Khmerload
47.8K subscribers
8.35K photos
34 videos
52 files
5.28K links
The best entertainment news in Cambodia.
Download Telegram
អ្នកស្រឡាញ់ភេទដូចគ្នា ក៏ជាធម្មជាតិដែរ ពួកគេមិនបានធ្វើអ្វីនោះទេ 🏳️‍🌈
សូមបញ្ឃប់ការរើសអើងទៅកាន់អ្នកស្រឡាញ់ភេទដូចគ្នា បើអ្នកមិនពេញចិត្ត សូមកុំតិះដៀល ប្រើពាក្យមិនគួរសមឬទង្វើអសីលធម៌ណាមួយទៅកាន់ពួកគេ ជាពិសេសនៅក្នុងបណ្ដាញសង្គម សូមខមិនដោយសុជីវធម៌។

គេនៅដោយគេ យើងនៅដោយយើង ជីវិតរបស់គេគឺគេជាអ្នកសម្រេច រៀនបើកចិត្ត មើលពិភពលោកក្នុងភាពវិជ្ជមាន ព្រោះបើរស់ដោយសេចក្ដីស្អប់ អ្នកនឹងរស់នៅអោបភ្លើងគ្មានថ្ងៃយល់សេចក្ដីស្រឡាញ់ពិតនោះទេ។

ចែករំលែកក្ដីស្រឡាញ់ជាមួយអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+ 🏳️‍🌈❤️

#lgbtq #LGBTQSupport
#lovehasnogender
#cambodia
150💩21👍19🥰5🤬5🎉4
😣ពិតជាគួរឲ្យសោកស្ដាយ! សត្វភេ ដែលតែងតែដើរលេងជុំវិញអង្គរ ទាក់ទាញភ្ញៀវទេសចរ ពេលនេះត្រូវបានរថយន្តបុកស្លាប់បាត់ទៅហើយ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។

ព័ត៌មានបឋមបានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់អ្នកបើកដើម្បីយកទៅសួរនាំ ប៉ុន្តែមិនទាន់មាន ការបញ្ជាក់លម្អិតជុំវិញករណីនេះពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។

សូមជម្រាបជូនថាប្រជាពលរដ្ឋ បានសម្ដែងការសោកស្តាយជាខ្លាំង ចំពោះរឿងសត្វភេមួយក្បាលនេះ ដែលធ្លាប់តែបង្ហាញខ្លួន ផ្ដល់ភាពរីករាយដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នាពេលកន្លងទៅ ប៉ុន្តែត្រូវបានរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ដូច្នេះទៅវិញ៕

រូបភាព៖ ប្រជាពលរដ្ឋ
💔60😨57🕊4714
🙏🪷សូមអនុមោទនា​ពិធីបុណ្យមាឃបូជា​ ព.ស.២៥៦៩
🙏7542
🦦អូនលាភ គឺជាសត្វភេមួយក្បាលដែលគួរឲ្យស្រឡាញ់ និងឆ្លាត វាតែងតែរត់លេងកម្សាន្តជុំវិញបរិវេណអង្គរតូច។
លម្អិត៖ https://www.facebook.com/share/p/1FPbqu8dMV/?mibextid=wwXIfr
🕊7055💔21
ជិះម៉ូតូកុំភ្លេចពាក់មួកផងណា ! ចាប់ពីខែកុម្ភៈ នគរបាលចរាចរណ៍ ផ្លូវគោក នឹងចាប់ផ្តើមអនុវត្តច្បាប់ឡើងវិញហើយ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា🙏
54🙏16
🕊️សូមចូលរួមរំលែកទុកដល់តារារ៉េបស្រីជំនាន់ចាស់ MC Lisha ដែលបានទទួលមរណភាពនៅម៉ោង ៦:៥០នាទីព្រឹកមិញនេះ ក្រោយពេលធ្លាក់ខ្លួនឈឺធ្ងន់អស់មួយរយៈ។
🕊519😨8💔4🙏3
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា « បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃខាងលើ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។

យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នា ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ។
19🤬11💔1
អាសូរសិល្បៈបុរាណខ្មែរ ជិតបាត់បង់ទៅហើយ ហេតុអ្វីនៅតែមិនផ្ដល់តម្លៃ?
សូមនាំគ្នាចូលរួមលើកស្ទួយវិស័យសិល្បៈបុរាណខ្មែរមានដូចជា របាំ ល្ខោន យីកេ ។ល។
រួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌកុំឲ្យបាត់បង់អត្តសញ្ញានជាតិ 🇰🇭
126💔37🙏12😨7
នំមួយកញ្ចប់ ធ្វើឲ្យបុរសជនជាតិទួរគី រស់រានសារជាថ្មី 🇹🇷

នៅប្រទេសទួរគី បុរសម្នាក់ដែលមានវិបត្តិផ្លូវចិត្តបានឡើងលើដំបូលផ្ទះចង់ហក់សម្លាប់ខ្លួន បង្កការភ័យស្លន់ស្លោដល់ប៉ូលីស។
ក្នុងអំឡុងពេលដ៏តានតឹងនោះ ប៉ូលីសបាននិយាយលួងលោមលើទឹកចិត្ត ហើយបានទិញនំឲ្យបុរសនោះញុំា ទង្វើសាមញ្ញនេះបានជួយបន្ធូរបន្ថយស្ថានការណ៍ ថែមទាំងជួយឲ្យបុរសនោះលែងមានគំនិតសម្លាប់ខ្លួនតទៅទៀត។
នេះបានបង្ហាញឲ្យយើងឃើញថា ទង្វើល្អតិចតួចរបស់យើងពិតជាអាចជះឥទ្ធិពលល្អដល់មនុស្សដែលកំពុងមានទុក្ខលំបាក វាធ្វើឲ្យមានភាពកក់ក្ដៅ និងភ្ញាក់ស្មារតី មើលពិភពលោកមួយនេះក្នុងផ្លូវវិជ្ជមាន។

ពេលខ្លះអំពើល្អតិចតួចរបស់អ្នក អាចជួយជីវិតមនុស្សម្នាក់បាន♥️
59🥰12🙏4
ប្រភេទសត្វកម្រ និងសត្វសំខាន់ៗ ជាង៤០ប្រភេទ ត្រូវបានកត់ត្រាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្ត នៅឧទ្យានជាតិវីរជ័យ
https://www.khmerload.com/article/210399
47🥰3