Forwarded from I’m SELA News | ព័ត៌មានពិភពលោក 📊🌎
🇹🇭🇮🇷 ប្រទេសថៃបានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក្នុងការអនុញ្ញាតឱ្យកប៉ាល់ថៃឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។
👉 បង្កើត Binance
👉 បង្កើត OKX
👉បង្កើត MEXC
👉 ទិញ Star & Premium
👉 បង្កើត Binance
👉 បង្កើត OKX
👉បង្កើត MEXC
👉 ទិញ Star & Premium
💩62🤬15❤7👏2
កម្ពុជាប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពោធ«សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ក្នុងក្រុងកំពង់ឆ្នាំងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលស្ថិតនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង នាថ្ងៃសៅរ៍ ទី២៨ ខែមីនានេះ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤16
នគរបាលកំពុងតាមចាប់អ្នកបើកបរម្នាក់ ដែលបានបុកស្លាប់មនុស្ស៥នាក់ រួមទាំងក្មេងពីរនាក់ក្នុងខេត្តបាត់ដំបងនគរបាលខេត្តបាត់ដំបងបាននិងកំពុងតែស្វែងរកចាប់ខ្លួនអ្នកបើកបរម្នាក់ ក្រោយពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់នៅកន្លែងកើតហេតុ និងរបួសធ្ងន់ធ្ងរក្មេងប្រុសម្នាក់ កាលពីថ្ងៃទី២៧ ខែមីនា វេលាម៉ោងជាង១០យប់ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 បង្កើតសម្លេង អាអាយ
----
👉 បង្កើតសម្លេង អាអាយ
😭35❤8💔3
កម្ពុជាបន្ធូរបន្ថយពន្ធគយលើផលិតផលប្រើប្រាស់ថាមពលកកើតក្នុងបរិបទវិបត្តិប្រេងឥន្ធនៈនិងហ្គាសរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការថ្មីស្តីពីអត្ថប្រយោជន៍ពន្ធគយ និងអត្រាអាករនាំចេញ ដើម្បីជំរុញការប្រើប្រាស់ផលិតផលថាមពលកកើតក្នុងបរិបទវិបត្តិប្រេងឥន្ធនៈនិងហ្គាស។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 ទាញយកវីដេអូ
----
👉 ទាញយកវីដេអូ
❤21
ប៉ាគីស្ថានរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពអ៊ីរ៉ង់ ប៉ាគីស្ថានអះអាងថា ខ្លួនកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃ "កិច្ចចរចាដ៏មានអត្ថន័យ" ដើម្បីបញ្ចប់ជម្លោះ លើអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ទោះបីជាទីក្រុងតេអេរ៉ង់និយាយថា អាមេរិកមានផែនការ វាយប្រហារផ្នែកដីគោកលើខ្លួន ហើយអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតប។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ .ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
⭐️ទិញ Star & Premium
----
⭐️ទិញ Star & Premium
❤4
🔔រដ្ឋបាលខេត្តជូនប្លង់កម្មវិធីសៀមរាបសង្រ្កាន្តឆ្នាំ២០២៦ (ភាសាខ្មែរ និងភាសាអង់គ្លេស) .
