KH Report | មាតិកាចម្រុះ
40.4K subscribers
1.99K photos
346 videos
9 files
1.05K links
⚡️ ផ្តល់ជូនមាតិកាចម្រុះ កម្សាន្ត និងព័ត៌មានទូទៅ៖

• ការអាប់ដេតប្រចាំថ្ងៃ
• មូលមតិ ការចែករំលែកបទពិសោធន៍ និងចំណេះដឹង
• កម្សាន្ត
• គន្លឹះជីវិត ការអភិវឌ្ឍខ្លួនឯង

Powered by: @se6la

👉Group @gckhreport
🤖Ai News: @khreportAi
📊Global Stats: @KPGlobalStats
Download Telegram
យោធាថៃបន្តរំលោភបទឈប់បាញ់ ដាក់ពង្រាយកម្លាំងបន្ថែម និងរថពាសដែក ព្រមទាំងបង្កើនលួសបន្លា ក្នុងទឹកដីកម្ពុជាដែលកាន់កាប់ដោយខុសច្បាប់កងកម្លាំងយោធាថៃបានបន្ដរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលកំពុងអនុវត្ត បន្ទាប់ពីមានការដាក់ពង្រាយរថពាសដែក និងកម្លាំងយោធាបន្ថែម ព្រមទាំងរាយលួសបន្លា នៅតំបន់ដែលកម្ពុជាចាត់ទុកថាកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 បង្កើតសម្លេង អាអាយ
😢114👎2👍1
នាយករដ្ឋមន្ត្រីបញ្ជាឲ្យរកមុខអ្នកលួចនាំប្រេងពីថៃចូលកម្ពុជាដោយខុសច្បាប់ និងត្រូវចាត់វិធានការតឹងរ៉ឹងបំផុតលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវរកអ្នកលួចនាំប្រេងដោយខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុត។ការលើកឡើងពីចំណាត់ការតឹងរ៉ឹងនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយដោយសារព័ត៌មានថៃថា មានបណ្ដាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ ស្របពេលដែលប្រងពិភពលោកកំពុងឡើងថៃ ហើយការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃត្រូវបានកម្ពុជាបិទទាំងស្រុងតាំពីសង្គ្រាមនៅខែមិថុនា ឆ្នាំ២០២៥។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
⭐️ទិញ Star & Premium
8💩3
បទល្មើសធនធានធម្មជាតិថយចុះចំនួន ១៥៩ករណីនៅទូទាំងប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៥៥១ករណី នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ឃើញថា បទល្មើសមានការថយចុះចំនួន ១៥៩ករណីនៅទូទាំងប្រទេស។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ទាញយកវីដេអូ
1🥰1
អេ​ន​ជឺ​លី​ណា ជោ​លី លើក​គំនិត​បង្កើត​ថ្នាក់ STEM នៅ​វិទ្យាល័យ​សំឡូត​តារាភាពយន្ដ​ហូលីវូដ អេ​ន​ជឺ​លី​ណា ជោ​លី បានលើកឡើង​ពី​គំនិត​បង្កើត​ថ្នាក់​សិក្សា STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) នៅ​វិទ្យាល័យ​សំឡូត ខណៈពេលដែល​លោកស្រី​បានធ្វើ​ទស្សនកិច្ច​ស្ងាត់ៗ​ទៅកាន់​សាលា​នេះ​កាលពី​ថ្ងៃទី​១ ខែមេសា​។​​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 សំណួរ Quiz | ចំណេះដឹង
20
