KH Report | មាតិកាចម្រុះ
40.3K subscribers
1.99K photos
346 videos
9 files
1.05K links
⚡️ ផ្តល់ជូនមាតិកាចម្រុះ កម្សាន្ត និងព័ត៌មានទូទៅ៖

• ការអាប់ដេតប្រចាំថ្ងៃ
• មូលមតិ ការចែករំលែកបទពិសោធន៍ និងចំណេះដឹង
• កម្សាន្ត
• គន្លឹះជីវិត ការអភិវឌ្ឍខ្លួនឯង

Powered by: @se6la

👉Group @gckhreport
🤖Ai News: @khreportAi
📊Global Stats: @KPGlobalStats
Download Telegram
របប​ប្រេងឥន្ធនៈនិងប្រេងរំអិលរបស់​ក្រសួង​និង​ស្ថាប័នទាំងអស់ត្រូវបានកាត់​​​៣០ភាគ​រយ លើកលែងវិស័យសន្តិសុខការ​ចំណាយ​លើ​របប​​ប្រេង​ឥន្ធនៈ និង​ប្រេងរំអិល​សរុប​របស់​គ្រប់​ក្រសួង និង​​ស្ថាប័នទាំងអស់ ត្រូវ​បាន​​កាត់​​ព្យួរចំនួន​​៣០​ភាគ​រយ ដើម្បី​​រក្សា​​ទុក​សម្រាប់​យថា​ហេតុ ដែល​មាន​តម្រូវ​ការ​ប្រេង​ឥន្ធនៈ​បន្ថែមសម្រាប់​កិច្ចការ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល។ ការ​កាត់​បន្ថយ​នេះ​លើកលែង​ផ្នែក​សន្តិសុខ​សាធារណៈ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ទាញយកវីដេអូ
10😭1
ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួន ធ្វើការងារតាមអនឡាញពីផ្ទះ ដើម្បីសន្សំសំចៃប្រេង និងអគ្គិសនី! @a_najak
14🥰2
អាហារលាងឈាម ហើយក៏ជារបស់ដែលខ្ញុំចូលចិត្តរាល់ថ្ងៃ🥰 . @se6la
😭46🤣8💔52💯2🌚1
ទើបស៊ីមីហើយមិញ ឆ្ងាញ់ហាស់ៗៗហួយ
🤣21😭6💔3
កម្ពុជា​បដិសេធ​ការចោទប្រកាន់​ពី​សារព័ត៌មាន​ថៃពី​ការត្រៀម​បង្ក​សង្គ្រាម ​បញ្ជាក់​ការប្តេជ្ញា​រក្សា​សន្តិភាព​ក្រសួងការពារជាតិ​ក​ម្ពុ​ជា នៅ​ថ្ងៃទី២៤ ខែមីនា​នេះ​ បាន​ច្រានចោល​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ ដែល​អះអាងថា កម្ពុជា​កំពុង​ត្រៀម​សម្រាប់​ការផ្ទុះអាវុធ​លើក​ទី​៣ ដោយ​បញ្ជាក់ថា ជាការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ និង​គ្មាន​មូលដ្ឋាន​។​​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
35👏5
ប្រជា​ពលរដ្ឋ​​​​៦ភូមិ​​​នៃខេត្ដ​​បន្ទាយមានជ័យត្រូវបន្ដ​​រស់នៅភៀសខ្លួន​នៅ​​ជម្រក​បណ្តោះអាសន្នរដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់ថា ផ្ទះ​ដែល​កំពុង​រៀបចំ​សាងសង់ និង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​សកម្មភាព​យោធា​ថៃ គឺជា​ជម្រក​សម្រាប់​រស់នៅ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ មិនមែនជា​ការផ្តល់​ជំនួស​លំនៅដ្ឋាន​អចិន្ត្រៃយ៍​ឡើយ​។​​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
18💔7👍6
អាជ្ញាធរ​ឃាត់ខ្លួន​ជនជាតិ​ចិន ១៥​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​អន​ឡាញ នៅ​ខណ្ឌ​ជ្រោយចង្វារ​កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (online scams) ចំនួន​៤​ករណី​ផ្សេងគ្នា នៅក្នុង​បុរី​អ័​រ​គី​ដេ ខណ្ឌ​ជ្រោយចង្វារ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៦ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​សរុប ១៥​នាក់​។​​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ព័ត៍មានពិភពលោក
5
កម្ពុជា-UNDP បើកសិក្ខាសាលាផ្តល់សុពលភាពលើសំណើគម្រោងហិរញ្ញប្បទាន REDD+ ដើម្បីជំរុញសកម្មភាពអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំសិក្ខាសាលាផ្តល់សុពលភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក REDD+)នៅកម្ពុជា» នាថ្ងៃទី២៤ ខែមីនា ដើម្បីផ្តល់ឱកាសដ៏មានសារៈសំខាន់ដល់អ្នកចូលរួមធ្វើការផ្ទៀងផ្ទាត់ និងផ្តល់សុពលភាពលើសំណើគម្រោងហិរញ្ញប្បទាន ពីមូលនិធិអាកាសធាតុបៃតង សម្រាប់ការទូទាត់ ផ្អែកលើលទ្ធផល សម្រាប់កម្មវិធី REDD+ នៅកម្ពុជា។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
