KH Report | មាតិកាចម្រុះ
39.3K subscribers
2.01K photos
349 videos
9 files
1.05K links
⚡️ ផ្តល់ជូនមាតិកាចម្រុះ កម្សាន្ត និងព័ត៌មានទូទៅ៖

• ការអាប់ដេតប្រចាំថ្ងៃ
• មូលមតិ ការចែករំលែកបទពិសោធន៍ និងចំណេះដឹង
• កម្សាន្ត
• គន្លឹះជីវិត ការអភិវឌ្ឍខ្លួនឯង

Powered by: @se6la

👉Group @gckhreport
🤖Ai News: @khreportAi
📊Global Stats: @KPGlobalStats
Download Telegram
អង្គភាពCMAC បានអភិវឌ្ឍន៍និងប្រេីប្រាស់បច្ចេកទេសបោសសម្អាតគ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ដោយបូកបន្ថែមក្នុងការប្រេីប្រាស់ប្រពន្ធ័មេដែកស្រូប​បំពាក់ជាមួយគ្រឿងចក្រ​ និងប្រពន្ធ័ការពារសុវត្ថិភាពអ្នកបេីកបរ ២២​ មករា​ ២០២៦។
111🥰5
This media is not supported in your browser
VIEW IN TELEGRAM
🇺🇸🇰🇭នាវាកងទ័ពជើងទឹកអាមេរិក ចូលដល់សមុទ្រកម្ពុជា ចតនៅមូលដ្ឋាន​សមុទ្រ​រាម​៥ថ្ងៃ, ការមកដល់នាវាជើងទឹកអាមេរិក បង្ហាញការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក ។

នាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជាហើយ ហើយនឹងចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា។ @imsela
72🫡19🥰8👍4
រឿងភាគយើង មើលអណ្តាតម៉ាភ្លែតស្មានកាត់ត ដោយសារវាដូចពិតៗពេក 🙏🏻
🤣206😭20🗿154😱3👏2
🇻🇳ឃាត់ខ្លួនវៀតណាមប្រុស​ស្រី​២នាក់ ជំនាញ​បន្លំ​លួច​ប្តូរគ្រឿង​កាឡៃ យក​អលង្ការសុទ្ធ តាម​ហាង​មាស និង​ផ្សារនៅភ្នំពេញ. Koh Santepheap
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🤣66🤬114👎2
🇰🇭🚐កម្ពុជាផលិតគ្រឿងបន្លាស់យានយន្ត ដើម្បីលក់នៅទីផ្សារអន្តរជាតិ
វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​សព្វថ្ងៃ មិន​មាន​ត្រឹមតែ​ឧស្សាហកម្ម​កាត់ដេរ​ប៉ុណ្ណោះ​ទេ ខណៈ​ប្រទេស​នេះ​ក៏​បាន​អភិវឌ្ឍ​រោងចក្រ​ផលិត​គ្រឿងបន្លាស់​យានយន្ត និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​កាន់តែ​ច្រើន​ឡើង​ផង​ដែរ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​។

របាយការណ៍​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០២៥ កម្ពុជា​អាច​នាំ​ចេញ​គ្រឿងបន្លាស់​រថយន្ត​បាន​តម្លៃ​ប្រមាណ​២៩៥ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន​ប្រមាណ​១១,៣៤ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ។

ក្រៅពី​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត កម្ពុជា​ក៏​មាន​រោងចក្រ​ដែល​កំពុង​ផលិត​គ្រឿងបន្លាស់​កង់ និង​ម៉ូតូ​ផង​ដែរ ដើម្បី​ផ្គត់ផ្គង់​ទាំង​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

ស្ថិតិ​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០២៥ កម្ពុជា​អាច​នាំ​ចេញ​គ្រឿងបន្លាស់​កង់ និង​ម៉ូតូ បាន​តម្លៃ​ប្រមាណ​៧៤ លាន​ដុល្លារ​ដែល​មាន​កំណើន​ដល់​ទៅ​៩០ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ដែល​ជា​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។

អ្នកវិភាគ​បាន​លើក​ឡើង​ថា កំណើន​នៃ​ឧស្សាហកម្ម​គ្រឿងបន្លាស់​យានយន្ត​នេះ បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​របស់​កម្ពុជា​ពី​ការ​ពឹងផ្អែក​លើ​ការ​កាត់ដេរ​តែ​ប៉ុណ្ណោះ​ទៅ​រក​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ និង​បច្ចេកវិទ្យា​ច្រើន​ជាង​មុន ។

