ខ្មែរប៉ុស្តិ៍ - Khmer Post | KP
1.35K subscribers
25.5K photos
8.78K videos
25 files
32.1K links
រហ័ស សំបូរបែប ជឿជាក់
——-
Website: https://khmerpostasia.com/
Facbook: https://www.facebook.com/khmerpost009
Youtube: https://www.youtube.com/@KhmerPostAsiaOfficial
Download Telegram
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ អង្គការសហប្រតិបត្តិការសៀងហៃ(SCO) ដែលបានបញ្ជូនអ្នកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជានាពេលកន្លងមក

អានបន្ត https://khmerpostasia.com/archives/135004

សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
Media is too big
VIEW IN TELEGRAM
កម្ពុជា និងថៃ ឈានចូលតុផ្សះផ្សាអន្តរជាតិស្តីពីវិវាទដែនសមុទ្រ


សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
Media is too big
VIEW IN TELEGRAM
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ដើម្បីទទួលជំនួសនូវ “ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)


សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
Media is too big
VIEW IN TELEGRAM
តើការចោទប្រកាន់ថាថ្នាក់ដឹកនាំកម្ពុជាឃុបឃិតជាមួយបរទេស និងលក់ដីឱ្យថៃដើម្បីរក្សាអំណាចគឺជាការពិតដែរឬទេ?


សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter):https://x.com/Khmerpost220426
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpos
➡️ CoolApp Channel : https://channel.coolapp.com.kh/@khmer_post_kp
Media is too big
VIEW IN TELEGRAM
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឯកភាពនិងសាមគ្គីភាព នៅតែជាកត្តាដ៏ចាំបាច់មិនអាចខ្វះបានក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមរួម
Media is too big
VIEW IN TELEGRAM
ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យបើកចំហរ
Media is too big
VIEW IN TELEGRAM
ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី៖ តើ មិត្តភាពកម្ពុជា-រុស្ស៊ី មានអត្ថន័យដូចម្តេច?
ក្រុមហ៊ុន GAZ Group ចាប់អារម្មណ៍ និង ស្វែងរកឱកាសវិនិយោគលេីវិស័យយានយន្តនៅកម្ពុជា


នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកនាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group បានជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ី និងនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ព្រមទាំងបានបញ្ជាក់ថាក្រុមហ៊ុន GAZ Group ជាក្រុមហ៊ុនដែលមានបទពិសោធន៍ប្រមាណ៩០ឆ្នាំក្នុងឧស្សាហកម្មយានយន្ត ដែលមានរោងចក្រចំនួន១៥ និងបាននាំចេញយានយន្តទៅកាន់ប្រទេសចំនួន៤៣ ព្រមទាំងមានតំណាងចែកចាយចំនួន២៤០។ ក្រុមហ៊ុនផលិតរថយន្តជាច្រេីនម៉ូដែល ដូចជា រថយន្តពាណិជ្ជកម្ម, រថយន្តដឹកទំនិញខ្នាតមធ្យម, រថយន្តក្រុង, រថយន្តសង្គ្រោះបន្ទាន់ ជាដេីម និងផលិតគ្រឿងបន្លាស់ផងដែរ។ លោកនាយកផ្នែកនាំចេញ បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែមថា ដោយសារបច្ចុប្បន្ន ក្រុមហ៊ុន GAZ Groupបាននិងកំពុងធ្វេីប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ាន និងមេីលឃេីញសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយភាពធន់ ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ស្វែងរកឱកាសវិនិយោគលេីវិស័យយានយន្តនៅកម្ពុជា។

ជាការឆ្លេីយតប, សម្តេចធិបតីស្វាគមន៍ចំពោះក្រុមហ៊ុនដែលចាប់អារម្មណ៍ និងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយ និងយន្តការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដេីម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ, សម្តេចធិបតីក៏បានណែនាំឱ្យក្រុមហ៊ុនសិក្សាបន្ថែមអំពីលទ្ធភាពក្នុងការវិនិយោគលេីការផលិតខ្សែច្រវាក់ផលិតកម្ម ( Supply Chain) សម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានក្នុងតំបន់ តាមយុទ្ធសាស្រ្តបូកមួយ (Plus 1 Strategy) ផងដែរ។

មុននឹងបញ្ចប់, សម្តេចធិបតីបានលេីកទឹកចិត្តក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដេីម្បីចាប់យកឱកាសវិនិយោគ និងរីកលូតលាស់ នៅកម្ពុជា៕
GAZ Group is interested in exploring investment opportunities in Cambodia's automotive sector
 
On the afternoon of 18 June 2026, Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, received a courtesy call from Mr. Dolgov Leonid, Export Director of GAZ Group, on the sidelines of the Commemorative Summit marking the 35th Anniversary of ASEAN-Russia Relations, held in Kazan, Russian Federation, from 17–18 June 2026.
 
