KH Report | មាតិកាចម្រុះ
40.4K subscribers
1.99K photos
345 videos
9 files
1.05K links
⚡️ ផ្តល់ជូនមាតិកាចម្រុះ កម្សាន្ត និងព័ត៌មានទូទៅ៖

• ការអាប់ដេតប្រចាំថ្ងៃ
• មូលមតិ ការចែករំលែកបទពិសោធន៍ និងចំណេះដឹង
• កម្សាន្ត
• គន្លឹះជីវិត ការអភិវឌ្ឍខ្លួនឯង

Powered by: @se6la

👉Group @gckhreport
🤖Ai News: @khreportAi
📊Global Stats: @KPGlobalStats
Download Telegram
ទឹកកខ្វក់ជាង ២៦លានម៉ែត្រគូបត្រូវបានទប់ស្កាត់មិនឱ្យបំពុលបរិស្ថាន និងសុខភាពសាធារណៈចាប់ពីឆ្នាំ ២០២៥មកក្រសួងបរិស្ថានបានជួយទប់ស្កាត់ទឹកកខ្វក់ជាង ២៦ ៣៩៣ ៥០០ ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិនៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥មក ដែលក្នុង រយៈពេល៣ខែដំបូងក្នុងឆ្នាំ ២០២៦នេះ មានជាង ៦លានម៉ែត្រគូបផងដែរ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
13😍2
ឃាត់ខ្លួនជនបរទេស ២០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាយប់មិញនៅសែនសុខកម្លាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងនៅខណ្ឌសែនសុខ នាយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យជនបរទេសចំនួន ២០នាក់ ក្នុងនោះមានស្ត្រី ២នាក់។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
4
មនុស្សចំនួន​១០៧នាក់​បាន​ស្លាប់ និង​ជាង​២០០នាក់រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែមីនាមនុស្ស​ចំនួន ១០៧​នាក់​​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​​២៥៧នាក់ ដោយសារ​​គ្រោះ​ថ្នាក់ចរាចរណ៍​ផ្លូវ​គោក ដែល​​បាន​​កើត​មាន​​ឡើង​សរុប​ ១៨៤ករណី ចាប់គិត​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃទី​៣១ ខែមីនា​ ឆ្នាំ​២០២៦។ នេះ​បើ​តាម​របាយការណ៍​​របស់​​ក្រសួងមហាផ្ទៃ កាល​ពី​​ថ្ងៃទី ១ ខែមេសា។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ទាញយកវីដេអូ
😢116
ថៃនាំពលរដ្ឋ​ភូមិ​ណងចាន់​ចុះទៅ​មើលដីស្រែ​កម្ពុជានៅភូមិជោគជ័យ​ដែល​ពួកគេ​កាន់កាប់អាជ្ញាធរ​និង​ទាហាន​ថៃបន្តដឹកនាំ​ពលរដ្ឋ​ពី​ភូមិ​ណងចាន់​ទៅ​វាស់វែង និង​ពិនិត្យ​មើល​ដី​ស្រែ​របស់​ពលរដ្ឋកម្ពុជា​ ដែល​ពួក​គេ​កាន់កាប់​​នៅតំបន់ភូមិជោគជ័យ​ដើម្បីចែកឱ្យកសិករថៃធ្វើការដាំចុះ បើទោះបីជាកម្ពុជាបាន​ជំទាស់​​និង​សកម្មភាព​​នេះក៏ដោយ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ព័ត៍មានពិភពលោក
🤬225💩5😢4😭1
🇻🇳 ប្រទេសវៀតណាម មានគម្រោងសាងសង់រោងចក្រ ផ្ទុកប្រេងឆៅបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខថាមពល
👍61🆒1
តារាហូលីវូដ Angelina Jolie មានបំណងជួសជុលរោងភាពយន្តបុរាណនៅបាត់ដំបងតារា​ហូលីវូដ​ល្បីឈ្មោះ Angelina Jolie បាន​​ពិនិត្យ​អគារ​មហោស្រព​ប្រាសាទ​មាស និង​រោងភាពយន្ត​បាត់ដំបង នៅ​ក្រុង​ខេត្ដ​បាត់ដំបង កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៦ ក្នុង​ដំណើរ​ដែល​អាជ្ញាធរ​មូលដ្ឋាន​ចាត់​ទុក​​ថា ជា​ជំហាន​សំខាន់​សម្រាប់​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​។​​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
17🥰8
ឃុំត្រពាំងរូង ស្រុកកោះកុង ត្រូវ​បានប្រកាស​ជា​ឃុំ​អស់មីន​ក្រោម​ជំនួយ​របស់​ឥណ្ឌាឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ត្រូវ​បាន​ប្រកាស​នៅថ្ងៃទី២ ខែមេសា​នេះ​ថា​ ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា ស្របតាម​​ចក្ខុវិស័យ »កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម​ និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព»។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 បង្កើតសម្លេង អាអាយ
