⚠️រាជធានីភ្នំពេញ ៖ ក្រសួងចំនួន៣ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសេចក្តី ណែនាំ ស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត នូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ ។
👆 ចុចដើម្បីអាន
_____
👉 Follow admin: @se6la
១- បញ្ឈប់រាល់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តគ្រប់រូបភាព សារជាអក្សរ/សំឡេង វីដេអូ ឬ មាតិកាទាំងឡាយណា ដែលប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ដូចជាការស្លៀកពាក់ខើចលើខើចក្រោមជ្រុលហួសហេតុពេក កាយវិការត្រាប់ តាមសកម្មភាព អាសអាភាស និងអំពើហិង្សាផ្ទុយនឹងសីលធម៌ប្រពៃណីខ្មែរ ។
២- បញ្ឈប់រាល់ការយករូបរាងកាយស្ត្រី និងសកម្មភាពពាក់ព័ន្ធនឹងស្ត្រី ដែលមានលក្ខណៈអនាចារ និងស្រើបស្រាល មកធ្វើជាឧបករណ៍សម្រាប់ទាក់ទាញការចូលចិត្ត ការចែករំលែកបន្ត និងការចូលមើល (Likes, Shares, Views) នូវមាតិការបស់ខ្លួន ឬមកភ្ជាប់នឹងការផ្សាយពាណិជ្ជកម្ម ផលិតផល ដើម្បីបម្រើឱ្យផលប្រយោជន៍បក្ខពួក ឬផលប្រយោជន៍ផ្ទាល់ខ្លួន ។
៣- សូមចូលរួមផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត នូវមាតិកាដែលបង្ហាញអំពីខ្លឹមសារ សកម្មភាព និងរូបភាពនានា ដើម្បីចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិខ្មែរ និងការលើកតម្កើងកិត្តិយស និងគុណតម្លៃរបស់ស្ត្រីខ្មែរ ឱ្យបានទូលំទូលាយ និងបង្ហាញនូវការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងសង្គម និងនៅលើឆាកអន្តរជាតិ ។
៤- រាល់ការផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្មនានា ត្រូវចៀសវាងដាច់ខាត នូវការប្រើប្រាស់ រូបភាព ឬភាសា ដែលបង្កប់នូវការរើសអើងភេទ និងការបំពានលើសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងមនុស្សគ្រប់ៗរូប ។
៥- អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន និងអ្នកសារព័ត៌មានគ្រប់ៗរូប ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន និងត្រូវគោរពច្បាប់ជាធរមាន ដោយមិនត្រូវផលិត ផ្សព្វផ្សាយ និងចែករំលែកបន្តនូវមាតិកាដែលជះឥទ្ធិពលអវិជ្ជមានដល់តម្លៃស្ត្រី ។
៦- សូមជំរុញ និងលើកទឹកចិត្តដល់ការផលិតមាតិកា ដែលបង្ហាញពីភាពច្នៃប្រឌិត ការអប់រំ បំណិន ជីវិត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរ ដើម្បីចូលរួមកសាងសង្គមមួយ ដែលមានចំណេះដឹង និងប្រកបដោយសីលធម៌ និងអរិយធម៌ខ្ពង់ខ្ពស់ ក៏ដូចជាការលើកកម្ពស់សមភាព យេនឌ័រ នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ។ ប្រភព: កោះសន្តិភាព
👆 ចុចដើម្បីអាន
_____
👉 Follow admin: @se6la
❤8👏3👍1🖕1
យោធាថៃបន្តរំលោភបទឈប់បាញ់ ដាក់ពង្រាយកម្លាំងបន្ថែម និងរថពាសដែក ព្រមទាំងបង្កើនលួសបន្លា ក្នុងទឹកដីកម្ពុជាដែលកាន់កាប់ដោយខុសច្បាប់កងកម្លាំងយោធាថៃបានបន្ដរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលកំពុងអនុវត្ត បន្ទាប់ពីមានការដាក់ពង្រាយរថពាសដែក និងកម្លាំងយោធាបន្ថែម ព្រមទាំងរាយលួសបន្លា នៅតំបន់ដែលកម្ពុជាចាត់ទុកថាកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 បង្កើតសម្លេង អាអាយ
----
👉 បង្កើតសម្លេង អាអាយ
😢11❤4👎2👍1
