KH Report | មាតិកាចម្រុះ
40.4K subscribers
1.99K photos
345 videos
9 files
1.05K links
⚡️ ផ្តល់ជូនមាតិកាចម្រុះ កម្សាន្ត និងព័ត៌មានទូទៅ៖

• ការអាប់ដេតប្រចាំថ្ងៃ
• មូលមតិ ការចែករំលែកបទពិសោធន៍ និងចំណេះដឹង
• កម្សាន្ត
• គន្លឹះជីវិត ការអភិវឌ្ឍខ្លួនឯង

Powered by: @se6la

👉Group @gckhreport
🤖Ai News: @khreportAi
📊Global Stats: @KPGlobalStats
Download Telegram
សេចក្ដីព្រៀងច្បាប់​ប្រឆាំង​ការឆបោកតាមអនឡាញត្រូវ​បានពន្យល់លម្អិត​​ អ្នក​ប្រព្រឹត្ត​នឹង​ជាប់ទោស​ធ្ងន់ធ្ងរសេចក្ដីលម្អិតនៃសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការប្រឆាំងការឆបោកតាមអនឡាញ​ ត្រូវបានបង្ហាញ​ជាសាធារណៈជាលើកដំបូង ខណៈដែលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើសន្និសីទសារព័ត៌មានដើម្បីពន្យល់អំពីសេចក្ដីព្រាងច្បាប់នេះ នៅថ្ងៃទី៣ ខែមេសានេះ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
2👍2
អ្នកវិភាគរំពឹង​ថាទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅប៉ារីស​នឹង​មានផលប្រយោជន៍​សម្រាប់​ព្រំដែនលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅសប្តាហ៍ក្រោយ ក្នុងខណៈដែលលោក​នឹង​ចូលរួមកិច្ចប្រជុំកំពូល "សុខភាពតែមួយ" (One Health Summit) និងបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី៦ ដល់ទី៩ ខែមេសា។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
4🫡1
កោះរ៉ុង​ ជាដង្ហើមសេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ និងជាកន្លែងសម្រាប់​អ្នក​ចូលនិវត្តន៍មកពីអឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេងៗទៀតលោក​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បញ្ជាក់ពីសក្តានុពល​របស់​កោះរ៉ុង ដោយ​លោកបានចាត់ទុក​ថា ជាដង្ហើមសេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ ហើយជា​ទី​កន្លែងដ៏អំណោយ​ផល សម្រាប់​អ្នក​ចូល​និវត្ត​ន៍​មក​ពី​​អឺរ៉ុប និងបណ្តា​ប្រទេស​ផ្សេងៗ ដោយ​បានចាត់​ទុក កោះរ៉ុង និង​កម្ពុជា ជា​ផ្ទះ និងជា​ស្រុកកំណើត​របស់ពួកគាត់​ផងដែរ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
12
ជនបរទេស​​នៅ​កម្ពុជា លើកតម្កើង​អត្តសញ្ញាណ​ខ្មែរ ទោះ​ប្រឈម​ការរិះគន់​លើ​អ៊ីនធឺណិត​ជនបរទេស​ពហុ​ជាតិ​សាសន៍​មួយក្រុម បាន​ទាក់ទាញ​ការចាប់អារម្មណ៍​​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​ពួកគេ​បង្ហាញ​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ នៅ​តំបន់​បេតិកភណ្ឌអង្គរវត្ដ​​ ខណៈពេល​ប្រឈម​នឹង​ការរិះគន់​លើ​អ៊ីនធឺណិត ដែលមតិទាំង​នោះ​ចេញមកពី​ប្រទេស​ជិតខាង​​។​​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ទាញយកវីដេអូ
23🤡1
ចំនួន​គម្រោងសាងសង់​ដែល​អាជ្ញាធរ​​​អនុម័តក្នុង​ឆ្នាំ​២០២៥ ​កើន​ឡើង​ជិត ៣០%ស្ថានភាព​វិស័យ​សំណង់​កម្ពុជា​កាល​ពី​​ឆ្នាំ​២០២៥ បាន​បង្ហាញ​ភាព​វិជ្ជមាន​គួរឱ្យ​កត់​សម្គាល់ ដោយ​មាន​គម្រោងសាងសង់​​ជាង ៤ ពាន់​ត្រូវ​បាន​អនុម័ត កើន​ឡើង​ជិត ៣០% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ខណៈទំហំទឹកប្រាក់សាងសង់កើន​ឡើង​ជិត ៥០%។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 បង្កើតសម្លេង អាអាយ
1
កម្ពុជា​ដកហូត​អាជ្ញា​បណ្ណ​កាស៊ីណូ ក្រោយ​រកឃើញ​ជា​មូលដ្ឋាន​ឆបោក​តាម​អន​ឡាញ ឃាត់ខ្លួន​ជនបរទេស ១០៧ នាក់​អាជ្ញាធរ​កម្ពុជា បានសម្រេច​ដកហូត​អាជ្ញា​បណ្ណ​កាស៊ីណូ​មួយ​នៅ​ខេត្តស្វាយរៀង បន្ទាប់ពី​រកឃើញ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុងអំឡុង​ប្រតិបត្តិ​ការបង្ក្រាប​រួម ដែលនាំឱ្យ​មានការ​ឃាត់​ខ្លួន​ជនបរទេស​សរុប​ចំនួន ១០៧ នាក់។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
⭐️ទិញ Star & Premium
2
This media is not supported in your browser
VIEW IN TELEGRAM
ព្រះចន្ទពណ៌ក្រហម 🌕 សូមបួងសួងឲ្យប្រជាជនខ្មែរ មានសុខសន្ដិភាព រួចចាកទុក្ខ 🙏
ថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩. Khmerload
74🙏19🥰6🤣3
ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ក្បាល ក្រោយពីកូនផ្សោត ១ក្បាលទៀតបានកើតនៅខេត្តក្រចេះចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាបានកើនឡើងដល់ ១១៧ក្បាលហើយនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីកូនផ្សោតថ្មីមួយក្បាលទៀតបានកើត និងត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃសុក្រ ទី៣ ខែមេសានេះ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 សំណួរ Quiz | ចំណេះដឹង
31👏5🔥1
គុណភាពខ្យល់នៅកម្ពុជាមាន«កម្រិតល្អ»ក្នុងត្រីមាសទី១ឆ្នាំនេះ ទោះកម្រិតភាគល្អិតនិចល PM2.5 កើនឡើងតិចតួចក្រសួងបរិស្ថានបានអះអាងនៅថ្ងៃសៅរ៍ ទី៤ ខែមេសានេះថា ការត្រួតពិនិត្យគុណភាពខ្យល់ពីឧបករណ៍ និងស្ថានីយ ដែលបានដំឡើងនៅទូទាំងប្រទេសចំនួន ៥៩ទីតាំងបានបង្ហាញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ថិតក្នុងកម្រិតល្អបើធៀបទៅនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
7
ករណីក្មេងទំនើងក្នុងខែមីនាថយចុះ ២៤នាក់ តែនគរបាលព្រមានថា ប្រយ័ត្នដេកក្នុងពន្ធនាគារ បើហ៊ានបង្កហិង្សាក្នុងពេលចូលឆ្នាំសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តប្រតិបត្តិការបង្ក្រាបក្មេងទំនើង៨៥ករណី និងបានឃាត់ខ្លួនជនបង្កចំនួន៣៥២នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយបើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ ករណីក្មេងទំនើងក្នុងខែមីនា បានថយចុះ១៩ករណី ស្មើនឹង២៤នាក់។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
⭐️ទិញ Star & Premium
👍134
ផ្អើលខេត្តកំពង់ស្ពឺ នគរបាលឃាត់ខ្លួន៣នាក់ ករណីទទួលទិញរថយន្តចោរកម្ម និងរារាំងសមត្ថកិច្ចនៅកំពង់ស្ពឺ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីទទួលទិញផលចោរកម្ម និងរារាំងសមត្ថកិច្ច ក្នុងប្រតិបត្តិការមួយដែលបានធ្វើឡើងនៅស្រុកគងពិសី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 សំណួរ Quiz | ចំណេះដឹង
7
ក្រសួងបរិស្ថានធ្វើការស៊ើបអង្កេតករណីរោងចក្រស្វាយ ចោទប្រកាន់មន្រ្តីបរិស្ថានខេត្តកំពង់ស្ពឺពីរនាក់ទារប្រាក់ ១ ៥០០ដុល្លារក្រសួងបរិស្ថានបានអះអាងថា នឹងធ្វើការស៊ើបអង្កេតទៅលើករណីដែលរោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងក្នុងខេត្តកំពង់ស្ពឺបានចោទប្រកាន់មន្រ្តីបរិស្ថានខេត្តចំនួនពីរនាក់ថា បានទារលុយចំនួន ១ ៥០០ដុល្លារ ខណៈចុះបំពេញបេសកកម្មដោយគ្មានលិខិតស្មាមនៅរោងចក្រស្វាយនេះ កាលពីពេលថ្មីៗនេះ។ ​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ទាញយកវីដេអូ
8
កម្ពុជា​បន្ត​ចេញលិខិតតវ៉ា​ជា​ថ្មី​ ខណៈថៃ​នៅតែ​បន្ត​សកម្មភាព​លើ​ដែនដីខ្មែរ​ដែលពួកគេ​កាន់កាប់ជាថ្មីម្តងទៀត ប្រទេសថៃមិនបាននៅស្ងៀមឡើយក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់ ២៧ ខែធ្នូ ដោយបានបន្តធ្វើសកម្មភាពខុសច្បាប់ជាថ្មីនៅខាងក្នុងទឹកដីអធិបតេយ្យរបស់កម្ពុជា ក្បែរប្រាសាទព្រះវិហារ ដែលនាំឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់កម្ពុជា។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ទាញយកវីដេអូ
9
អតីតព្រលានយន្តហោះ​ពោធិ៍ចិនតុង​បើក​ចូលទស្សនា​៩ថ្ងៃ​ក្នុង​ពេល​ចូលឆ្នាំថ្មីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹង​ត្រូវ​បើក​ជាសួនសាធារណៈ​សាកល្បង​រយៈ​ពេល ៩ ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ដោយ​មិន​គិត​ថ្លៃ។ នេះ​បើតាម​ការ​ប្រកាស​របស់​អន្តរ​ក្រសួង​ដែល​គ្រប់គ្រង​លើ​អតីត​អាកាសយាន្ដដ្ឋាន​របស់​កម្ពុជា។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
14
Forwarded from I’m SELA Nation (Lorn SELA)
🤖មុខងារ AI
— រូបភាពទៅអក្សរ
— រូបភាពច្បាស់
— លុប Background
— សំឡេង AI (មុខងារចាស់)

