Khmerload
47.8K subscribers
8.35K photos
34 videos
52 files
5.28K links
The best entertainment news in Cambodia.
Download Telegram
BTS ឲ្យអង្ករអ្នកគាំទ្រម្នាក់មួយកញ្ចប់!😍

BTS បានចែកអង្ករឲ្យ Army នៅកូរ៉េ ក្នុងឪកាសអបអរការត្រឡប់មកវិញរបស់ក្រុមតារាចម្រៀងរបស់ខ្លួន។

គួរបញ្ជាក់ដែរថា ម្សិលមិញនេះគឺជាថ្ងៃប្រគុំតន្ត្រីខ្នាតធំនៅកណ្ដាលទីក្រុងសេអ៊ូល បើកឲ្យអ្នកគាំទ្រចូលរួមដោយសេរី និងមានការឡាយបន្ដផ្ទាល់ឲ្យអ្នកគាំទ្រជុំវិញពិភពលោកបានទស្សនាផងដែរ។
The real Legend is back 💜
46🥰7🤔1💔1
Niki សមាជិកក្រុម Enhypen បានរាំបទចម្រៀងរបស់តារាចម្រៀងខ្មែរ N.John 🥹❤️
កាលពីប៉ុន្មានម៉ោងមុននេះ Niki បានបង្ហោះវីដេអូរាំបទ Pop out នៅក្នុងគណនី TikTok របស់ក្រុម Enhypen ដែលទទួលបានអ្នកទស្សនារាប់លាននាក់ត្រឹមរយៈពេលខ្លី។
ជាពិសេស បទ Pop Out នេះ ជាបទចម្រៀងរបស់តារាចម្រៀងវ័យក្មេង N.John ដែលគ្រប់គ្នាស្គាល់ថា សុវត្ថិ មុនីនាគ ដែលចម្រៀងគាត់កំពុងតែទទួលការពេញនិយមនៅជុំវិញពិភពលោក។

N.John ពិតជាធ្វើបានល្អណាស់ ដើរតាមក្ដីសុបិន្ត តស៊ូព្យាយាម មានសមត្ថភាពទេពកោសល្យពិតៗ 🇰🇭❤️

ទស្សនាវីដេអូ៖ https://vt.tiktok.com/ZSuGt7nf1/
59
ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ថ្ងៃទី៣

ព្រឹត្តិការណ៍សមរាត្រី (ពេលថ្ងៃ និងពេលយប់ស្មើគ្នា) ក្នុងរដូវប្រាំង នាព្រឹកព្រលឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅប្រាសាទអង្គរវត្ត បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើន ចូលរួមយ៉ាងកុះករ ដើម្បីផ្តិតយករូបភាពអនុស្សាវរីយ៍ នៃព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ដែលជាទិដ្ឋភាពដ៏កម្រមួយ និងកើតឡើងត្រឹម ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។

រូបថត៖ ឃុត សៅ / AKP
61
គេរំពឹងថាអ្នកទស្សនាត្រឹម២ម៉ឺននាក់ ប៉ុន្ដែជាក់ស្ដែងដល់ទៅ២៥ម៉ឺននាក់ដែលទៅទស្សនាផ្ទាល់។

ផលិតកម្ម HYBE បានចេញសារសុំទោសទៅកាន់ពលរដ្ឋនៅសេអ៊ូល បន្ទាប់ពីខនសឺត BTS មានអ្នកទៅទស្សនាលើសចំនួនកំណត់ ដែលបង្កជាការកកស្ទះពេញទីក្រុង និងបញ្ហាមួយចំនួនទៀត។
25
Sandara Park សមាជិក 2NE1 មកលេងសង្ក្រាន្តសៀមរាប 😭
អ្នកណាខ្លះមានគម្រោងទៅលេងចូលឆ្នាំខ្មែរនៅសៀមរាប? Sandara នឹងចូលរួមខនសឺតអង្រួនឆាកជាមួយបងប្អូនខ្មែរនៅថ្ងៃចូលឆ្នាំខាងមុខនេះ នៅឯខេត្តសៀមរាប
45🔥6🥰6
🔥 ពួកគាត់ទាំងពីរ លើកដៃប្រណម្យសំពះ និងក្រាបថ្វាយបង្គំដល់ឥដ្ឋ សូមការអភ័យទោសពីប្រជាជនខ្មែរយើងទាំងអស់ នេះគឺជាផ្នែកសីលធម៌ នៃការទទួលដឹងអំពីកំហុស នៃការប្រព្រឹត្តទង្វើរបស់ខ្លួន។

ប៉ុន្តែ បើយោងតាមការសរសេរបញ្ជាក់ច្បាស់ៗពី ឯកឧត្តម «ហេង រតនា» ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុកផែនការងារនគរបាលចរាចរណ៍ ឯកឧត្តម លោកបានសរសេរបញ្ជាក់ពីចុងប្រយោគច្បាស់ៗថា៖ «បច្ចុប្បន្ន អ្នកទាំងពីរ ត្រូវបានបញ្ជូនទៅតុលាការហើយ»៕

ដកស្រង់ពីប្រភព៖ Smeyy

https://www.facebook.com/share/1DHdqPqHF9/?mibextid=wwXIfr
23🤬21🤔3🙏1
សុនខទាំងប្រាំពីរក្បាលនេះ ត្រូវបានពួកប្រមាញ់សត្វជួញដូរលួចពីម្ចាស់ពួកគេ តែសំណាងល្អ ពួកគេឆ្លាតអាចរត់គេចខ្លួនចេញពីឡានដឹកទំនិញខុសច្បាប់ ហើយបាននាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះវិញដែលមានចម្ងាយរាប់គីឡូ។

ពួកវាបានដើរជាង ១៧គីឡូម៉ែត្រ ដោយឆ្កែពូជ Corgi ដើរពីខាងមុខជាអ្នកនាំផ្លូវ ពួកវាដើរចូលទៅកាត់ផ្លូវហាយវេ វាលស្រែ រហូតបានទៅដល់ផ្ទះម្ចាស់ពួកវាវិញ។ វីដេអូរបស់ពួកវា ត្រូវបានអ្នកលេងបណ្ដាញសង្គមទូទាំងពិភពលោកចាប់អារម្មណ៍។
⛔️សូមបញ្ឈប់ការបរិភោគ និងជួញដូរសាច់សត្វសុកខ ឬឆ្មា
ទស្សនាវីដេអូ៖ https://www.facebook.com/share/r/18UUkYtvt7/?mibextid=wwXIfr
49🥰5🙏2
ដូចក្នុងកុន សុនខប្រាំពីរក្បាល លួចគេចចេញពីឡានពួកប្រមាញ់សត្វ ក៏ក្លាយជាមិត្តរួមសុខរួមទុក្ខ នាំគ្នាដើរទៅរកម្ចាស់ចម្ងាយ១៧គីឡូដី

https://www.khmerload.com/article/210600
42🥰15
ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួន ធ្វើការងារតាមអនឡាញពីផ្ទះ ដើម្បីសន្សំសំចៃប្រេង និងអគ្គិសនី!

https://www.khmerload.com/article/210601
25