នាយករដ្ឋមន្ត្រីបញ្ជាឲ្យរកមុខអ្នកលួចនាំប្រេងពីថៃចូលកម្ពុជាដោយខុសច្បាប់ និងត្រូវចាត់វិធានការតឹងរ៉ឹងបំផុតលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវរកអ្នកលួចនាំប្រេងដោយខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុត។ការលើកឡើងពីចំណាត់ការតឹងរ៉ឹងនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយដោយសារព័ត៌មានថៃថា មានបណ្ដាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ ស្របពេលដែលប្រងពិភពលោកកំពុងឡើងថៃ ហើយការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃត្រូវបានកម្ពុជាបិទទាំងស្រុងតាំពីសង្គ្រាមនៅខែមិថុនា ឆ្នាំ២០២៥។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
⭐️ទិញ Star & Premium
----
⭐️ទិញ Star & Premium
❤8💩3
បទល្មើសធនធានធម្មជាតិថយចុះចំនួន ១៥៩ករណីនៅទូទាំងប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៥៥១ករណី នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ឃើញថា បទល្មើសមានការថយចុះចំនួន ១៥៩ករណីនៅទូទាំងប្រទេស។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 ទាញយកវីដេអូ
----
👉 ទាញយកវីដេអូ
❤1🥰1
អេនជឺលីណា ជោលី លើកគំនិតបង្កើតថ្នាក់ STEM នៅវិទ្យាល័យសំឡូតតារាភាពយន្ដហូលីវូដ អេនជឺលីណា ជោលី បានលើកឡើងពីគំនិតបង្កើតថ្នាក់សិក្សា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) នៅវិទ្យាល័យសំឡូត ខណៈពេលដែលលោកស្រីបានធ្វើទស្សនកិច្ចស្ងាត់ៗទៅកាន់សាលានេះកាលពីថ្ងៃទី១ ខែមេសា។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 សំណួរ Quiz | ចំណេះដឹង
----
👉 សំណួរ Quiz | ចំណេះដឹង
❤20
វិស្វករនៅប្រទេសតំបន់មេគង្គចំនួន ៦២រូបទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនៅកម្ពុជាក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា (BEC) និងមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម» ដល់សិក្ខាកាមជាវិស្វករ កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ាសរុបចំនួន៦២នាក់(ស្រី៤នាក់) ដើម្បីលើកកម្ពស់វិស័យវិស្វកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់តំបន់អាស៊ាន។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
Forwarded from 📊 KH Report | Global Stats | ស្ថិតិសកល
20 ការញៀនដ៏អាក្រក់បំផុតនៅលើពិភពលោក🌍
1. 🚬 ការជក់បារី / ជាតិនីកូទីន
2. 🍺 គ្រឿងស្រវឹង
3. 💉 ហេរ៉ូអ៊ីន
4. ❄️ កូកាអ៊ីន
5. 💊ថ្នាំតាមវេជ្ជបញ្ជា (អាភៀន ថ្នាំបំបាត់ការឈឺចាប់)
6. 🧪 មេតំហ្វេតាមីន
7. 🎰 ល្បែងស៊ីសង
8. 📱 ញៀនស្មាតហ្វូន
9. 🌐 ប្រព័ន្ធផ្សព្វផ្សាយសង្គម
10. 🎮 ហ្គេមវីដេអូ
11. 🍔 អាហារឥតប្រយោជន៍
12. 🍬 ស្ករ
13. ☕ កាហ្វេអ៊ីន
14. 🌿កញ្ឆា (ប្រើរ៉ាំរ៉ៃ)
15. 💻 ការញៀនអ៊ីនធឺណិត
16. 🛍️ ការញៀនការដើរទិញឥវ៉ាន់
17. 🧠 អាសអាភាស
18. 🧴 ដង្ហើមចូល
19. 💼 Workaholism
20. 🏋️ ថ្នាំស្តេរ៉ូអ៊ីត / ប្រសិទ្ធភាព
ប្រភព៖ ចងក្រងពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក ទិន្នន័យ CDC លក្ខណៈវិនិច្ឆ័យ DSM-5 និងការញៀនសកលជាច្រើន និងការសិក្សាសុខភាពសាធារណៈ។ ចំណាត់ថ្នាក់គឺជាសូចនាករមិនច្បាស់លាស់។
🔔 @KPGlobalStats
1. 🚬 ការជក់បារី / ជាតិនីកូទីន
2. 🍺 គ្រឿងស្រវឹង
3. 💉 ហេរ៉ូអ៊ីន
4. ❄️ កូកាអ៊ីន
5. 💊ថ្នាំតាមវេជ្ជបញ្ជា (អាភៀន ថ្នាំបំបាត់ការឈឺចាប់)
6. 🧪 មេតំហ្វេតាមីន
7. 🎰 ល្បែងស៊ីសង
8. 📱 ញៀនស្មាតហ្វូន
9. 🌐 ប្រព័ន្ធផ្សព្វផ្សាយសង្គម
10. 🎮 ហ្គេមវីដេអូ
11. 🍔 អាហារឥតប្រយោជន៍
12. 🍬 ស្ករ
13. ☕ កាហ្វេអ៊ីន
14. 🌿កញ្ឆា (ប្រើរ៉ាំរ៉ៃ)
15. 💻 ការញៀនអ៊ីនធឺណិត
16. 🛍️ ការញៀនការដើរទិញឥវ៉ាន់
17. 🧠 អាសអាភាស
18. 🧴 ដង្ហើមចូល
19. 💼 Workaholism
20. 🏋️ ថ្នាំស្តេរ៉ូអ៊ីត / ប្រសិទ្ធភាព