ទន្ទឹម​នឹង​នេះ វិស័យ​នេះ​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឱកាស​សំខាន់​ក្នុង​ការ​បង្កើត​ការងារ ការ​ផ្ទេរ​បច្ចេកទេស និង​ការ​ពង្រឹងសមត្ថភាព​ផលិតកម្ម​ក្នុងស្រុក ៕.Koh Santepheap


👆 ចុចដើម្បីអានអត្ថបទពេញ
Please open Telegram to view this post
VIEW IN TELEGRAM
🥰7129👍9💩2
Forwarded from I’m SELA Nation
អត្ថន័យក្នុងផស៖ "ផោមនៅក្លឹប គ្មានអ្នកណាខ្វល់ពីអ្នកទេ។ ​ប៉ុន្តែបើ 💩 នៅលើឥដ្ឋក្នុងក្លឹប គេនឹងដេញអ្នកចេញភ្លាមៗ។

​នៅក្នុងជីវិតពិត៖ មនុស្សមិនសូវខ្វល់ពីអ្នកទេ រហូតដល់អ្នកបានធ្វើរឿងធំ។"

make sense 🤣

ចង់ធ្វើអីក៏ធ្វើនឹងទៅកុំខ្លាច/ខ្មាស់ គ្មានអ្នកណាខ្វល់ពីយើងទេ មនុស្សម្នាក់ៗរវល់ធ្វើអ្វីដែលគេត្រូវធ្វើរៀងៗខ្កួន @se6la
Please open Telegram to view this post
VIEW IN TELEGRAM
🤣8616🙏1😈1😭1
🇰🇭🇱🇦🇨🇳កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀង«ដឹកជញ្ជូន»ទំនិញកសិផលកម្ពុជាឆ្លងកាត់ឡាវ ទៅកាន់ទីផ្សារប្រទេសចិន . @khreport
104🫡15🥰32👏2
Media is too big
VIEW IN TELEGRAM
🏪របៀបទិញ Telegram Star & Premium  ដោយខ្លួនឯង ⭐️ ⭐️

⚡️ទិញភ្លាមបានភ្លាម ត្រូវការតែ Username

⭐️ @xBuystarbot

អ្នកប្រើថ្មីមានឱកាស free 10-50 🌟
Please open Telegram to view this post
VIEW IN TELEGRAM
🔥2221👍8🤩7💯7🥰6🎉4😍4❤‍🔥3👎1
🇰🇭🇹🇭បញ្ហា​កម្ពុជា​-ថៃ ក៏នឹង​ត្រូវ​លើក​ឡើងនៅ​ក្នុង​កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

រដ្ឋមន្ត្រីការបរទេស​ លោក ប្រាក់ សុខុន នឹង​ចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន ដែល​ក្នុង​នោះ​ក៏​នឹង​មាន​ការលើក​ឡើង​ពី​ស្ថានភាព​ជម្លោះ កម្ពុជា-ថៃ ផងដែរ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួង​ការបរទេស។
51🥰5
🛢🇰🇭 កម្ពុជាចាយលុយជាង ២ពាន់លានដុល្លារ នាំចូលប្រេងឥនន្ធៈ ក្នុងឆ្នាំ២០២៥ ធ្លាក់ចុះប្រមាណ ១០%
Please open Telegram to view this post
VIEW IN TELEGRAM
58😱12👍5🥰5
ក្រុមហ៊ុន IKEA កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈគម្រោងចុងក្រោយរបស់ខ្លួន គឺការបើកហាងលក់ទំនិញនិម្មិតទាំងស្រុងនៅក្នុងហ្គេម Roblox ដែលមានការផ្ដល់ប្រាក់បៀវត្សពិតៗ។

ក្នុងជំហានថ្មីមួយដែលធ្វើឱ្យព្រំដែនរវាង "ការលេងហ្គេម" និង "ការងារ" កាន់តែខិតជិតគ្នា ក្រុមហ៊ុនលក់គ្រឿងសង្ហារឹមខ្នាតយក្សមួយនេះ កំពុងជ្រើសរើសបុគ្គលិកពិតប្រាកដ ដើម្បីបម្រើការក្នុងហាងឌីជីថលរបស់ខ្លួន។

បុគ្គលិកដែលជ្រើសរើសបាន នឹងទទួលបានប្រាក់កម្រៃ ១៦.១០ ដុល្លារក្នុងមួយម៉ោង សម្រាប់ការងាររៀបចំទំនិញលើធ្នើ ការបម្រើអាហារ (Meatballs) និងការផ្ដល់ប្រឹក្សាដល់អតិថិជននៅក្នុងពិភពហ្គេម។