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រៀបចំកម្មវិធីកម្សាន្ដ ដេីម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារព្រះរាជដំណាក់ សួនច្បារព្រះអង្គចេកព្រះអង្គចម និងតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានថ្មវត្តរាជបូណ៌ ។
____
👉 imsela.com
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រៀបចំកម្មវិធីកម្សាន្ដ ដេីម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារព្រះរាជដំណាក់ សួនច្បារព្រះអង្គចេកព្រះអង្គចម និងតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានថ្មវត្តរាជបូណ៌ ។
____
👉 imsela.com
❤18🥰3🙏1
I’m SELA Nation
Telegram PC slow ម៉េស 💔🤘
ចឹងពេលបងប្អូនប្រើវាអាចរាងស្លូរៗជាពិសេសនៅលើកំព្យូទ័របើលើទូរសព្ទ័រាងគ្រាន់
----
👉 បង្កើតសម្លេង អាអាយ
Please open Telegram to view this post
VIEW IN TELEGRAM
💔15😭4👏2❤1🙉1
Forwarded from I’m SELA Nation (Lorn SELA)
👉ចុចទីនេះ: https://t.me/khmerlife_bot/app?startapp=NTg5MTkzOTE5Ml8x
វីដេអូពន្យល់ពីរបៀបធ្វើ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👨💻7❤3🗿2💯1🖕1
នគរបាលកោះហៅម្ចាស់រថយន្តដែលបុកមនុស្ស៥នាក់ស្លាប់នៅខេត្តបាត់ដំបង ឱ្យចូលខ្លួននៅថ្ងៃពុធ ទី១ ខែមេសាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាថ្ងៃចន្ទ ទី៣០ ខែមីនានេះ បានកោះហៅម្ចាស់រថយន្តម៉ាក MERCEDES BENZ ដែលបានបុកមនុស្ស៥នាក់ស្លាប់នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៧ ខែមីនា នៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបងឱ្យចូលខ្លួន នៅថ្ងៃពុធ ទី១ ខែមេសាខាងមុខនេះ។ .ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 សំណួរ Quiz | ចំណេះដឹង
----
👉 សំណួរ Quiz | ចំណេះដឹង
🤣17❤7👍2
នាយករដ្ឋមន្ត្រី បញ្ជាឲ្យស៊ើបអង្កេតពេញលេញករណីបុករត់នៅបាត់ដំបង ផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើករណីគ្រោះថ្នាក់ចរាចរណ៍បុករត់ដ៏រន្ធត់មួយនៅខេត្តបាត់ដំបង ដែលបានបណ្ដាលឲ្យមនុស្ស ៦ នាក់ស្លាប់ រួមទាំងទារកក្នុងផ្ទៃមាតា ខណៈដែលលោកក៏បានព្យាយាមបន្ធូរបារម្ភសាធារណៈអំពីការអាចមានអភ័យឯកសិទ្ធិផងដែរ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 បង្កើតសម្លេង អាអាយ
----
👉 បង្កើតសម្លេង អាអាយ
❤8😢7
UNICEF ប្តេជ្ញាបន្តជួយគាំទ្រដល់កម្មវិធីជាតិថ្មីរបស់កម្ពុជា ដើម្បីធានាដល់កុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌លោកស្រី June Kunugi នាយិកាអង្គការ UNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តជួយគាំទ្រដល់កម្មវិធីជាតិថ្មីរបស់កម្ពុជាឆ្នាំ២០២៤-២០២៨ ដើម្បីធានាថា កុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 ព័ត៍មានពិភពលោក
----
👉 ព័ត៍មានពិភពលោក
❤9
ឃាត់ខ្លួនវៀតណាម១៧នាក់ ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី៤៩នាក់ករណី online scamកម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាប ទីតាំងលួចលាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២កន្លែង នៅរាជធានីភ្នំពេញ ស្ថិតនៅ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្សសរុប ៦៦នាក់។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 ព័ត៍មានពិភពលោក
----
👉 ព័ត៍មានពិភពលោក
😱5❤2