ប្រភព៖ ចងក្រងពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក ទិន្នន័យ CDC លក្ខណៈវិនិច្ឆ័យ DSM-5 និងការញៀនសកលជាច្រើន និងការសិក្សាសុខភាពសាធារណៈ។ ចំណាត់ថ្នាក់គឺជាសូចនាករមិនច្បាស់លាស់។
🔔 @KPGlobalStats
💔8❤3😭3😢2
ជំនួយឧបត្ថម្ភពីសប្បុរសជនជួយឲ្យសាលាដូងលើភ្នំគិរីរម្យអាចបន្តដំណើរការពេញមួយឆ្នាំ២០២៦សាលាដូងលើភ្នំគិរីរម្យអាចបន្តដំណើរការបានពេញមួយឆ្នាំទៀត ក្រោយទទួលបានជំនួយថវិកាពីសប្បុរសជន។ ស្ថាបនិកសាលានេះនឹងព្យាយាមរិះរកវិធីសាស្ត្របន្ថែម ដើម្បីឱ្យសាលាបណ្តុះបណ្តាលកុមារក្រីក្រកណ្តាលព្រៃនេះ អាចរស់រានបានដោយខ្លួនឯង។ នេះបើតាមលោក អ៊ុក វណ្ណដេ ដែលជាស្ថាបនិកសាលាដូង។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤4
សេចក្ដីព្រៀងច្បាប់ប្រឆាំងការឆបោកតាមអនឡាញត្រូវបានពន្យល់លម្អិត អ្នកប្រព្រឹត្តនឹងជាប់ទោសធ្ងន់ធ្ងរសេចក្ដីលម្អិតនៃសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការប្រឆាំងការឆបោកតាមអនឡាញ ត្រូវបានបង្ហាញជាសាធារណៈជាលើកដំបូង ខណៈដែលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើសន្និសីទសារព័ត៌មានដើម្បីពន្យល់អំពីសេចក្ដីព្រាងច្បាប់នេះ នៅថ្ងៃទី៣ ខែមេសានេះ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤2👍2
អ្នកវិភាគរំពឹងថាទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប៉ារីសនឹងមានផលប្រយោជន៍សម្រាប់ព្រំដែនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅសប្តាហ៍ក្រោយ ក្នុងខណៈដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូល "សុខភាពតែមួយ" (One Health Summit) និងបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី៦ ដល់ទី៩ ខែមេសា។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤4🫡1
កោះរ៉ុង ជាដង្ហើមសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ និងជាកន្លែងសម្រាប់អ្នកចូលនិវត្តន៍មកពីអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀតលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ពីសក្តានុពលរបស់កោះរ៉ុង ដោយលោកបានចាត់ទុកថា ជាដង្ហើមសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ហើយជាទីកន្លែងដ៏អំណោយផល សម្រាប់អ្នកចូលនិវត្តន៍មកពីអឺរ៉ុប និងបណ្តាប្រទេសផ្សេងៗ ដោយបានចាត់ទុក កោះរ៉ុង និងកម្ពុជា ជាផ្ទះ និងជាស្រុកកំណើតរបស់ពួកគាត់ផងដែរ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤12
ជនបរទេសនៅកម្ពុជា លើកតម្កើងអត្តសញ្ញាណខ្មែរ ទោះប្រឈមការរិះគន់លើអ៊ីនធឺណិតជនបរទេសពហុជាតិសាសន៍មួយក្រុម បានទាក់ទាញការចាប់អារម្មណ៍លើបណ្ដាញសង្គម បន្ទាប់ពីពួកគេបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅតំបន់បេតិកភណ្ឌអង្គរវត្ដ ខណៈពេលប្រឈមនឹងការរិះគន់លើអ៊ីនធឺណិត ដែលមតិទាំងនោះចេញមកពីប្រទេសជិតខាង។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 ទាញយកវីដេអូ
----
👉 ទាញយកវីដេអូ
❤24🤡1
ចំនួនគម្រោងសាងសង់ដែលអាជ្ញាធរអនុម័តក្នុងឆ្នាំ២០២៥ កើនឡើងជិត ៣០%ស្ថានភាពវិស័យសំណង់កម្ពុជាកាលពីឆ្នាំ២០២៥ បានបង្ហាញភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយមានគម្រោងសាងសង់ជាង ៤ ពាន់ត្រូវបានអនុម័ត កើនឡើងជិត ៣០% បើធៀបនឹងឆ្នាំ២០២៤ ខណៈទំហំទឹកប្រាក់សាងសង់កើនឡើងជិត ៥០%។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 បង្កើតសម្លេង អាអាយ
----
👉 បង្កើតសម្លេង អាអាយ
❤1
