ខ្មែរប៉ុស្តិ៍ - Khmer Post | KP
1.35K subscribers
25.5K photos
8.79K videos
25 files
32.2K links
រហ័ស សំបូរបែប ជឿជាក់
——-
Website: https://khmerpostasia.com/
Facbook: https://www.facebook.com/khmerpost009
Youtube: https://www.youtube.com/@KhmerPostAsiaOfficial
Download Telegram
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ពិនិត្យ និង ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សដែលបានជួបពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី និងបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) និងកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។

ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាព EAEU ជាពិសេសលើវិស័យពាណិជ្ជកម្ម។ ជាមួយគ្នានេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា មិនមែនសំដៅតែលើទីផ្សារកម្ពុជាដាច់ដោយឡែកនោះទេ ប៉ុន្តែកម្ពុជាគឺជាច្រកទ្វារដ៏សំខាន់ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀង FTA ទ្វេភាគីនានាដែលកម្ពុជាមានស្រាប់, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជាទីផ្សារអាស៊ានជាដើម។ ក្នុងន័យនេះ, ការសម្រេចបាននូវកិច្ចព្រមព្រៀង FTA ជាមួយកម្ពុជា នឹងក្លាយជាកាលានុវត្តភាពសម្រាប់សហភាព EAEU ក្នុងការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់តំបន់ផ្សេងៗទៀតយ៉ាងទូលំទូលាយ។

សម្តេចធិបតី និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានបន្តពិភាក្សា ដោយផ្តោតការយកចិត្តទុកដាក់លើការបង្កើនទំហំពាណិជ្ជកម្ម តាមរយៈការកំណត់វិស័យសក្តានុពល ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ,សម្តេចធិបតី និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល យល់ស្របគ្នាថា កម្ពុជា និងសហភាព EAEU មានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀតដែលភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងន័យនេះ, ការឈានទៅសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA នាពេលខាងមុខ នឹងជួយជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និង សហភាព EAEU ឱ្យកាន់តែធំធេង និង ប្រសើរឡើង៕
Cambodia and the Eurasian Economic Union Review Prospects for a Free Trade Agreement
 
On the afternoon of 18 June 2026, Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, held a working meeting with His Excellency Bakytzhan Sagintayev, Chairman of the Board of the Eurasian Economic Commission (EEC), on the sidelines of the Commemorative Summit marking the 35th Anniversary of ASEAN-Russia Relations, held in Kazan, Russian Federation, from 17–18 June 2026.
 
During the meeting, the Chairman of the Board expressed his pleasure at meeting with Samdech Thipadei and expressed satisfaction with the progress of relations and cooperation between the Eurasian Economic Union (EAEU) and Cambodia over the past decade.
 
In response, Samdech Thipadei highly valued the growing relations and cooperation between Cambodia and the EAEU, particularly in the field of trade. He underscored that Cambodia has been actively diversifying its export markets and trade partners, creating a favourable opportunity for both sides to jointly explore the prospect of a Free Trade Agreement (FTA). Samdech Thipadei emphasized that trade and investment in Cambodia extend beyond access to the domestic market alone. Rather, Cambodia serves as a strategic gateway to regional and international markets through its bilateral FTAs, the Regional Comprehensive Economic Partnership (RCEP), and the broader ASEAN market. In this regard, an FTA with Cambodia would provide the EAEU with significant opportunities to expand its access to wider regional markets.
 
Samdech Thipadei and the Chairman of the Board also discussed ways to increase bilateral trade by identifying sectors with strong potential for mutually beneficial cooperation. They agreed that Cambodia and the EAEU possess considerable untapped potential to further expand their cooperation. In this regard, progressing towards the future conclusion of a Free Trade Agreement (FTA) would help boost trade between Cambodia and the EAEU.

SP-STPM Unofficial Translation
កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ នាពេលកន្លងមក

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, ឯកឧត្ដមអគ្គលេខាធិការនៃអង្គការ SCO បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធរវាងអង្គការ SCO និងកម្ពុជា លើវិស័យជាច្រើន នាពេលកន្លងមក។ ឯកឧត្ដមក៏បានរំឭកអំពីការបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត SCO មកចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ២០២៣។

ជាការឆ្លើយតប, សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងកម្ពុជា និងអង្គការ SCO នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ SCO ដែលបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ចូលរួមយ៉ាងសកម្ម ក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតី បានគូសបញ្ជាក់ថា វត្តមានរបស់អ្នកសង្កេតការណ៍បោះឆ្នោតSCO ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លុះបញ្ចាំងអំពីភាពត្រឹមត្រូវ, យុត្តិធម៌, តម្លាភាព និងភាពរស់រវើកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងន័យនេះ, សម្តេចធិបតីជឿជាក់ថា អង្គការ SCO នឹងបន្តបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងឆ្នាំ២០២៨ ខាងមុខ។

