ក្រសួងសេដ្ឋកិច្ច បានណែនាំបន្ថែមទៅលើវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងម៉ាស៊ូតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំបន្ថែម ទៅដល់សហគ្រាសនាំចូល និងចែកចាយបន្ត ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ «នូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 ព័ត៍មានពិភពលោក
----
👉 ព័ត៍មានពិភពលោក
❤6
រដ្ឋបាលខេត្តព្រះសីហនុ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស Online Scams ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការអនុវត្តអនុក្រឹត្យលេខ០៣ និងការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន ២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំង ហើយឃាត់ខ្លួនបានជនសង្ស័យសរុប ៥០ នាក់។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 សំណួរ Quiz | ចំណេះដឹង
----
👉 សំណួរ Quiz | ចំណេះដឹង
❤8
ជម្រកបណ្ដោះអាសន្នថ្មីផ្ដល់ផាសុកភាព តែពលរដ្ឋភៀសសឹកបន្ដទទួលរងនូវហានិភ័យជាច្រើនជម្រកបណ្ដោះអាសន្នដែលទើបសាងសង់ថ្មីធ្វើឱ្យប្រសើរឡើងមួយកម្រិតដល់ពលរដ្ឋភៀសសឹកកម្ពុជារាប់ពាន់នាក់ដោយសារការឈ្លានពានពីសំណាក់យោធាថៃ។ ប៉ុន្តែភ្នាក់ងារមនុស្សធម៌ព្រមានថា ការខ្វះខាតថវិកា និងហានិភ័យកើនឡើង ជាពិសេសសម្រាប់កុមារ កំពុងគំរាមកំហែងដល់ការស្តារឡើងវិញរយៈពេលវែង។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 បង្កើតសម្លេង អាអាយ
----
👉 បង្កើតសម្លេង អាអាយ
❤16😢1
របបប្រេងឥន្ធនៈនិងប្រេងរំអិលរបស់ក្រសួងនិងស្ថាប័នទាំងអស់ត្រូវបានកាត់៣០ភាគរយ លើកលែងវិស័យសន្តិសុខការចំណាយលើរបបប្រេងឥន្ធនៈ និងប្រេងរំអិលសរុបរបស់គ្រប់ក្រសួង និងស្ថាប័នទាំងអស់ ត្រូវបានកាត់ព្យួរចំនួន៣០ភាគរយ ដើម្បីរក្សាទុកសម្រាប់យថាហេតុ ដែលមានតម្រូវការប្រេងឥន្ធនៈបន្ថែមសម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ការកាត់បន្ថយនេះលើកលែងផ្នែកសន្តិសុខសាធារណៈ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 ទាញយកវីដេអូ
----
👉 ទាញយកវីដេអូ
❤10😭1
ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួន ធ្វើការងារតាមអនឡាញពីផ្ទះ ដើម្បីសន្សំសំចៃប្រេង និងអគ្គិសនី! @a_najak
❤14🥰2
អាហារលាងឈាម ហើយក៏ជារបស់ដែលខ្ញុំចូលចិត្តរាល់ថ្ងៃ🥰 . @se6la
😭46🤣8💔5❤2💯2🌚1
កម្ពុជាបដិសេធការចោទប្រកាន់ពីសារព័ត៌មានថៃពីការត្រៀមបង្កសង្គ្រាម បញ្ជាក់ការប្តេជ្ញារក្សាសន្តិភាពក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៤ ខែមីនានេះ បានច្រានចោលសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ ដែលអះអាងថា កម្ពុជាកំពុងត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ ដោយបញ្ជាក់ថា ជាការចោទប្រកាន់មិនត្រឹមត្រូវ និងគ្មានមូលដ្ឋាន។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤35👏5
ប្រជាពលរដ្ឋ៦ភូមិនៃខេត្ដបន្ទាយមានជ័យត្រូវបន្ដរស់នៅភៀសខ្លួននៅជម្រកបណ្តោះអាសន្នរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ផ្ទះដែលកំពុងរៀបចំសាងសង់ និងផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសកម្មភាពយោធាថៃ គឺជាជម្រកសម្រាប់រស់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ មិនមែនជាការផ្តល់ជំនួសលំនៅដ្ឋានអចិន្ត្រៃយ៍ឡើយ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤18💔7👍6
អាជ្ញាធរឃាត់ខ្លួនជនជាតិចិន ១៥នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញ នៅខណ្ឌជ្រោយចង្វារកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ចំនួន៤ករណីផ្សេងគ្នា នៅក្នុងបុរីអ័រគីដេ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុប ១៥នាក់។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 ព័ត៍មានពិភពលោក
----
👉 ព័ត៍មានពិភពលោក
❤5