3
ស៊ីវ ជ័យសិដ្ឋ ត្រូវ​បាន​ចោទប្រកាន់​ពីបទ បើកបរខ្ជីខ្ជា​ធ្វេសប្រហែស​បង្កគ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​ច្រើននាក់ស៊ីវ ជ័យសិដ្ឋ ដែល​បង្ក​គ្រោះថ្នាក់​ចរាចណ៍ ស្លាប់​មនុស្ស​ ៥នាក់ (ម្នាក់​មានគភ៌៣ខែ​) និង​របួស​ធ្ងន់​ម្នាក់ ត្រូវ​បានចោទប្រកាន់​ពី​បទ បើកបរ​មិន​ប្រុង​ប្រយ័ន្ត​ ខ្ជីខ្ជា ធ្វេសប្រហែស បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ច្រើន​នាក់ និង​បង្ករបួស​ដល់ជនរងគ្រោះ​ហើយ​រត់​គេច​ខ្លួន។ ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​នីតិវិធី។ នេះបើតាម​សេចក្ដីប្រកាស​ព័ត៌មានរបស់​តុលាការ​ខេត្ត​បាត់ដំបង។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
20
ប្រធានព្រឹទ្ធសភា​ថា​កម្ពុជា​នឹង​រក្សា​បទ​ឈប់បាញ់​ឲ្យបាន​យូរ​អង្វែងនិងដោះស្រាយ​ជម្លោះជាមួយថៃដោយការចរចាលោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ បាន​ថ្លែង​ពី​ជំហររបស់កម្ពុជា​ថា ដោយ​បញ្ជាក់​ថា និង​បន្ត​រក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង និង​ដោះស្រាម​ជម្លោះ​ដោយការចរចា​តាមរយៈយន្តការ​ដែល​មាន​ស្រាប់។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
5
អគ្គមេបញ្ជាការទ័ព បញ្ជាក់ពី​ជំហរ និងការ​​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា ក្នុងការ​ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិលោក​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពលខេមរ​ភូមិន្ទ បាន​​បញ្ជាក់​ជា​ថ្មី​​ថា ​កម្ពុជា​បាន​​​បន្តរក្សាជំហរ និង​ប្ដេជ្ញាចិត្ត​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
5
តារា​ហូលីវូដ Angelina Jolie មានបំណង​ជួសជុល​​រោងភាពយន្ត​បុរាណ​នៅ​បាត់ដំបងតារា​ហូលីវូដ​ល្បីឈ្មោះ Angelina Jolie បាន​​ពិនិត្យ​អគារ​មហោស្រព​ប្រាសាទ​មាស និង​រោងភាពយន្ត​បាត់ដំបង នៅ​ក្រុង​ខេត្ដ​បាត់ដំបង កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២៦ ក្នុង​ដំណើរ​ដែល​អាជ្ញាធរ​មូលដ្ឋាន​ចាត់​ទុក​​ថា ជា​ជំហាន​សំខាន់​សម្រាប់​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​។​​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
17
⚠️រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​ចំនួន​៣ ​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ​បាន​សេចក្តី ណែនាំ​ ស្តី​ពីការ​ហាមឃាត់​ការ​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត ​នូវ​មាតិកា ដែល​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​តម្លៃ​ស្ត្រី​ខ្មែរ ​។

១- បញ្ឈប់​រាល់​ការ​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​គ្រប់​រូបភាព សារ​ជា​អក្សរ​/​សំឡេង វី​ដេ​អូ ឬ មាតិកា​ទាំងឡាយ​ណា ​ដែល​ប្រើប្រាស់​ពាក្យ​សម្តី​អសុរោះ ជេរ​ប្រមាថ និង​បង្ហាញ​កេរ្តិ៍ខ្មាស និងភាព​ស្រើបស្រាល ដូច​ជា​ការ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​ជ្រុល​ហួសហេតុ​ពេក កាយវិការ​ត្រាប់ តាម​សកម្មភាព អាសអាភាស និង​អំពើ​ហិង្សា​ផ្ទុយ​នឹង​សីលធម៌​ប្រពៃណី​ខ្មែរ ​។