🎉អាចប្រើលើTelegramបានហើយ
👉 @imselabot

🌐 ចង់បានមុខងារច្រើនជាងនេះ?
👉Free imsela.com
Please open Telegram to view this post
VIEW IN TELEGRAM
7😈4🥰2
ប្រតិបត្តិការ​បង្ក្រាប​ online scam ឃាត់ខ្លួនជនបរទេស២១៨នាក់នៅខណ្ឌសែនសុខប្រតិបត្តិការទ្រង់ទ្រាយធំមួយ​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមត្ថកិច្ច​បាន​ឆ្មក់បង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដែលមានបង្កប់ការប្រពឹ្រត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ស្ថិតក្នុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
7🥰2
☀️កម្ដៅជាង៤០អង្សារ សូម្បីស្វាក៏ត្រូវការត្រជាក់ដែរ
ទិដ្ឋភាពហ្វូងស្វានាំគ្នាចុះត្រាំទឹក ព្រោះតែអាកាសធាតុក្ដៅពេក 🟥
😭269😱6
វត្ថុ​បុរាណខ្មែរចំនួន២០រូបមកដល់​កម្ពុជា​វិញ ក្រោយពេលត្រូវ​បាន​ជនបរទេស​កាន់កាប់ជាច្រើនឆ្នាំវត្ថុ​បុរាណខ្មែរចំនួន២០រូប ដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយជោគជ័យ ដែល​ជា​សមិទ្ធផលថ្មីមួយទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែង ជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ទាញយកវីដេអូ
31
កម្ពុជា និង​តួកគីយ៉េ បន្តពង្រឹងទំនាក់ទំនងសភា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំង​២កម្ពុជា និងប្រទេស​​តួកគីយ៉េ បានបង្ហាញ​ឆន្ទៈ​ក្នុងការបន្ត​​ពង្រឹងទំនាក់ទំនងសភា ដើម្បីទទួល​បាន​នូវ​ផលប្រយោជន៍ទៅវិញទៅមក​រវាង​ប្រជាពលរដ្ឋនៃប្រទេសទាំង​២​ទៅមុខ​ទៀត ខណៈ​ដែល​ទំនាក់ទំនងកម្ពុជា និង​តួកគីយ៉េ គឺ​មាន​ការរីកចម្រើនខ្លាំងតាំងពី​ឆ្នាំ​២០១៨ ហើយ​បាន​គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើវិស័យសំខាន់ៗជាច្រើន។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 បង្កើតសម្លេង អាអាយ
8