កម្ពុជា-UNDP បើកសិក្ខាសាលាផ្តល់សុពលភាពលើសំណើគម្រោងហិរញ្ញប្បទាន REDD+ ដើម្បីជំរុញសកម្មភាពអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំសិក្ខាសាលាផ្តល់សុពលភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក REDD+)នៅកម្ពុជា» នាថ្ងៃទី២៤ ខែមីនា ដើម្បីផ្តល់ឱកាសដ៏មានសារៈសំខាន់ដល់អ្នកចូលរួមធ្វើការផ្ទៀងផ្ទាត់ និងផ្តល់សុពលភាពលើសំណើគម្រោងហិរញ្ញប្បទាន ពីមូលនិធិអាកាសធាតុបៃតង សម្រាប់ការទូទាត់ ផ្អែកលើលទ្ធផល សម្រាប់កម្មវិធី REDD+ នៅកម្ពុជា។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤8
វិទ្យាស្ថានលំដាប់ពិភពលោករបស់សិង្ហបុរី ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET និងបើកឱកាសការងារដល់ពលករវិទ្យាស្ថាន ITE Education Services (ITEES) ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់ស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានគុណភាព ឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឧស្សាហកម្ម និងការប្រកួតប្រជែងជាសកល ក្រោយពីវិទ្យាននេះបានជួយបណ្តុះបណ្តាលមន្ត្រី និងគ្រូបង្គោលកម្ពុជារាប់ពាន់នាក់រួចមកហើយ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 សំណួរ Quiz | ចំណេះដឹង
----
👉 សំណួរ Quiz | ចំណេះដឹង
❤4👏1🤣1
រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យមន្រ្តីបរិស្ថានទប់ស្កាត់បទល្មើសដោយគ្មានការលើកលែង បន្ទាប់ពីចេញលិខិតព្រមានអនុប្រធានមន្ទីរបរិស្ថានមួយរូបរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានបញ្ជាឱ្យមន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិ ហើយត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងនៅពីក្រោយនៃបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
👍4❤2
ទូតអូស្ត្រាលី និងអាល្លឺម៉ង់ គាំទ្រការដាក់ឱ្យដំណើរការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថា្នលឌីជីថលគាំពារសង្គមកម្ពុជា«ដំណើរការផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថា្នលឌីជីថលគាំពារសង្គមកម្ពុជា» ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី ២៤ ខែមីនា ដោយកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងគោលបំណងកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ដោយប្រើប្រាស់នីតិវិធីរួម ដែលត្រូវបានកំណត់ និងអនុវត្តដោយក្រសួងផែនការ សំដៅបម្រើជាប្រភពទិន្នន័យគោលមួយ សម្រាប់គាំទ្រដល់ការផ្តល់សេវាគាំពារសង្គម និងការរៀបចំគោលនយោបាយពាក់ព័ន្ធ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤9
នាយករដ្ឋមន្ដ្រីប្រកាសជំរុញការវិនិយោគលើការស្រាវជ្រាវ បច្ចេកវិទ្យាថ្មីៗ រួមទាំង AIលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជំរុញការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនល្បឿនការប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍ និងសម្រេចគោលដៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
❤6
សិស្សានុសិស្សនៅទូទាំងប្រទេស ត្រូវបានណែនាំឱ្យលេងល្បែង និងរាំរបាំប្រជាប្រិយខ្មែរ នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ តែមិនឱ្យលេងបាញ់ទឹក និងប៉ាតម្សៅនៅគ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេស ត្រូវបានណែនាំឱ្យបង្កលក្ខណៈដល់សិស្សានុសិស្ស និងយុវជន ឱ្យចូលរួមលេងល្បែង និងរាំរបាំប្រជាប្រិយខ្មែរ នៅក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ តែមិនអនុញ្ញាតឱ្យលេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង លេងភក់ និងការរាំច្រៀងណា ដែលមានកាយវិការមិនសមរម្យនោះទេ។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
👍 imsela.com
👍 imsela.com
👏39❤19🖕9👍1👎1
កម្ពុជាព្រមានការគំរាមកំហែងយូរអង្វែងពីគ្រាប់បែកចង្កោមតាមបណ្តោយព្រំដែនក្រោយការឈ្លានពានអង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានព្រមានអំពីការគំរាមកំហែងយូរអង្វែងពីគ្រាប់បែកចង្កោម ដែលនៅតែបន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងជីវភាពប្រជាពលរដ្ឋ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើទិន្នន័យស្រាវជ្រាវថ្មី។.ប្រភព:ភ្នំពេញប៉ុស្ដិ៍
----
👉 ព័ត៍មានពិភពលោក
----
👉 ព័ត៍មានពិភពលោក
😢23❤4🤣3