២- បញ្ឈប់​រាល់​ការ​យក​រូបរាង​កាយ​ស្ត្រី និង​សកម្មភាព​ពាក់ព័ន្ធ​នឹង​ស្ត្រី ដែល​មាន​លក្ខណៈ​អនាចារ និង​ស្រើបស្រាល មក​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ទាក់ទាញ​ការ​ចូល​ចិត្ត ការ​ចែករំលែក​បន្ត និង​ការចូល​មើល (Likes, Shares, Views) នូវ​មាតិកា​របស់​ខ្លួន ឬ​មក​ភ្ជាប់​នឹង​ការ​ផ្សាយពាណិជ្ជកម្ម ផលិតផល ដើម្បី​បម្រើ​ឱ្យ​ផលប្រយោជន៍​បក្ខពួក ឬ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ។

៣-​ សូម​ចូលរួម​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​ នូវ​មាតិកា​ដែល​បង្ហាញ​អំពី​ខ្លឹមសារ សកម្មភាព និង​រូបភាព​នានា ​ដើម្បី​ចូលរួម​ថែរក្សា​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ និង​ការ​លើកតម្កើង​កិត្តិយស និងគុណ​តម្លៃ​របស់​ស្ត្រី​ខ្មែរ ​ឱ្យ​បាន​ទូលំទូលាយ និង​បង្ហាញ​នូវ​ការ​លើកកម្ពស់​តួនាទី​ស្ត្រី​នៅ​ក្នុង​សង្គម និង​នៅ​លើ​ឆាក​អន្តរជាតិ ​។

៤- រាល់​ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល ឬ​សេវាកម្ម​នានា ត្រូវ​ចៀសវាង​ដាច់ខាត ​នូវ​ការ​ប្រើប្រាស់ រូបភាព ឬ​ភាសា​ ដែល​បង្កប់​នូវ​ការ​រើសអើង​ភេទ និង​ការ​បំពាន​លើ​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី និងមនុស្ស​គ្រប់​ៗ​រូប ​។

៥- អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម អ្នក​សារព័ត៌មាន​ប្រជាជន និង​អ្នក​សារព័ត៌មាន​គ្រប់​ៗ​រូប ត្រូវ​ប្រកាន់ខ្ជាប់​ នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ សារព័ត៌មាន និង​ត្រូវ​គោរព​ច្បាប់​ជា​ធរមាន ដោយមិន​ត្រូវ​ផលិត ផ្សព្វផ្សាយ និង​ចែករំលែក​បន្ត​នូវ​មាតិកា​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​តម្លៃ​ស្ត្រី​ ។

៦- សូម​ជំរុញ និង​លើកទឹកចិត្ត​ដល់​ការ​ផលិត​មាតិកា ដែល​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត ការ​អប់រំ បំ​ណិ​ន ជីវិត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ជាតិខ្មែរ ដើម្បី​ចូលរួម​កសាង​សង្គម​មួយ ​ដែល​មានចំណេះដឹង និង​ប្រកបដោយ​សីលធម៌ និង​អរិយធម៌​ខ្ពង់ខ្ពស់ ក៏​ដូច​ជា​ការ​លើកកម្ពស់​សមភាព យេ​ន​ឌ័​រ ​នៅ​ក្នុង​សង្គម​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ ។ ប្រភព: កោះសន្តិភាព