វិស្វករនៅប្រទេសតំបន់មេគង្គចំនួន ៦២រូបទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនៅកម្ពុជាក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា (BEC) និងមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម» ដល់សិក្ខាកាមជាវិស្វករ កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ាសរុបចំនួន៦២នាក់​(ស្រី៤នាក់) ដើម្បីលើកកម្ពស់វិស័យវិស្វកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់តំបន់អាស៊ាន។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
20 ការញៀនដ៏អាក្រក់បំផុតនៅលើពិភពលោក🌍

1. 🚬 ការជក់បារី / ជាតិនីកូទីន
2. 🍺 គ្រឿងស្រវឹង
3. 💉 ហេរ៉ូអ៊ីន
4. ❄️ កូកាអ៊ីន
5. 💊ថ្នាំតាមវេជ្ជបញ្ជា (អាភៀន ថ្នាំបំបាត់ការឈឺចាប់)
6. 🧪 មេតំហ្វេតាមីន
7. 🎰 ល្បែងស៊ីសង
8. 📱 ញៀនស្មាតហ្វូន
9. 🌐 ប្រព័ន្ធផ្សព្វផ្សាយសង្គម
10. 🎮 ហ្គេមវីដេអូ
11. 🍔 អាហារឥតប្រយោជន៍
12. 🍬 ស្ករ
13. កាហ្វេអ៊ីន
14. 🌿កញ្ឆា (ប្រើរ៉ាំរ៉ៃ)
15. 💻 ការញៀនអ៊ីនធឺណិត
16. 🛍️ ការញៀនការដើរទិញឥវ៉ាន់
17. 🧠 អាសអាភាស
18. 🧴 ដង្ហើមចូល
19. 💼 Workaholism
20. 🏋️ ថ្នាំស្តេរ៉ូអ៊ីត / ប្រសិទ្ធភាព

ប្រភព៖ ចងក្រងពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក ទិន្នន័យ CDC លក្ខណៈវិនិច្ឆ័យ DSM-5 និងការញៀនសកលជាច្រើន និងការសិក្សាសុខភាពសាធារណៈ។ ចំណាត់ថ្នាក់​គឺ​ជា​សូចនាករ​មិន​ច្បាស់លាស់។

🔔 @KPGlobalStats
💔83😭3😢2
ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ជួយ​ឲ្យ​សាលាដូងលើភ្នំគិរីរម្យអាចបន្តដំណើរការពេញមួយឆ្នាំ២០២៦សាលាដូង​លើ​ភ្នំគិរីរម្យ​អាចបន្តដំណើរការបានពេញមួយឆ្នាំទៀត ក្រោយទទួលបានជំនួយថវិកាពី​សប្បុរសជន។ ស្ថាបនិក​សាលា​នេះ​នឹងព្យាយាមរិះរកវិធីសាស្ត្របន្ថែម ដើម្បីឱ្យសាលា​បណ្តុះ​បណ្តាល​កុមារក្រីក្រកណ្តាលព្រៃនេះ អាចរស់រានបានដោយខ្លួនឯង។ នេះបើ​តាម​លោក អ៊ុក វណ្ណដេ ដែល​ជា​ស្ថាបនិកសាលាដូង។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
4
សេចក្ដីព្រៀងច្បាប់​ប្រឆាំង​ការឆបោកតាមអនឡាញត្រូវ​បានពន្យល់លម្អិត​​ អ្នក​ប្រព្រឹត្ត​នឹង​ជាប់ទោស​ធ្ងន់ធ្ងរសេចក្ដីលម្អិតនៃសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការប្រឆាំងការឆបោកតាមអនឡាញ​ ត្រូវបានបង្ហាញ​ជាសាធារណៈជាលើកដំបូង ខណៈដែលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើសន្និសីទសារព័ត៌មានដើម្បីពន្យល់អំពីសេចក្ដីព្រាងច្បាប់នេះ នៅថ្ងៃទី៣ ខែមេសានេះ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
2👍2
អ្នកវិភាគរំពឹង​ថាទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅប៉ារីស​នឹង​មានផលប្រយោជន៍​សម្រាប់​ព្រំដែនលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅសប្តាហ៍ក្រោយ ក្នុងខណៈដែលលោក​នឹង​ចូលរួមកិច្ចប្រជុំកំពូល "សុខភាពតែមួយ" (One Health Summit) និងបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី៦ ដល់ទី៩ ខែមេសា។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
4🫡1
