Khmerload
47.9K subscribers
8.35K photos
34 videos
52 files
5.28K links
The best entertainment news in Cambodia.
Download Telegram
Sandara Park សមាជិក 2NE1 មកលេងសង្ក្រាន្តសៀមរាប 😭
អ្នកណាខ្លះមានគម្រោងទៅលេងចូលឆ្នាំខ្មែរនៅសៀមរាប? Sandara នឹងចូលរួមខនសឺតអង្រួនឆាកជាមួយបងប្អូនខ្មែរនៅថ្ងៃចូលឆ្នាំខាងមុខនេះ នៅឯខេត្តសៀមរាប
44🔥6🥰6
🔥 ពួកគាត់ទាំងពីរ លើកដៃប្រណម្យសំពះ និងក្រាបថ្វាយបង្គំដល់ឥដ្ឋ សូមការអភ័យទោសពីប្រជាជនខ្មែរយើងទាំងអស់ នេះគឺជាផ្នែកសីលធម៌ នៃការទទួលដឹងអំពីកំហុស នៃការប្រព្រឹត្តទង្វើរបស់ខ្លួន។

ប៉ុន្តែ បើយោងតាមការសរសេរបញ្ជាក់ច្បាស់ៗពី ឯកឧត្តម «ហេង រតនា» ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុកផែនការងារនគរបាលចរាចរណ៍ ឯកឧត្តម លោកបានសរសេរបញ្ជាក់ពីចុងប្រយោគច្បាស់ៗថា៖ «បច្ចុប្បន្ន អ្នកទាំងពីរ ត្រូវបានបញ្ជូនទៅតុលាការហើយ»៕

ដកស្រង់ពីប្រភព៖ Smeyy

https://www.facebook.com/share/1DHdqPqHF9/?mibextid=wwXIfr
23🤬21🤔3🙏1
សុនខទាំងប្រាំពីរក្បាលនេះ ត្រូវបានពួកប្រមាញ់សត្វជួញដូរលួចពីម្ចាស់ពួកគេ តែសំណាងល្អ ពួកគេឆ្លាតអាចរត់គេចខ្លួនចេញពីឡានដឹកទំនិញខុសច្បាប់ ហើយបាននាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះវិញដែលមានចម្ងាយរាប់គីឡូ។

ពួកវាបានដើរជាង ១៧គីឡូម៉ែត្រ ដោយឆ្កែពូជ Corgi ដើរពីខាងមុខជាអ្នកនាំផ្លូវ ពួកវាដើរចូលទៅកាត់ផ្លូវហាយវេ វាលស្រែ រហូតបានទៅដល់ផ្ទះម្ចាស់ពួកវាវិញ។ វីដេអូរបស់ពួកវា ត្រូវបានអ្នកលេងបណ្ដាញសង្គមទូទាំងពិភពលោកចាប់អារម្មណ៍។
⛔️សូមបញ្ឈប់ការបរិភោគ និងជួញដូរសាច់សត្វសុកខ ឬឆ្មា
ទស្សនាវីដេអូ៖ https://www.facebook.com/share/r/18UUkYtvt7/?mibextid=wwXIfr
49🥰5🙏2
ដូចក្នុងកុន សុនខប្រាំពីរក្បាល លួចគេចចេញពីឡានពួកប្រមាញ់សត្វ ក៏ក្លាយជាមិត្តរួមសុខរួមទុក្ខ នាំគ្នាដើរទៅរកម្ចាស់ចម្ងាយ១៧គីឡូដី

https://www.khmerload.com/article/210600
42🥰15
ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួន ធ្វើការងារតាមអនឡាញពីផ្ទះ ដើម្បីសន្សំសំចៃប្រេង និងអគ្គិសនី!

https://www.khmerload.com/article/210601
25
ទោះពិការមែនពិត ប៉ុន្ដែលោកពូតស៊ូរត់កង់បី មិនចាញ់មនុស្សមានសម្បទាកាយពេញលក្ខណៈនោះទេ ពិតជាគួរឲ្យកោតសរសើរ 🙏

