KH Report | មាតិកាចម្រុះ
40.4K subscribers
1.99K photos
345 videos
9 files
1.05K links
⚡️ ផ្តល់ជូនមាតិកាចម្រុះ កម្សាន្ត និងព័ត៌មានទូទៅ៖

• ការអាប់ដេតប្រចាំថ្ងៃ
• មូលមតិ ការចែករំលែកបទពិសោធន៍ និងចំណេះដឹង
• កម្សាន្ត
• គន្លឹះជីវិត ការអភិវឌ្ឍខ្លួនឯង

Powered by: @se6la

👉Group @gckhreport
🤖Ai News: @khreportAi
📊Global Stats: @KPGlobalStats
Download Telegram
ក្រសួង​ ស្ថាប័ន​ចំនួន​៨ ​បានកាត់បន្ថយអង្គភាពរបស់ខ្លួន រីឯក្រសួងស្ថាប័ន​ផ្សេង​​ទៀត រក្សាស្ថាន​ភាព​មិនពង្រីកដោយ​គោរព​តាម​អភិក្រម «ពង្រឹង ជាជាងពង្រីក»។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
ជនជាតិចិន និង​វៀតណាម​ចំនួន​១៧នាក់ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​ពាក់ព័ន្ធនឹងករណី Online Scam ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវកម្លាំង​ជំនាញ​នៃគណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ​ចំនួន​៤​ទីតាំង សរុប​២២​ខ្នងផ្ទះ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ មាន​ជនបរទេស​ស្នាក់​នៅ ៥៧​នាក់ (ស្រី្ត​១៤​នាក់) មាន​៦​សញ្ជាតិ (ចិន វៀតណាម រុស្ស៊ី មីយ៉ាន់ម៉ា កូរ៉េ និងប៉ាគីស្ថាន) ហើយ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន និង​វៀតណាម​ចំនួន​១៧​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ការឆបោក​តាមប្រព័ន្ធ​បច្ចេក​វិទ្យា (Online Scam)។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 សំណួរ Quiz | ចំណេះដឹង
😱7👎1
ក្រសួងមុខងារសាធារណៈ អំពាវនាវឱ្យអាណាព្យាបាល ឪពុកម្តាយ និងមន្ត្រីរាជការទាំងអស់គ្នាចូលរួមកែទម្រង់ និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាថ្នាក់ដឹកនាំ ដែល​ជា​វាគ្មិន​​នៅ​​ក្នុង​កិច្ចពិភាក្សា​នៃ​ «សន្និបាតបូកសរុបលទ្ធផលការងារ​​ឆ្នាំ​២០២៥ និង​លើកទិសដៅ​ការងារ​ឆ្នាំ​២០២៦​របស់​​ក្រសួង​មុខ​ងារសាធារណៈ» បាន​​អំពាវ​នាវឱ្យ​អាណាព្យាបាល ឪពុក​ម្តាយ និង​មន្ត្រីរាជការ​ទាំង​អស់​ ចូលរួម​កែ​ទម្រង់ និង​លើក​កម្ពស់​គុណភាពអប់រំ​នៅកម្ពុជា បន្ថែម​​ទៅ​លើ​ការ​​ខិតខំ​ប្រឹង​ប្រែ​កែ​ទម្រង់​​របស់​ក្រសួងអប់រំ យុវជន និង​កីឡា។​​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
⭐️ទិញ Star & Premium
2
ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកការចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង នៅបន្តអនុវត្ត !
13🥰4🖕2
🏖កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពុងពង្រីក​វិសាលភាពលើ​វិស័យដឹកជញ្ជូន ដើម្បីទាក់ទាញ​វិនិយោគិន
Please open Telegram to view this post
VIEW IN TELEGRAM
10🥰1
អនុប្រធានក្រុមហ៊ុនបារាំង Total Energies មកកម្ពុជាដើម្បីពិភាក្សាបញ្ហាប្រេងនិងឧស្ម័ន។ ក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាមនិងឥណ្ឌាដែលបញ្ហាផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។ ក្រុមហ៊ុនជម្រុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃឱ្យអស់លទ្ធភាពខណៈសង្គ្រាមនៅបន្ត។ ដោយឡែកស្ថានភាពប្រេងម៉ាស៊ូតនិងសាំងទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាពគ្រាន់ជាងឧស្ម័នបន្តិច។ ទោះយ៉ាងណាក្រុមហ៊ុននឹងបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជា។
9🥰1🖕1
⚡️ ឆ្លង​ចរន្តអគ្គិសនី​ឆាប់ឆេះ​បង្គោល​ភ្លើង​យ៉ាង​សន្ធោសន្ធៅ នៅ​សង្កាត់​ទំនប់​ទឹក