កោះរ៉ុង​ ជាដង្ហើមសេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ និងជាកន្លែងសម្រាប់​អ្នក​ចូលនិវត្តន៍មកពីអឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេងៗទៀតលោក​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បញ្ជាក់ពីសក្តានុពល​របស់​កោះរ៉ុង ដោយ​លោកបានចាត់ទុក​ថា ជាដង្ហើមសេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ ហើយជា​ទី​កន្លែងដ៏អំណោយ​ផល សម្រាប់​អ្នក​ចូល​និវត្ត​ន៍​មក​ពី​​អឺរ៉ុប និងបណ្តា​ប្រទេស​ផ្សេងៗ ដោយ​បានចាត់​ទុក កោះរ៉ុង និង​កម្ពុជា ជា​ផ្ទះ និងជា​ស្រុកកំណើត​របស់ពួកគាត់​ផងដែរ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
12
ជនបរទេស​​នៅ​កម្ពុជា លើកតម្កើង​អត្តសញ្ញាណ​ខ្មែរ ទោះ​ប្រឈម​ការរិះគន់​លើ​អ៊ីនធឺណិត​ជនបរទេស​ពហុ​ជាតិ​សាសន៍​មួយក្រុម បាន​ទាក់ទាញ​ការចាប់អារម្មណ៍​​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​ពួកគេ​បង្ហាញ​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ នៅ​តំបន់​បេតិកភណ្ឌអង្គរវត្ដ​​ ខណៈពេល​ប្រឈម​នឹង​ការរិះគន់​លើ​អ៊ីនធឺណិត ដែលមតិទាំង​នោះ​ចេញមកពី​ប្រទេស​ជិតខាង​​។​​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ទាញយកវីដេអូ
24🤡1
ចំនួន​គម្រោងសាងសង់​ដែល​អាជ្ញាធរ​​​អនុម័តក្នុង​ឆ្នាំ​២០២៥ ​កើន​ឡើង​ជិត ៣០%ស្ថានភាព​វិស័យ​សំណង់​កម្ពុជា​កាល​ពី​​ឆ្នាំ​២០២៥ បាន​បង្ហាញ​ភាព​វិជ្ជមាន​គួរឱ្យ​កត់​សម្គាល់ ដោយ​មាន​គម្រោងសាងសង់​​ជាង ៤ ពាន់​ត្រូវ​បាន​អនុម័ត កើន​ឡើង​ជិត ៣០% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ខណៈទំហំទឹកប្រាក់សាងសង់កើន​ឡើង​ជិត ៥០%។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 បង្កើតសម្លេង អាអាយ
1
កម្ពុជា​ដកហូត​អាជ្ញា​បណ្ណ​កាស៊ីណូ ក្រោយ​រកឃើញ​ជា​មូលដ្ឋាន​ឆបោក​តាម​អន​ឡាញ ឃាត់ខ្លួន​ជនបរទេស ១០៧ នាក់​អាជ្ញាធរ​កម្ពុជា បានសម្រេច​ដកហូត​អាជ្ញា​បណ្ណ​កាស៊ីណូ​មួយ​នៅ​ខេត្តស្វាយរៀង បន្ទាប់ពី​រកឃើញ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុងអំឡុង​ប្រតិបត្តិ​ការបង្ក្រាប​រួម ដែលនាំឱ្យ​មានការ​ឃាត់​ខ្លួន​ជនបរទេស​សរុប​ចំនួន ១០៧ នាក់។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
⭐️ទិញ Star & Premium
2
This media is not supported in your browser
VIEW IN TELEGRAM
ព្រះចន្ទពណ៌ក្រហម 🌕 សូមបួងសួងឲ្យប្រជាជនខ្មែរ មានសុខសន្ដិភាព រួចចាកទុក្ខ 🙏
ថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩. Khmerload
75🙏19🥰6🤣3
ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ក្បាល ក្រោយពីកូនផ្សោត ១ក្បាលទៀតបានកើតនៅខេត្តក្រចេះចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាបានកើនឡើងដល់ ១១៧ក្បាលហើយនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីកូនផ្សោតថ្មីមួយក្បាលទៀតបានកើត និងត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃសុក្រ ទី៣ ខែមេសានេះ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 សំណួរ Quiz | ចំណេះដឹង