During the meeting, the Export Director of GAZ Group briefed Samdech Thipadei on the company's business operations in Russia and several ASEAN countries. He noted that GAZ Group has nearly 90 years of experience in the automotive industry, operates 15 manufacturing plants, exports its vehicles to 43 countries, and has established a network of 240 dealerships. The company manufactures a wide range of vehicles, including commercial vehicles, medium-duty trucks, buses, and ambulances, as well as automotive spare parts. The Export Director further informed Samdech Thipadei that, given the company's existing presence in the ASEAN region and Cambodia's rapid and resilient economic growth, GAZ Group is interested in exploring investment opportunities in Cambodia's automotive sector.
 
In response, Samdech Thipadei welcomed the company's interest in exploring investment opportunities in Cambodia. He highlighted the Royal Government's introduction of various key policies and mechanisms aimed at supporting the success of investors in the country. Furthermore, Samdech Thipadei encouraged the company to study the feasibility of investing in supply chains that would support its existing production networks in the region, in line with the "Plus 1 Strategy."
 
Before concluding the meeting, Samdech Thipadei encouraged the company to continue engaging with relevant Cambodian ministries and institutions to seize investment opportunities and achieve business growth in Cambodia.

SP-STPM Unofficial Translation
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីរុស្ស៊ី បានថ្លែងថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង។ ខណៈឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-កម្ពុជា ឯកឧត្តមប្រធានាធិបតីក៏បានសម្តែងការស្វាគមន៍សកម្មភាពរួមនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះផងដែរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែផ្តល់អាទិភាពខ្ពស់លើការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ កម្ពុជាតែងផ្ដល់តម្លៃខ្ពស់ដល់មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរុស្ស៊ី ដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយ, ការគាំទ្រនិងគោរពគ្នាទៅវិញទៅមក, និង ផលប្រយោជន៍រួម។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត ដែលបានផ្ដល់ជំនួយនិងការគាំទ្រ នានាដល់ប្រទេសកម្ពុជា ក្នុងគ្រាលំបាករបស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ បន្ថែមលើនេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើលើគ្រប់វិស័យ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតីរុស្ស៊ី ក៏បានពិភាក្សាអំពីទិសដៅ និងគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ, ពាណិជ្ជកម្ម និងការវិនិយោគ, ថាមពល, កសិកម្ម, សន្តិសុខ និងការពារជាតិ, ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេស ក្នុងក្របខ័ណ្ឌការអប់រំ និងបណ្តុះបណ្តាល, សុខាភិបាល, ទេសចរណ៍, និង វប្បធម៌។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការបន្តផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និងគណបក្ស។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីក៏បានស្នើឱ្យឯកឧត្តមប្រធានាធិបតីរុស្ស៊ី គាំទ្រសំណើរបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)៕
Cambodia and Russia Commit to Further Strengthening and Expanding Bilateral Cooperation
 
On the evening of 18 June 2026, Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, held a bilateral meeting with His Excellency Vladimir Putin, President of the Russian Federation, on the sidelines of the Commemorative Summit marking the 35th Anniversary of ASEAN-Russia Relations, held in Kazan, Russian Federation, from 17–18 June 2026.
 
During the meeting, the Russian President described Cambodia as a long-standing friend and partner of Russia. Noting that this year marks the 70th anniversary of the establishment of diplomatic relations between the two countries, he welcomed the various joint activities organized to commemorate this historic milestone. The President also highly appreciated the steady progress in bilateral relations and reaffirmed that Russia attaches great importance to further advancing cooperation with Cambodia.
 
In response, Samdech Thipadei underscored that, over the past seven decades, Cambodia has consistently attached great importance to its traditional friendship and enduring cooperation with Russia, founded on political trust, mutual respect and support, and shared interests. Samdech Thipadei also expressed gratitude to the former Soviet Union for the assistance and support extended to Cambodia during its difficult times and thanked the Russian Federation for its continued contributions to Cambodia's socio-economic development. Furthermore, Samdech Thipadei expressed satisfaction with the progress of bilateral relations across various sectors and reaffirmed Cambodia's commitment to further strengthening and expanding cooperation between the two countries.
 
The two leaders also exchanged views on a number of priorities and initiatives aimed at further enhancing bilateral relations and cooperation in the fields of politics, trade and investment, energy, agriculture, security and defence, as well as people-to-people connectivity, particularly in education and training, healthcare, tourism, and culture. They emphasized the importance of maintaining high-level exchanges and regular communication through legislative, executive, and political party frameworks. On that occasion, Samdech Thipadei also requested the Russian President's support for Cambodia's proposal to establish a Free Trade Agreement (FTA) between Cambodia and the Eurasian Economic Union (EAEU).

SP-STPM Unofficial Translation