ទដ្ឋិភាពកង់បីនាំគ្នាតម្រង់ជួរចាំចាក់ហ្គាស បានធ្វើឲ្យមហាជនមានក្ដីអាណិតទៅកាន់លោកពូម្នាក់ ដែលនៅចំណោមនោះ គាត់គឺជាជនពិការជើងម្ខាង ដែលឈរតម្រង់ជួរចាំចាក់បំពេញហ្គាសដើម្បីបន្ដរករបរស៉ីរបស់ខ្លួនដែរ។
រូបភាពមួយនេះ បានបង្ហាញពីឆន្ទៈតស៊ូ ជីវិតគឺបែបហ្នឹង កុំរវល់តែរអ៊ូថាខ្លួនលំបាក ចូរក្រឡេកមើលមនុស្សជុំវិញខ្លួនថា គេពិបាកជាងយើងរាប់សិបដង អ្នកខ្លះមិនមានសម្បទាគ្រប់គ្រាន់ផង តែគេនៅតែតស៊ូទៅមុខជាមួយនឹងជីវិត ចុះយើងនៅខ្វះអ្វីទៀត។

រូបភាពពី៖ Kiripost Khmer
51🙏9🥰6
ម្ដាយគេម្ដាយយើង លោកយាយត្រូវបានអ្នករត់កង់បីម្នាក់បន្លំបោកយកផ្លែឈើរបស់លោកយាយអស់រលីង 😢

តាមការបរិយាយរបស់លោកយាយបានឲ្យដឹងថា អ្នកបើកកង់បីបន្លំយកផ្លែឈើលោកយាយកាលពីព្រឹកមិញ នៅម្ដុំ CTN ឬស្សីកែវ

https://www.facebook.com/share/r/16ePnwZWVf/?mibextid=wwXIfr
💔38😨109🙏3
ពេលនេះលោកយាយទទួលបានជំនួយហើយ 🙏

យោងតាមគណនីហ្វេសប៊ុក ប៊ុនរឿនប្រុសស្អាតជ្រោយចង្វារបានឲ្យដឹងថា លោកបានរកលោកយាយឃើញ ហើយបាននាំយកជំនួយជាទឹកប្រាក់៤០ម៉ឺនរៀលពីសម្បុរសជន ដល់ដៃលោកយាយផងដែរ។

សូមអរគុណដល់កំលាំងសមត្ថកិច្ចប៉ុស្ដិ ច្រាំងចំរេះ២ ជាពិសេសប៉ុស្ដិគីឡូម៉ែត្រលេខ៦ បានមានចំណាត់ការភ្លាមៗ ក្រោយពីទទួលបានព័ត៌មាន ៕

https://www.facebook.com/share/p/1Lpk3WJMo4/?mibextid=wwXIfr
19🙏1
មិនដឹងយកមុខទៅទុកកន្លែងណាទេ! បវរកញ្ញាថៃរូបនេះ ជ្រុះធ្មេញដាក់កំឡុងពេលស្រែកប្រកាសឈ្មោះខ្លួនឯង មានអីបែរមុខចេញទាំងអាម៉ាស់
ហេតុការណ៍នេះកើតឡើងថ្មីៗ កាលពីយប់មិញ ក្នុងកម្មវិធីប្រឡងបវរកញ្ញា Miss Grand Thailand
វីដេអូ៖ https://www.facebook.com/share/r/17SsvS9Mfc/?mibextid=wwXIfr
😨93🤬3🙏2🔥1🤔1🕊1
អ្នកនាងពេជ្រ សូលីកា បានបង្ហោះសារផ្ដាំទៅកាន់អ្នកសារព័ត៌មានទាំងអស់ឲ្យលុបរូបភាពអវិជ្ជមាន រវាងអតីត និងគូជម្លោះចេញឲ្យអស់ជាបន្ទាន់ ពុំដូចនោះទេ ខ្លួននឹងចាត់ការតាមផ្លូវច្បាប់។

ទឹកចិត្តជាម្ដាយចង់ការពារកូន មិនចង់ឲ្យកូនពាក់ព័ន្ធជាមួយរឿងអតីត ហើយធំធាត់ឡើងជាមួយនឹងរឿងរ៉ាវឈឺចាប់💔
15
ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកការចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង នៅបន្តអនុវត្ត !
30🥰4
អនុប្រធានក្រុមហ៊ុនបារាំង Total Energies មកកម្ពុជាដើម្បីពិភាក្សាបញ្ហាប្រេងនិងឧស្ម័ន។ ក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាមនិងឥណ្ឌាដែលបញ្ហាផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។ ក្រុមហ៊ុនជម្រុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃឱ្យអស់លទ្ធភាពខណៈសង្គ្រាមនៅបន្ត។ ដោយឡែកស្ថានភាពប្រេងម៉ាស៊ូតនិងសាំងទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាពគ្រាន់ជាងឧស្ម័នបន្តិច។ ទោះយ៉ាងណាក្រុមហ៊ុននឹងបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជា។
29🕊5