31👏5🔥1
គុណភាពខ្យល់នៅកម្ពុជាមាន«កម្រិតល្អ»ក្នុងត្រីមាសទី១ឆ្នាំនេះ ទោះកម្រិតភាគល្អិតនិចល PM2.5 កើនឡើងតិចតួចក្រសួងបរិស្ថានបានអះអាងនៅថ្ងៃសៅរ៍ ទី៤ ខែមេសានេះថា ការត្រួតពិនិត្យគុណភាពខ្យល់ពីឧបករណ៍ និងស្ថានីយ ដែលបានដំឡើងនៅទូទាំងប្រទេសចំនួន ៥៩ទីតាំងបានបង្ហាញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ថិតក្នុងកម្រិតល្អបើធៀបទៅនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
7
ករណីក្មេងទំនើងក្នុងខែមីនាថយចុះ ២៤នាក់ តែនគរបាលព្រមានថា ប្រយ័ត្នដេកក្នុងពន្ធនាគារ បើហ៊ានបង្កហិង្សាក្នុងពេលចូលឆ្នាំសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តប្រតិបត្តិការបង្ក្រាបក្មេងទំនើង៨៥ករណី និងបានឃាត់ខ្លួនជនបង្កចំនួន៣៥២នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយបើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ ករណីក្មេងទំនើងក្នុងខែមីនា បានថយចុះ១៩ករណី ស្មើនឹង២៤នាក់។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
⭐️ទិញ Star & Premium
👍134
ផ្អើលខេត្តកំពង់ស្ពឺ នគរបាលឃាត់ខ្លួន៣នាក់ ករណីទទួលទិញរថយន្តចោរកម្ម និងរារាំងសមត្ថកិច្ចនៅកំពង់ស្ពឺ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីទទួលទិញផលចោរកម្ម និងរារាំងសមត្ថកិច្ច ក្នុងប្រតិបត្តិការមួយដែលបានធ្វើឡើងនៅស្រុកគងពិសី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 សំណួរ Quiz | ចំណេះដឹង
7
ក្រសួងបរិស្ថានធ្វើការស៊ើបអង្កេតករណីរោងចក្រស្វាយ ចោទប្រកាន់មន្រ្តីបរិស្ថានខេត្តកំពង់ស្ពឺពីរនាក់ទារប្រាក់ ១ ៥០០ដុល្លារក្រសួងបរិស្ថានបានអះអាងថា នឹងធ្វើការស៊ើបអង្កេតទៅលើករណីដែលរោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងក្នុងខេត្តកំពង់ស្ពឺបានចោទប្រកាន់មន្រ្តីបរិស្ថានខេត្តចំនួនពីរនាក់ថា បានទារលុយចំនួន ១ ៥០០ដុល្លារ ខណៈចុះបំពេញបេសកកម្មដោយគ្មានលិខិតស្មាមនៅរោងចក្រស្វាយនេះ កាលពីពេលថ្មីៗនេះ។ ​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ទាញយកវីដេអូ
8
កម្ពុជា​បន្ត​ចេញលិខិតតវ៉ា​ជា​ថ្មី​ ខណៈថៃ​នៅតែ​បន្ត​សកម្មភាព​លើ​ដែនដីខ្មែរ​ដែលពួកគេ​កាន់កាប់ជាថ្មីម្តងទៀត ប្រទេសថៃមិនបាននៅស្ងៀមឡើយក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់ ២៧ ខែធ្នូ ដោយបានបន្តធ្វើសកម្មភាពខុសច្បាប់ជាថ្មីនៅខាងក្នុងទឹកដីអធិបតេយ្យរបស់កម្ពុជា ក្បែរប្រាសាទព្រះវិហារ ដែលនាំឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់កម្ពុជា។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ទាញយកវីដេអូ
9