កម្ពុជាដកហូតអាជ្ញាបណ្ណកាស៊ីណូ ក្រោយរកឃើញជាមូលដ្ឋានឆបោកតាមអនឡាញ ឃាត់ខ្លួនជនបរទេស ១០៧ នាក់អាជ្ញាធរកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយនៅខេត្តស្វាយរៀង បន្ទាប់ពីរកឃើញសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរួម ដែលនាំឱ្យមានការឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៧ នាក់។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
⭐️ទិញ Star & Premium
----
⭐️ទិញ Star & Premium
❤2
This media is not supported in your browser
VIEW IN TELEGRAM
ព្រះចន្ទពណ៌ក្រហម 🌕 សូមបួងសួងឲ្យប្រជាជនខ្មែរ មានសុខសន្ដិភាព រួចចាកទុក្ខ 🙏
ថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩. Khmerload
ថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩. Khmerload
❤75🙏19🥰6🤣3
ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ក្បាល ក្រោយពីកូនផ្សោត ១ក្បាលទៀតបានកើតនៅខេត្តក្រចេះចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាបានកើនឡើងដល់ ១១៧ក្បាលហើយនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីកូនផ្សោតថ្មីមួយក្បាលទៀតបានកើត និងត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃសុក្រ ទី៣ ខែមេសានេះ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 សំណួរ Quiz | ចំណេះដឹង
----
👉 សំណួរ Quiz | ចំណេះដឹង
❤31👏5🔥1
គុណភាពខ្យល់នៅកម្ពុជាមាន«កម្រិតល្អ»ក្នុងត្រីមាសទី១ឆ្នាំនេះ ទោះកម្រិតភាគល្អិតនិចល PM2.5 កើនឡើងតិចតួចក្រសួងបរិស្ថានបានអះអាងនៅថ្ងៃសៅរ៍ ទី៤ ខែមេសានេះថា ការត្រួតពិនិត្យគុណភាពខ្យល់ពីឧបករណ៍ និងស្ថានីយ ដែលបានដំឡើងនៅទូទាំងប្រទេសចំនួន ៥៩ទីតាំងបានបង្ហាញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ថិតក្នុងកម្រិតល្អបើធៀបទៅនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤7
ករណីក្មេងទំនើងក្នុងខែមីនាថយចុះ ២៤នាក់ តែនគរបាលព្រមានថា ប្រយ័ត្នដេកក្នុងពន្ធនាគារ បើហ៊ានបង្កហិង្សាក្នុងពេលចូលឆ្នាំសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តប្រតិបត្តិការបង្ក្រាបក្មេងទំនើង៨៥ករណី និងបានឃាត់ខ្លួនជនបង្កចំនួន៣៥២នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយបើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ ករណីក្មេងទំនើងក្នុងខែមីនា បានថយចុះ១៩ករណី ស្មើនឹង២៤នាក់។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
⭐️ទិញ Star & Premium
----
⭐️ទិញ Star & Premium
👍13❤4
ផ្អើលខេត្តកំពង់ស្ពឺ នគរបាលឃាត់ខ្លួន៣នាក់ ករណីទទួលទិញរថយន្តចោរកម្ម និងរារាំងសមត្ថកិច្ចនៅកំពង់ស្ពឺ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីទទួលទិញផលចោរកម្ម និងរារាំងសមត្ថកិច្ច ក្នុងប្រតិបត្តិការមួយដែលបានធ្វើឡើងនៅស្រុកគងពិសី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 សំណួរ Quiz | ចំណេះដឹង
----
👉 សំណួរ Quiz | ចំណេះដឹង
❤7
ក្រសួងបរិស្ថានធ្វើការស៊ើបអង្កេតករណីរោងចក្រស្វាយ ចោទប្រកាន់មន្រ្តីបរិស្ថានខេត្តកំពង់ស្ពឺពីរនាក់ទារប្រាក់ ១ ៥០០ដុល្លារក្រសួងបរិស្ថានបានអះអាងថា នឹងធ្វើការស៊ើបអង្កេតទៅលើករណីដែលរោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងក្នុងខេត្តកំពង់ស្ពឺបានចោទប្រកាន់មន្រ្តីបរិស្ថានខេត្តចំនួនពីរនាក់ថា បានទារលុយចំនួន ១ ៥០០ដុល្លារ ខណៈចុះបំពេញបេសកកម្មដោយគ្មានលិខិតស្មាមនៅរោងចក្រស្វាយនេះ កាលពីពេលថ្មីៗនេះ។ .ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 ទាញយកវីដេអូ
----
👉 ទាញយកវីដេអូ
❤8