវជនក្លាហាន សម័យ លន់ នល់ ដែលប្រិយមិត្តភាគច្រើនបានឃើញគាត់តាមវីដេអូ និយាយពីការ ការពារបូរណភាពទឹកដីកម្ពុជា។ នេះជារូបថត ជាមួយលោក Andy Brouwer កាលពីពេលថ្មីៗនេះ។ មិននឹកស្មានថាបានឃើញគាត់បច្ចុប្បន្នសោះ 😍 #ebook
❤19👍4
សម្តីស៊ុនអ៊ូខុងមួយម៉ាត់នេះ ស្តាប់ហើយ ទើបខ្ញុំដឹងថា៖ “បើយើងខ្លួនឯងមិនខ្លាំងទេ គ្មានអ្នកណាសុខចិត្តមកជួយយើងឡើយ។
🐒 ពេលដែលខ្ញុំនៅជាស្វា ខ្ញុំបានត្រឹមតែលេងជាមួយស្វាគ្នាឯងប៉ុណ្ណោះ តែក្រោយពេលដែលខ្ញុំខំរៀន មានវិជ្ជាគុនពេញខ្លួន បានក្លាយជាស្តេចហនុមានហើយ សូម្បីតែស្តេចគោក៏ហៅខ្ញុំថាបងប្អូនល្អដែរ។ មុនពេលខ្ញុំអុកឡុកឋានលើ ទេវតាអស់នោះ មិនដែលយកខ្ញុំដាក់ក្នុងភ្នែកទេ តែក្រោយពេលដែលខ្ញុំអុកឡុកឋានលើហើយ សូម្បីតែព្រះឥន្ទក៏ស្គាល់ខ្ញុំដែរ។
✍🏽 នៅពេលដែលយើងអន់ យើងដុនដាប គ្មានអ្នកណាមកព្រមជួយយើងទេ គេមិនចង់យកខ្លួនក្បែរយើងឡើយ ព្រោះគេមិនចង់នាំទុក្ខដល់ខ្លួន។ មានតែពេលដែលយើងខ្លាំងទេ ទើបមនុស្សគ្រប់គ្នាដើរមកកៀកយើង ហើយគេនិយាយថា៖ ខ្ញុំពិតជាមើលមនុស្សមិនខុសមែន។

❤28👍11
ចំណេះដឹងសម្រាប់ប្រឡង និងកិច្ចការក្នុងវិស័យសាធារណៈ
**********
**********
❤5👍1
⚠️វិន័យ ជាគន្លឹះនៃភាពជោគជ័យ
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សមួយចំនួនអាចសម្រេចគោលដៅរបស់ពួកគេបាន ខណៈពេលដែលអ្នកផ្សេងទៀតបរាជ័យ? ចម្លើយគឺសាមញ្ញ៖ វិន័យ។
ក្រាហ្វនេះបង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នារវាង កម្លាំងចិត្ត និង វិន័យ។ កម្លាំងចិត្ត គឺមានលក្ខណៈបណ្ដោះអាសន្ន និងងាយនឹងរសាយ។ វិន័យ វិញ គឺជាកម្លាំងជំរុញដ៏រឹងមាំ និងជាប់បានយូរអង្វែង។ វាជាការតាំងចិត្ត និងការប្ដេជ្ញាចិត្តដ៏មុតមាំ ដើម្បីបន្តដំណើរទៅមុខ ទោះបីជាមានឧបសគ្គ ឬ ការលំបាកយ៉ាងណាក៏ដោយ។
ដូច្នេះ ចូរកុំគ្រាន់តែពឹងផ្អែកលើកម្លាំងចិត្តតែមួយមុខ! ចូរបណ្ដុះវិន័យ និងការតាំងចិត្តក្នុងខ្លួនអ្នក ដើម្បីសម្រេចគោលដៅ និងក្ដីស្រមៃរបស់អ្នក។
#success #ជីវិត #គំនិត

🙏7❤6👍6🥰4
❤6🥰2👍1
ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ច.pdf
8.9 MB
ឯកសារក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ #MEF #POLICY
@oa_channel | JOIN US
@oa_channel | JOIN US
❤4
*** សម្បត្តិវប្បធម៌ខ្មែរមានជាអាថ៌ សិល្បៈ របាំ ប្រាង្គប្រាសាទ ចំនួន ១១ហើយ ត្រូវបានអង្គការយូណេស្កូ ប្រកាសទទួលស្គាល់ និងដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៃមនុស្សជាតិ***
១. ឧទ្យានបុរាណវិទ្យាអង្គរ (សម្បត្តិវប្បធម៌រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី១៦ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។
២. របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្គន់ប៊ុល ប្រទេសតួគី។
៣. ល្ខោនស្បែកធំ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
៤. ប្រាសាទព្រះវិហារ (សម្បត្តិវប្បធម៌រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នាទីក្រុងកេបិច ប្រទេសកាណាដា។
៥. សារមន្ទីរគុកទួលស្លែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ិចថោន ប្រទេសបារបារដូស។
៦. ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនហុក ប្រទេសណាមីប៊ី។
៧. ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី។
៨. តំបន់ប្រាសាទសំបូសំបូរព្រៃគុក បុរាណស្ថាននៃអតីតរាជធានីឦសានបុរី៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤១ នាទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
៩. ល្ខោនខោល(វត្តស្វាយអណ្ដែត) ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស។
១០. គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត់ ប្រទេសម៉ារ៉ុក។
១១. រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈឬឆោកគគ៌្យរដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈសេចក្តីសម្រេច 45 COM 8B.8 ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។

❤8👍5🥰5