👆 ចុចដើម្បីអាន

_____
👉 Follow admin: @se6la
8👏3👍1🖕1
យោធាថៃបន្តរំលោភបទឈប់បាញ់ ដាក់ពង្រាយកម្លាំងបន្ថែម និងរថពាសដែក ព្រមទាំងបង្កើនលួសបន្លា ក្នុងទឹកដីកម្ពុជាដែលកាន់កាប់ដោយខុសច្បាប់កងកម្លាំងយោធាថៃបានបន្ដរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលកំពុងអនុវត្ត បន្ទាប់ពីមានការដាក់ពង្រាយរថពាសដែក និងកម្លាំងយោធាបន្ថែម ព្រមទាំងរាយលួសបន្លា នៅតំបន់ដែលកម្ពុជាចាត់ទុកថាកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 បង្កើតសម្លេង អាអាយ
😢114👎2👍1
នាយករដ្ឋមន្ត្រីបញ្ជាឲ្យរកមុខអ្នកលួចនាំប្រេងពីថៃចូលកម្ពុជាដោយខុសច្បាប់ និងត្រូវចាត់វិធានការតឹងរ៉ឹងបំផុតលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវរកអ្នកលួចនាំប្រេងដោយខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុត។ការលើកឡើងពីចំណាត់ការតឹងរ៉ឹងនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយដោយសារព័ត៌មានថៃថា មានបណ្ដាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ ស្របពេលដែលប្រងពិភពលោកកំពុងឡើងថៃ ហើយការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃត្រូវបានកម្ពុជាបិទទាំងស្រុងតាំពីសង្គ្រាមនៅខែមិថុនា ឆ្នាំ២០២៥។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
⭐️ទិញ Star & Premium
8💩3
បទល្មើសធនធានធម្មជាតិថយចុះចំនួន ១៥៩ករណីនៅទូទាំងប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៥៥១ករណី នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ឃើញថា បទល្មើសមានការថយចុះចំនួន ១៥៩ករណីនៅទូទាំងប្រទេស។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ទាញយកវីដេអូ
1🥰1
អេ​ន​ជឺ​លី​ណា ជោ​លី លើក​គំនិត​បង្កើត​ថ្នាក់ STEM នៅ​វិទ្យាល័យ​សំឡូត​តារាភាពយន្ដ​ហូលីវូដ អេ​ន​ជឺ​លី​ណា ជោ​លី បានលើកឡើង​ពី​គំនិត​បង្កើត​ថ្នាក់​សិក្សា STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) នៅ​វិទ្យាល័យ​សំឡូត ខណៈពេលដែល​លោកស្រី​បានធ្វើ​ទស្សនកិច្ច​ស្ងាត់ៗ​ទៅកាន់​សាលា​នេះ​កាលពី​ថ្ងៃទី​១ ខែមេសា​។​​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 សំណួរ Quiz | ចំណេះដឹង
20
វិស្វករនៅប្រទេសតំបន់មេគង្គចំនួន ៦២រូបទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនៅកម្ពុជាក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា (BEC) និងមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម» ដល់សិក្ខាកាមជាវិស្វករ កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ាសរុបចំនួន៦២នាក់​(ស្រី៤នាក់) ដើម្បីលើកកម្ពស់វិស័យវិស្វកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់តំបន់អាស៊ាន។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
20 ការញៀនដ៏អាក្រក់បំផុតនៅលើពិភពលោក🌍

1. 🚬 ការជក់បារី / ជាតិនីកូទីន
2. 🍺 គ្រឿងស្រវឹង
3. 💉 ហេរ៉ូអ៊ីន
4. ❄️ កូកាអ៊ីន
5. 💊ថ្នាំតាមវេជ្ជបញ្ជា (អាភៀន ថ្នាំបំបាត់ការឈឺចាប់)
6. 🧪 មេតំហ្វេតាមីន
7. 🎰 ល្បែងស៊ីសង
8. 📱 ញៀនស្មាតហ្វូន
9. 🌐 ប្រព័ន្ធផ្សព្វផ្សាយសង្គម
10. 🎮 ហ្គេមវីដេអូ
11. 🍔 អាហារឥតប្រយោជន៍
12. 🍬 ស្ករ
13. កាហ្វេអ៊ីន
14. 🌿កញ្ឆា (ប្រើរ៉ាំរ៉ៃ)
15. 💻 ការញៀនអ៊ីនធឺណិត
16. 🛍️ ការញៀនការដើរទិញឥវ៉ាន់
17. 🧠 អាសអាភាស
18. 🧴 ដង្ហើមចូល
19. 💼 Workaholism
20. 🏋️ ថ្នាំស្តេរ៉ូអ៊ីត / ប្រសិទ្ធភាព

ប្រភព៖ ចងក្រងពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក ទិន្នន័យ CDC លក្ខណៈវិនិច្ឆ័យ DSM-5 និងការញៀនសកលជាច្រើន និងការសិក្សាសុខភាពសាធារណៈ។ ចំណាត់ថ្នាក់​គឺ​ជា​សូចនាករ​មិន​ច្បាស់លាស់។

🔔 @KPGlobalStats
💔83😭3😢2