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​មួយ​ដើម ​បំពាក់​ទៅ​ដោយ​ខ្សែភ្លើង​រយីក​រយាក បាន​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​ បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច ​និង​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គិភ័យ​ទៅអន្តរាគមន៍​បាញ់​ពន្លត់​។ [ imsela.com ]

ហេតុការណ៍​នេះ​ លើតឡើងនៅ​ម៉ោង០៤និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ​ខែមីនា ​ឆ្នាំ២០២៦ ​នៅ​​ផ្លូវ៤៣០ ​កែង​១៧៥ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ខ្សែភ្លើង​ ដែល​បំពាក់​នៅ​បង្គោល​ បាន​ឆ្លង​ចរន្ត​ ផ្ទុះ​ឆេះ​បែក​ផ្កាភ្លើង​ ព្រាត ក្លាយជា​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ បង្កឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង ​។ ខណៈនោះ​ដែរ​ គេ​ឮ​សូរ​តែ​សំឡេ​ង​ផ្ទុះខ្លាំង ​។

​ក្នុង​ហេតុការណ៍​នោះ​ដែរ គេឃើញ​រថយន្ត​ពន្លត់អគ្គិភ័យបាន​ទៅ​អន្តរាគមន៍​។ ​ហើយ​ទាក់ទង​ទៅ​មន្ត្រី​អគ្គិសនី ​ដើម្បី​បិទ​ចរន្ត ភ្លើង ​និង​បាញ់​ពន្លត់ ​ពុំបណ្ដាល​ឲ្យ​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ​ ។

តាម​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា អគ្គិ​ភ័យ​នេះ​បណ្ដាល​ឲ្យ​ខ្សែភ្លើង​ឆាបឆេះ​ដាច់​ធ្លាក់​ពេញ​ផ្លូវ និង​ប្រអប់​ភ្លើង​ ដែល​បំពាក់​នៅ​បង្គោល​ភ្លើង​ខាងលើ ​បាន​រង​ការ​ខូចខាត​ទាំងស្រុង​ ៕ប្រភព: កោះសន្តិភាព
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
😭23💔6🤣32👎1
💔មនុស្សឥលូវកាន់តែសាហាវ ប៉ុន្មានម៉ោងមុននេះបន្តិច មានករណីអ្នកជួលផ្ទះនិងម្ចាស់ផ្ទះមានទំនាស់ពាក្យសម្ដីឈានដល់ការសម្លាប់។

អ្នកជួលផ្ទះបានចាក់ អ៊ំប្រុសអាយុជាង៦០ឆ្នាំជាម្ចាស់ផ្ទះជួល បណ្តាលឱ្យបាត់បង់ជីវិត ភ្លាមៗក្នុងយ៉ាងអាណោចអាធ័ម​ នៅក្បែរស្ពានអាកាសក្បាលថ្នល់​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ វេលាម៉ោង៦ល្ងាច​ ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២៦​ បង្កឱ្យមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង​នាវេលាម៉ោង៨យប់​។
ក្រោយពេលកេីតហេតុជនល្មើសបានរត់គេចខ្លួនបាត់​ ហើយបច្ចុប្បន្នស-ពជនរងគ្រោះសមត្ថកិច្ចជំនាញកំពុងធ្វេីកោសល្យវិច័យរង់ចាំព័ត៌មានលម្អិតបន្ថែមនៅពេលក្រោយ​ ៕
😭47🕊236🤣3