ICCI សន្យាសហការផ្សព្វផ្សាយទាក់ទងអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េ មកបណ្តាក់ទុន និងទស្សនានៅកម្ពុជាឱ្យកាន់តែច្រើនលោក Joo-Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈុន (Incheon Chamber of Commerce and Industry-ICCI) បានសន្យាសហការផ្សព្វផ្សាយ និងទាក់ទងអ្នកវិនិយោគ និងភ្ញៀវទេសចរនៅកូរ៉េ ឱ្យមកវិនិយោគ និងទស្សនានៅប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត ក្នុងពេលលោកមកទស្សនកិច្ចស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤9
🇨🇳ក្រុមហ៊ុនមួយនៅចិនបានដាក់ឲ្យប្រើ “Unhappy Leave” ដែលអនុញ្ញាតឲ្យបុគ្គលិកឈប់សម្រាកពេលមានអារម្មណ៍មិនសប្បាយចិត្ត 😳💼 imsela.com
សារសាមញ្ញ៖ បើមិនសប្បាយចិត្ត កុំបង្ខំខ្លួនឯងទៅធ្វើការ
គំនិតនេះកំពុងទាក់ទាញការចាប់អារម្មណ៍លើបណ្ដាញសង្គម ហើយមនុស្សជាច្រើនសរសើរថាជាវិធីគិតមនុស្សធម៌ ❤️
នៅក្នុងពិភពលោកដែលភាពតានតឹងក្លាយជារឿងធម្មតា គោលការណ៍នេះមើលទៅមិនមែនជារឿងកំប្លែងទេ។
សារសាមញ្ញ៖ បើមិនសប្បាយចិត្ត កុំបង្ខំខ្លួនឯងទៅធ្វើការ
គំនិតនេះកំពុងទាក់ទាញការចាប់អារម្មណ៍លើបណ្ដាញសង្គម ហើយមនុស្សជាច្រើនសរសើរថាជាវិធីគិតមនុស្សធម៌ ❤️
នៅក្នុងពិភពលោកដែលភាពតានតឹងក្លាយជារឿងធម្មតា គោលការណ៍នេះមើលទៅមិនមែនជារឿងកំប្លែងទេ។
🤣10😍4😭3❤2
🇻🇳📉តម្លៃទុរេននៅវៀតណាមកំពុងធ្លាក់ចុះ ខណៈថៃ 🇹🇭 ចាប់ផ្តើមប្រមូលផល និងបង្កើននាំចេញ។ តម្លៃបានធ្លាក់ប្រហែល ៤០% ហើយកសិករលក់បានជាង ៣.៦១$/គីឡូ។
🇰🇭ក្នុងកម្ពុជា ទុរេនមិនទាន់ប្រមូលផលទេ មានតែខ្លះជាទុរេនខុសរដូវ។ កសិករមិនសូវបារម្ភ ព្រោះទីផ្សារនៅតែមាន ហើយតម្លៃមិនធ្លាក់ក្រោម ១៥,០០០រៀល/គីឡូ។
ទុរេនខ្មែរនឹងចាប់ផ្តើមប្រមូលផលច្រើនចាប់ពីខែឧសភា ដល់ខែសីហា។
ប្រភពដើម:កោះសន្តិភាព
កែរសម្រួលដោយ KH Report
______
👉 imsela.com
🇰🇭ក្នុងកម្ពុជា ទុរេនមិនទាន់ប្រមូលផលទេ មានតែខ្លះជាទុរេនខុសរដូវ។ កសិករមិនសូវបារម្ភ ព្រោះទីផ្សារនៅតែមាន ហើយតម្លៃមិនធ្លាក់ក្រោម ១៥,០០០រៀល/គីឡូ។
ទុរេនខ្មែរនឹងចាប់ផ្តើមប្រមូលផលច្រើនចាប់ពីខែឧសភា ដល់ខែសីហា។
ប្រភពដើម:កោះសន្តិភាព
កែរសម្រួលដោយ KH Report
______
👉 imsela.com
❤19🥰2
កម្ពុជាធ្វើទំនើបកម្មកោសល្យវិច័យតម្លៃ ១៣,៥ លានដុល្លារ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជាកំពុងឈានទៅរកការធ្វើទំនើបកម្មសមត្ថភាពស៊ើបអង្កេតបទល្មើស តាមរយៈគម្រោងមានតម្លៃ ១៣,៥ លានដុល្លារអាម៉េរិក ដែលគាំទ្រដោយសាធារណរដ្ឋកូរ៉េ ដោយមានគោលដៅពង្រឹងវិទ្យាសាស្ត្រកោសល្យវិច័យ និងការស៊ើបអង្កេតកន្លែងកើតហេតុ ខណៈអាជ្ញាធរកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមអ៊ិនធើណេត។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
💩4❤3
មន្ត្រីកម្ពុជាស្នើទីភ្នាក់ងារ UN ជួយគាំទ្រការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩មន្ត្រីជាន់ខ្ពស់កម្ពុជាស្នើសុំទីភ្នាក់ងារអង្គការសហប្រជាជាតិ គាំទ្រដល់កម្ពុជាដើម្បីឱ្យធានាបានការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចដោយរលូននិងប្រកបដោយចីរភាព នៅក្នុងឆ្នាំ២០២៩ ខាងមុខ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 ព័ត៍មានពិភពលោក
----
👉 ព័ត៍មានពិភពលោក
❤2
🚨លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ជាឱ្យដាក់ឈ្មោះជនសង្ស័យ “ ស៉ីវ ជ័យសិដ្ឋ “ ក្នុងបញ្ជីតាមដាន (Blacklist) ដើម្បីទប់ស្កាត់ការគេចខ្លួនចេញទៅក្រៅប្រទេស ខណៈសមត្ថកិច្ចកំពុងបន្តស្វែងរកយ៉ាងសកម្ម៕. @khreport
----
👉 សំណួរ Quiz | ចំណេះដឹង
----
👉 សំណួរ Quiz | ចំណេះដឹង
😡9❤4💋2