សម្តេចធិបតី និង ឯកឧត្ដមអគ្គលេខាធិការ ក៏បានពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងវិស័យសន្តិសុខ។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍, ឯកឧត្ដមអគ្គលេខាធិការ បានជម្រាបជូនសម្តេចធិបតីថា អង្គការ SCO នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយ នៅខេត្តហៃណាន ប្រទេសចិន នាពេលខាងមុខ ហើយអង្គការ SCO នឹងអញ្ជើញកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ, កម្ពុជានឹងអាចបង្ហាញពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែបរបស់ខ្លួន ទៅកាន់គណៈប្រតិភូជាន់ខ្ពស់តំណាងរដ្ឋាភិបាល, វិស័យឯកជន និងអង្គការអន្តរជាតិជាច្រើន ដែលអញ្ជើញមកពីបណ្តាប្រទេសនានា។ ក្នុងវិស័យសន្តិសុខ, សម្ដេចធិបតី បានគូសបញ្ជាក់ថា វិស័យនេះមានសារៈសំខាន់ខ្លាំង ដែលទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ។ ក្នុងន័យនេះ, អង្គការ SCO បានស្វែងយល់ច្បាស់ពីតម្រូវការចាំបាច់ទាំងនេះ ហើយអង្គការ SCO ក៏មានក្រុមការងារជំនាញលើការងារសន្តិសុខ, ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា (Cybercrime) ផងដែរ។ អាស្រ័យហេតុនេះ, ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធទៅវិញទៅមក នឹងអាចជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំបន្ថែមទៀត។
Media is too big
VIEW IN TELEGRAM
វីដេអូ៖សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។

រាជធានីភ្នំពេញ ល្ងាចថ្ងៃសុក្រ ទី១៩ មិថុនា ២០២៦
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់គោលជំហរ៤ចំណុចនៅក្នុងជំនួបក្រៅផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្សី

សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
ហេតុអ្វីបានជាក្រុមប្រឆាំងតែងតែយកខ្លឹមសារ ឬសកម្មភាពពីខាងថៃមកបង្ហោះផ្សាយបន្ត?

សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
ហេតុអ្វីបានជាក្រុមប្រឆាំងតែងតែញុះញង់ឱ្យមានការប្រយុទ្ធគ្នាជាជាងការដោះស្រាយដោយ សន្តិវិធី?

សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនអាចទាមទារទឹកដីដែលថៃ ឈ្លានពានយកមកវិញបានទេ ដោយបានត្រឹមតែកុហកបោកប្រាស់ប្រជាពលរដ្ឋ គឺជាការពិតដែរឬទេ?

សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
Media is too big
VIEW IN TELEGRAM
វីដេអូ៖សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។

រាជធានីភ្នំពេញ ល្ងាចថ្ងៃសុក្រ ទី១៩ មិថុនា ២០២៦

សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
Media is too big
VIEW IN TELEGRAM
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍ "អាស៊ាន-រុស្ស៊ី ៣៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការ" នៅទីក្រុងកាហ្សាន, ប្រទេសរុស្សី។

១៧-១៨ មិថុនា ២០២៦

សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
Media is too big
VIEW IN TELEGRAM
វីដេអូ៖ខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក Dolgov Leonid ប្រធានក្រុមហ៊ុន GAZ Group។

រុស្ស៊ី រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា ២០២៦

សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
Media is too big
VIEW IN TELEGRAM
វីដេអូ៖ខ្លឹមសារនៃជំនួបទ្វេភាគី និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី

រុស្ស៊ី យប់ថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា ២០២៦

សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
Media is too big
VIEW IN TELEGRAM
វីដេអូ៖ ខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ជួបជាមួយ ឯកឧត្តម Nurlan Yermekbayev អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការសៀងហៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

រុស្ស៊ី រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា ២០២៦

សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
Media is too big
VIEW IN TELEGRAM
វីដេអូ ខ្លឹមសារនៃជំនួបពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី។

សហព័ន្ធរុស្ស៊ី រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា ២០២៦

សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
កម្ពុជាតវ៉ាជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា  
 
Cambodia Protests against Thai Military Activities Violating Its Sovereignty and Territorial Integrity