8
វិទ្យាស្ថានលំដាប់ពិភពលោករបស់សិង្ហបុរី ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET និងបើកឱកាសការងារដល់ពលករវិទ្យាស្ថាន ITE Education Services (ITEES) ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់ស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានគុណភាព ឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឧស្សាហកម្ម និងការប្រកួតប្រជែងជាសកល ក្រោយពីវិទ្យាននេះបានជួយបណ្តុះបណ្តាលមន្ត្រី និងគ្រូបង្គោលកម្ពុជារាប់ពាន់នាក់រួចមកហើយ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 សំណួរ Quiz | ចំណេះដឹង
4👏1🤣1
រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យមន្រ្តីបរិស្ថានទប់ស្កាត់បទល្មើសដោយគ្មានការលើកលែង បន្ទាប់ពីចេញលិខិតព្រមានអនុប្រធានមន្ទីរបរិស្ថានមួយរូបរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានបញ្ជាឱ្យមន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិ ហើយត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងនៅពីក្រោយនៃបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
👍42
ទូតអូស្ត្រាលី និង​អាល្លឺម៉ង់ គាំទ្រ​ការដាក់ឱ្យដំណើរការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថា្នលឌីជីថលគាំពារសង្គមកម្ពុជា«ដំណើរការផតថលអត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ ​លើថា្នលឌីជីថលគាំពារសង្គមកម្ពុជា» ត្រូវបាន​ប្រកាស​​ជា​​ផ្លូវការ​ កាលពី​ថ្ងៃទី ២៤ ខែមីនា ដោយ​​កម្មវិធី​អត្តសញ្ញាណកម្មគ្រួសារ​ក្រីក្រ​នេះ ត្រូវ​បាន​បង្កើត​ឡើង​​នៅ​​​ឆ្នាំ២០០៦ ក្នុង​គោលបំណង​​កំណត់​អត្តសញ្ញាណ​គ្រួសារក្រីក្រ ដោយ​ប្រើប្រាស់​នីតិវិធី​រួម ដែល​ត្រូវ​បាន​កំណត់ និង​អនុវត្ត​ដោយ​​ក្រសួងផែនការ សំដៅ​បម្រើ​ជា​ប្រភពទិន្នន័យ​គោល​មួយ សម្រាប់​គាំទ្រ​ដល់​ការ​ផ្តល់សេវាគាំពារសង្គម និង​ការ​រៀបចំ​គោល​នយោបាយពាក់ព័ន្ធ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
9
នាយករដ្ឋមន្ដ្រី​ប្រកាស​ជំរុញការ​វិនិយោគលើការស្រាវជ្រាវ​ បច្ចេកវិទ្យាថ្មីៗ រួមទាំង AIលោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ជំរុញ​ការវិនិយោគ​លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&D) និង​បច្ចេកវិទ្យា​ថ្មីៗ រួមទាំង​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​បង្កើនល្បឿន​ការ​ប្រែក្លាយ​កម្ពុជា​ទៅជា​សេដ្ឋកិច្ច​ផ្អែកលើ​នវានុវត្តន៍ និង​សម្រេច​គោលដៅ​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
6
សិស្សានុសិស្ស​នៅទូទាំងប្រទេស ត្រូវបាន​ណែនាំ​ឱ្យ​​លេង​ល្បែង​ និងរាំរបាំ​ប្រជាប្រិយខ្មែរ នៅអំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ តែ​មិនឱ្យលេងបាញ់ទឹក និងប៉ាតម្សៅនៅ​គ្រប់​មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំង​ប្រទេស ត្រូវបានណែនាំ​ឱ្យ​បង្ក​លក្ខណៈ​​ដល់​​សិស្សានុសិស្ស និង​យុវជន ឱ្យ​ចូលរួម​លេង​ល្បែង​ និងរាំរបាំ​ប្រជាប្រិយខ្មែរ នៅ​ក្នុងឱកាសត្រៀមអបអរសាទរ និង​ថ្ងៃប្រារព្ធ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ​ខាងមុខនេះ តែមិនអនុញ្ញាត​ឱ្យ​លេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង លេងភក់ និង​ការរាំច្រៀងណា ដែលមានកាយវិការមិនសមរម្យនោះ​ទេ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

