Khmerload
47.8K subscribers
8.35K photos
34 videos
52 files
5.28K links
The best entertainment news in Cambodia.
Download Telegram
អាជីវករចាប់ផ្ដើមនាំគ្នាចាប់ទីតាំងហើយ ផ្សារបោះដុំ ផ្សារដេីមគរថ្មី​

ប្រភពពីផេក៖ ផ្សារដើមគរថ្មី

https://www.facebook.com/share/p/1NZKX1PFiz/?mibextid=wwXIfr
25👍7🎉1
🥺🙏រក២ថ្ងៃទម្រាំតែបានជួបសំណាង ថ្ងៃនេះស្លៀកពាក់ស្អាតបាតដើម្បីធ្វើការ សំណាងជាអ្នកតស៊ូ 🫡មិនមែនជាអ្នកសុំទាននោះទេ។

😊មើលតែស្នាមញញឹមក៏ដឹងដែរថា សំណាង មិនចេះសម្ដែងដើម្បីទាមទារក្ដីអាណិតនោះទេ ទោះជីវិតយ៉ាងណាក៏អាចញញឹមបាន។

គាត់រស់នៅម្នាក់ឯងនៅមន្ទីពេទ្យគន្ធបុប្ផា ជួយយាមម៉ូតូ យាមឡានគេ ជីវិតលំបាក ពិការដៃពិការជើងតែសំណាងចេះខិតខំខ្លួនឯង ដោយកម្លាំងញើសឈាមខ្លួនឯង ដើម្បីរស់បន្ដទៅមុខ។

អរគុណពូម្ចាស់ហាងមីចិនដែលឲ្យអាហារសំណាងហូប បុគ្គលិកប្រាប់ថា របស់អាំងឲ្យថ្មីៗទៀត (នៅចុងវីដេអូ)

វីដេអូ៖ https://www.facebook.com/share/v/1D8goM8t2e/?mibextid=wwXIfr
82👍3🙏1
ទឹកដោះម្តាយថ្លៃ។ គ្រួសារបានរៀបចំធ្វើបុណ្យរួចហើយ តែទីបំផុត គាត់ត្រូវបានអនុញ្ញាតឲ្យមកវិញ។

សូមជូនពរបងមានសុខភាពល្អ សុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច។

លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលរងរបួសក្នុងសមរភូមិ និងត្រូវបានទាហានថៃចាប់នៅបឹងត្រកួន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានបញ្ជូនមកមាតុភូមិវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ពេលនេះកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន។

នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានថវិកាចំនួន ២លានរៀល និងទឹកត្រចៀកកាំ ជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់។

ប្រភព៖ ស៊ន សុភក្រ្ត-Sorn Sopheak
59🙏18🥰4👍2
អ្នកស្រឡាញ់ភេទដូចគ្នា ក៏ជាធម្មជាតិដែរ ពួកគេមិនបានធ្វើអ្វីនោះទេ 🏳️‍🌈
សូមបញ្ឃប់ការរើសអើងទៅកាន់អ្នកស្រឡាញ់ភេទដូចគ្នា បើអ្នកមិនពេញចិត្ត សូមកុំតិះដៀល ប្រើពាក្យមិនគួរសមឬទង្វើអសីលធម៌ណាមួយទៅកាន់ពួកគេ ជាពិសេសនៅក្នុងបណ្ដាញសង្គម សូមខមិនដោយសុជីវធម៌។

គេនៅដោយគេ យើងនៅដោយយើង ជីវិតរបស់គេគឺគេជាអ្នកសម្រេច រៀនបើកចិត្ត មើលពិភពលោកក្នុងភាពវិជ្ជមាន ព្រោះបើរស់ដោយសេចក្ដីស្អប់ អ្នកនឹងរស់នៅអោបភ្លើងគ្មានថ្ងៃយល់សេចក្ដីស្រឡាញ់ពិតនោះទេ។

ចែករំលែកក្ដីស្រឡាញ់ជាមួយអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+ 🏳️‍🌈❤️

#lgbtq #LGBTQSupport
#lovehasnogender
#cambodia
150💩21👍19🥰5🤬5🎉4
😣ពិតជាគួរឲ្យសោកស្ដាយ! សត្វភេ ដែលតែងតែដើរលេងជុំវិញអង្គរ ទាក់ទាញភ្ញៀវទេសចរ ពេលនេះត្រូវបានរថយន្តបុកស្លាប់បាត់ទៅហើយ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។

ព័ត៌មានបឋមបានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់អ្នកបើកដើម្បីយកទៅសួរនាំ ប៉ុន្តែមិនទាន់មាន ការបញ្ជាក់លម្អិតជុំវិញករណីនេះពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។

សូមជម្រាបជូនថាប្រជាពលរដ្ឋ បានសម្ដែងការសោកស្តាយជាខ្លាំង ចំពោះរឿងសត្វភេមួយក្បាលនេះ ដែលធ្លាប់តែបង្ហាញខ្លួន ផ្ដល់ភាពរីករាយដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នាពេលកន្លងទៅ ប៉ុន្តែត្រូវបានរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ដូច្នេះទៅវិញ៕

រូបភាព៖ ប្រជាពលរដ្ឋ
💔60😨57🕊4714
🙏🪷សូមអនុមោទនា​ពិធីបុណ្យមាឃបូជា​ ព.ស.២៥៦៩
🙏7542
🦦អូនលាភ គឺជាសត្វភេមួយក្បាលដែលគួរឲ្យស្រឡាញ់ និងឆ្លាត វាតែងតែរត់លេងកម្សាន្តជុំវិញបរិវេណអង្គរតូច។
លម្អិត៖ https://www.facebook.com/share/p/1FPbqu8dMV/?mibextid=wwXIfr
🕊7055💔21
ជិះម៉ូតូកុំភ្លេចពាក់មួកផងណា ! ចាប់ពីខែកុម្ភៈ នគរបាលចរាចរណ៍ ផ្លូវគោក នឹងចាប់ផ្តើមអនុវត្តច្បាប់ឡើងវិញហើយ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា🙏
54🙏16