Khmer Math Zone_Information
71 subscribers
10 photos
4 videos
4 links
Download Telegram
សកម្មភាពខ្លះៗក្នុងថ្នាក់បំប៉នភាសាខ្មែរ និងនិងគណិតវិទ្យា KMZ

កុមារម្នាក់ៗមានការវិវឌ្ឍន៍ខុសៗគ្នា។ ដូច្នេះហើយ នៅ KMZ លោកគ្រូអ្នកគ្រូរបស់យើង ផ្តោតការយកចិត្តទុកដាក់ និង​តាមដាន​ការវិវឌ្ឍន៍​របស់កុមារម្នាក់ៗយ៉ាងយកចិត្តទុកដាក់ ហើយយើងក៏បានកំណត់ចំនួនសិស្ស​ក្នុងមួយថ្នាក់ៗផងដែរ។ ការធ្វើបែបនេះគឺដើម្បីធានាថា ​កុមារម្នាក់ៗចាប់បាន និង​​​តាមទាន់មេរៀនភាសាខ្មែរ ឬគណិតវិទ្យាទៅតាមសមត្ថភាព​រៀងៗខ្លួន។ ​ការបង្រៀនទៀតសោត​មិនមែនផ្តោតសំខាន់ តែលើមេរៀនមួយមុខនោះទេ ​តែលោកគ្រូអ្នកគ្រូយើង​ក៏​យកចិត្តទុកដាក់ខ្ពស់​ទៅលើការប្រាស្រ័យទាក់ទង​កុមារ ការលើកទឹកចិត្ត និង​បង្កើតបរិយាកាសរីករាយ​ដើម្បី​ឲ្យការសិក្សារបស់បុត្រធីតាលោកអ្នកមានភាពរីកចម្រើនបានឆាប់រហ័ស។

👉បើកទទួលចុះឈ្មោះជារៀងរាល់ថ្ងៃ ពីថ្នាក់ទី ១​ ដល់ទី ៦។
👉 សាកល្បង​ ១​ សប្តាហ៍ ​មិនពេញចិត្តមិនចាំបាច់បង់លុយ!
☎️ទំនាក់ទំនងព័ត៌មានលម្អិត៖ 012 981 972
🗺 ផែនទីទីតាំង: https://maps.app.goo.gl/sQemrmuXUtfeuQLi9
ដឹងអត់ថា កុមារចាប់គណិតវិទ្យាមិនទាន់ ដែលសារមូលហេតុតូចមួយ?

ការច្រឡំលើរូបមន្ត​មូលដ្ឋានតូចៗ ​អាច​ឲ្យកុមារ​ច្របូកច្របល់ និងចាប់មិនទាន់យ៉ាងរហ័ស។ ​​​ការចាប់មិនទាន់នេះ បើ​ទុកយូរបន្តិច​ធ្វើ​ឲ្យពួកគេខ្លាច​លែងចង់រៀន។​ ហេតុនេះហើយ ទើបនៅ​ KMZ ​យើង​ប្រើវិធីសាស្ត្រ​បង្រៀនមួយៗ ​បំបែក​គណិតវិទ្យាទៅ​ជា​​លំហាត់តូចៗ ​​ងាយយល់ ​ឲ្យពួកគេសប្បាយ​​នឹង​ការរៀន​ដោយ​មធ្យោបាយលេងហ្គេម​សិក្សានានារួម​បញ្ចូលនឹងឧទាហរណ៍ជាក់ស្តែង។ យើងផ្តោតសំខាន់លើ៖

✅ ការជួយ​ឲ្យកុមារយល់ច្បាស់​ជាជាងទន្ទេញចាំមាត់
✅ ផ្តោតពីចំណុចមូលដ្ឋាន​ជាជាង​ផ្លោះរំលង​ ដែល​ជួយកសាងគ្រឹះ​ដ៏រឹងមាំសម្រាប់កុមារ

ចង់ឲ្យកូនចូលចិត្តមុខវិជ្ជាគណិវិទ្យា ​និងរៀនបានពូកគេ លោកអ្នកក៏អាចយកពួកគេមកសាកល្បង​ ១​ សប្តាហ៍ដោយឥតគិតថ្លៃ នៅថ្នាក់បំប៉នគណិតវិទ្យារបស់ KMZ មុននឹងសម្រេចចិត្ត​​ចុះឈ្មោះចូលរៀន!
☎️ទំនាក់ទំនងព័ត៌មានលម្អិត៖ 012 981 972
🗺 ផែនទីទីតាំង: https://maps.app.goo.gl/sQemrmuXUtfeuQLi9

#khmermathzone #KMZ #EducationalContent
👩‍🏫 “សួស្តីអាណាព្យាបាល និងកុមារទាំងអស់!
នេះគឺជាថ្នាក់ Khmer Math Zone ដែលយើងបានរៀបចំឡើង ដើម្បីជួយកុមារកែលម្អសមត្ថភាព ភាសាខ្មែរ និងគណិតវិទ្យា។

📚 នៅទីនេះ កុមារត្រូវបានបង្រៀនដោយគ្រូដែលមានបទពិសោធន៍ ប្រើវិធីសាស្រ្តងាយស្រួល និងសកម្មភាពច្នៃប្រឌិត ដូចជា៖
• ការរៀនអាន និងសរសេរភាសាខ្មែរ
• ការរៀនគណិតវិទ្យាតាមរយៈហ្គេម និងល្បែង
• ការធ្វើលំហាត់ជាក្រុម និងសកម្មភាពអនុវត្ត

😊 កុមារមានភាពរីករាយក្នុងការសិក្សា ព្រោះគាត់មិនត្រឹមតែទទួលបានចំណេះដឹងទេ តែថែមទាំងអភិវឌ្ឍន៍ ការគិត ប្រើប្រាស់អក្សរ និងលេខបានយ៉ាងឆ្លាតវៃ។

🎯 គោលបំណងរបស់យើងគឺជួយឲ្យកុមារត្រៀមខ្លួនបានល្អ សម្រាប់ការសិក្សាថ្នាក់ខ្ពស់ និងមានទំនុកចិត្តលើខ្លួនឯង។

✨ សូមស្វាគមន៍កុមារទាំងអស់ ចូលរួមជាមួយថ្នាក់ Khmer Math Zone ដើម្បីរៀន ដើម្បីលេង និងដើម្បីរីកចម្រើន!”