នេះមិនមែនគ្រាន់តែជាការធ្វើទីផ្សារដើម្បីទាក់ទាញការចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែ IKEA កំពុងសិក្សាស្វែងយល់ថា តើវេទិកាឌីជីថលអាចបញ្ចូលគ្នាបានយ៉ាងដូចម្តេច រវាងពាណិជ្ជកម្ម ការងារ និងបទពិសោធន៍នៃម៉ាកសញ្ញា (Brand Experience) ជាពិសេសគឺការតម្រង់ទិសដៅទៅរកក្រុមអតិថិជនវ័យក្មេង ដែលចំណាយពេលច្រើនលើប្រព័ន្ធអ៊ីនធឺណិត។

តាមរយៈការប្រែក្លាយការងារលក់រាយឱ្យទៅជាហ្គេម (Gamifying) និងការផ្ដល់ប្រាក់ឈ្នួលពិតៗបែបនេះ ក្រុមហ៊ុនកំពុងតែធ្វើការសាកល្បងថា តើអនាគតនៃ "ទីផ្សារការងារ" អាចនឹងកើតមានឡើងនៅក្នុងពិភពនិម្មិតដែរឬយ៉ាងណា។

Source: IKEA Website

#IKEA #Roblox #VirtualJobs #FutureOfWork #DigitalEconomy #litosaltech
😱5512😈6
រដ្ឋាភិបាល​កំណត់​ទីតាំង​រៀបចំផ្ទះ​ជូន​បងប្អូន​ជនភៀសសឹក​ហើយ

រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី ២៦ ខែមក​រា ឆ្នាំ​២០២៦ នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​មានការ​ឯកភាព​គ្នា​ក្នុង​ការ​កំណត់​តំបន់​ដែល​បាន​សិក្សា​រួច ដើម្បី​ជ្រើសរើស​ទីតាំង​រៀបចំផ្ទះ​ជូន​បងប្អូន​ជនភៀសសឹក​តាម​បណ្តោយ​ព្រំដែន ។

ប្រភព​មិន​បាន​បញ្ជាក់​អំពី​ទីតាំង​នៃ​ដី​ដែល​នឹង​ត្រូវ​រៀបចំផ្ទះ​ជូន​បងប្អូន​ជនភៀសសឹក​នៅឡើយ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា ក្រសួង​បាន​កំពុង​តែ​ធ្វើ​កិច្ចការ​នេះ ក្រោម​ការ​សហការ​ជាមួយនឹង​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ទីរ​រៀបចំ​ដែនដី នគរូប​នីយកម្ម សំណង់ និង​សុរិយោដី​៥​ខេត្ត រួម​មាន​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិសាត់ ឧត្តរ​មានជ័យ និង​ព្រះ​វិហារ ។

តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា គិតដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា នេះ ពលរដ្ឋ​ភៀស​សឹក​ដែល​បានរ​ត់រក​កន្លែង​មាន​សុវត្ថិភាព​អំឡុង​ពេល​យោធា​ថៃ​បាន​បើក​ការ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​សល់​តាម​ជំរុំ​សុវត្ថិ​ភាព​ជាង​១១​ម៉ឺន​នាក់ ។ ប្រភព: កោះសន្តិភាព
45🥰3
🇺🇸🇰🇭សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖

ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារ សម្រាប់តែសមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ

@imsela
100🥰9👎6👍1💊1
អាជីវកម្មមូបខ្សាច់ត្រូវបានផ្អាក ដោយសារបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ និងដែនជម្រកសត្វអណ្តើកហ្លួង

ក្រសួងបរិស្ថានបានសម្រេចឱ្យទីតាំងអាជីវកម្មខ្សាច់១កន្លែង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុងធ្វើការផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ដោយសារតែសកម្មភាពនេះអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម ជាពិសេសតំបន់ដែនជម្រកសត្វអណ្តើកហ្លួង ដែលជាប្រភេទសត្វជិតផុតពូជបំផុត។ប្រភពភ្នំពេញប៉ុស្តិ៍
50😢5🤡3
🇰🇵 លោក គីម ជុងអ៊ុន របស់កូរ៉េខាងជើង ត្រួតពិនិត្យការបាញ់សាកល្បងប្រព័ន្ធកាំជ្រួចដែលបានធ្វើឱ្យប្រសើរឡើង ដោយបាញ់ដល់គោលដៅចម្ងាយ ៣៥៨ គីឡូម៉ែត្រ។

» បង្កើត Binance
» បង្កើត OKX
⭐️ទិញ Stra & Premium
78😱36🤡4👌1