👍 imsela.com
👏3919🖕9👍1👎1
កម្ពុជាព្រមានការគំរាមកំហែងយូរអង្វែងពីគ្រាប់បែកចង្កោមតាមបណ្តោយព្រំដែនក្រោយការឈ្លានពានអង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានព្រមានអំពីការគំរាមកំហែងយូរអង្វែងពីគ្រាប់បែកចង្កោម ដែលនៅតែបន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងជីវភាពប្រជាពលរដ្ឋ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើទិន្នន័យស្រាវជ្រាវថ្មី។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 ព័ត៍មានពិភពលោក
😢234🤣3
កម្ពុជា៖ វាយឺតពេល​ហើយ​ដែល​ថៃ​ព្យាយាម​លុប​ចោល MOU ២០០០ ព្រោះវា​បានក្លាយជា​កិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែនរួចហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បដិសេធ និងច្រានចោលទាំងស្រុងចំពោះហេតុផល និងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ របស់ព្រឹទ្ធសភាថៃ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរ។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 សំណួរ Quiz | ចំណេះដឹង
18
ក្រសួង​ ស្ថាប័ន​ចំនួន​៨ ​បានកាត់បន្ថយអង្គភាពរបស់ខ្លួន រីឯក្រសួងស្ថាប័ន​ផ្សេង​​ទៀត រក្សាស្ថាន​ភាព​មិនពង្រីកដោយ​គោរព​តាម​អភិក្រម «ពង្រឹង ជាជាងពង្រីក»។​.ប្រភព:ភ្នំពេញប៉ុស្ដិ៍

----
👉 បង្កើតសម្លេង អាអាយ
4
This media is not supported in your browser
VIEW IN TELEGRAM
🇹🇭មិនដឹងយកមុខទៅទុកកន្លែងណាទេ!

បវរកញ្ញាថៃរូបនេះ ជ្រុះធ្មេញដាក់កំឡុងពេលស្រែកប្រកាសឈ្មោះខ្លួនឯង មានអីបែរមុខចេញទាំងអាម៉ាស់😂

_________
👉 https://imsela.com/
🤣76🤪4👏32😁1