Khmerload
48.1K subscribers
8.33K photos
34 videos
52 files
5.27K links
The best entertainment news in Cambodia.
Download Telegram
ក្រលេកទៅមើលប្អូនៗអ្នកគាំទ្រតារា Kpop វិញ ពិតជាធ្វើបានល្អណាស់ កម្ពុជាមានបងប្អូនជាទ័ពសម្រាប់ប្រយុទ្ធក្នុងសមរភូមិ បណ្ដាញសង្គម X (Twitter)
🇰🇭🙏❤️
274👍46🎉8
សាលារៀនចំនួន ២៦០ ត្រូវបានបិទទ្វារ និងផ្អាក នៅទូទាំងខេត្តឧត្តរមានជ័យ គិតចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ! 🙏🙏🙏

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា
105👍27🥰3
ពិតជារំភើប! គិតមកត្រឹមម៉ោង១២ រសៀលនេះ បងប្អូនប្រជាជនខ្មែរ នៅតែបន្តចូលរួមស្ម័គ្រចិត្តយ៉ាងច្រើនកុះករ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខរបស់យើង❤️🇰🇭🙏🙏🙏

ប្រភព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ
256🥰6👍1
យន្តហោះF-16របស់ថៃចាប់ផ្តើមតាមកម្ទេចBM21របស់ខ្មែរ
111👍57🎉8
ថៃ ទម្លាក់គ្រាប់បែកចង្កោម ធ្វើឱ្យខូចខាតទីអារាម និងទីប្រជុំជនកម្ពុជា!

ភ្នំពេញ៖ តំបន់ទីប្រជុំជនកម្ពុជា និងវត្តអារាម នៅតាមតំបន់ខ្សែបន្ទាត់ព្រំដែន រងការខូចខាតដោយសារថៃ ប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្ទុយពីអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (Convention on Cluster Munitions - CCM)។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា នាម៉ោង១២៖៣០នាទី ថ្ងៃទី២៥ កក្កដានេះ។

បើតាមលោកស្រី ម៉ាលី សុជាតា ភាគីថៃ បានប្រើប្រាស់អាវុធធន់ធ្ងន់ វាយប្រហារមកលើកម្ពុជា ជាពិសេសការប្រើប្រាស់គ្រាប់បែកចង្កោមនេះ ជារំលោភលើអនុសញ្ញាស្តីពីគ្រាប់បែបចង្កោម និងប្រឆាំងការគោរពសិទ្ធិមនុស្ស។ អ្នកនាំពាក្យក្រសួងការពារជាតិ ស្នើឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសលើសកម្មភាពថៃឈ្លានពានកម្ពុជា ដោយមិនស្ទាក់ស្ទើរ ហើយស្នើឱ្យថៃបញ្ឈប់សកម្មភាពសាហាវឃោឃៅនេះ ជាបន្ទាន់។
218👍40🥰2
ទាហានល្បាតថៃ៣នាក់ស្លាប់ក្បែរប្រាសាទតាក្របី
276👍138🎉90🥰22
ក្ដៅៗ! ✈️ អាកាសចរស៊ីវិលប្រកាសឱ្យជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិស!
👍17085🥰8
គ្រាប់ផ្លោងរបស់ថៃធ្លាក់ម្តុំជាំក្សាន្ត។ អាចមានការខូចខាតផ្ទះសំបែង 🙏🙏🙏

ប្រភព៖ Soy Sopheap
👍13261
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Pigott បានថ្លែងនៅថ្ងៃទី២៤ ខែកក្កដាថា សហរដ្ឋអាមេរិកពិតជាមានកង្វល់ជាខ្លាំង និងបានអំពាវនាវឲ្យកម្ពុជា - ថៃ ស្វែងរកដំណោះស្រាយដោយសន្តិវិធីលើជម្លោះព្រំដែន និងធ្វើបទឈប់បាញ់ភ្លាមៗ ព្រមទាំងមានការការពារលើជនស៊ីវិលផងដែរ។
👍174163🥰13
សំណាញ់មេឃដំណើរការហើយ🙏
842👍95🎉58🥰39
ថ្ងៃត្រង់វេលាម៉ោងជាង១២ ទាហានសៀមបាក់ទ័ពរត់ចោលសម្ភារៈយោធាក្នុងភូមិសាស្រ្តប្រាសាទតាក្របី និងបន្សល់ទុកសពទ័ពសៀមចោល

(ឧត្តរមានជ័យ)៖ តាមសេចក្តីរាយការណ៍ពីសមរភូមិបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់វេលាម៉ោងប្រមាណ១២ជាងនេះ ទាហានសៀមបាក់ទ័ពរត់ចោលសម្ភារៈយោធា ក្នុងភូមិសាស្រ្តប្រាសាទតាក្របី និងបន្សល់ទុកសពទ័ពសៀមចោល។

ប្រភព៖ Fresh News
621👍154🎉77🥰29
F16 ត្រូវបានសំណាញ់មេឃាកម្ពុជាកម្ទេចនៅភ្នំទ្រព្យ មុននេះបន្តិច 🙏🙏

ប្រភព៖ Soy Sopheap
959🎉256👍118🥰72
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ថៃបានឯកភាពជាមួយសំណើរបស់ម៉ាឡេស៊ីស្តីពីការឈប់បាញ់នៅម៉ោង១២យប់ថ្ងៃទី ២៤កក្កដា តែក្រោយមកថៃបានប្តូរជំហរទៅជាមិនឯកភាពវិញ។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីជាសាក្សីលើរឿងនេះ។
525👍146🥰9
ប្រជាពលរដ្ឋ, ភ្នាក់ងារទេសចរណ៍,​ ឆ្មាំប្រាសាទ សន្តិសុខសណ្តាប់ធ្នាប់ និងអ្នកទេសចរណ៍ជាច្រើននាក់ រួមទាំងកុមារតូច កំពុងជាប់នៅក្នុងប្រាសាទព្រះវិហារ ដោយសារការវាយប្រហាររបស់យោធាថៃ នៅក្នុងតំបន់ប្រាសាទព្រះវិហារ (Video inside)

(ព្រះវិហារ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយថា មានបងប្អូនប្រជាពលរដ្ឋ, ភ្នាក់ងារទេសចរណ៍,​ ឆ្មាំប្រាសាទ សន្តិសុខសណ្តាប់ធ្នាប់ និងអ្នកទេសចរណ៍ជាច្រើននាក់ កំពុងជាប់នៅក្នុងប្រាសាទព្រះវិហារ ដោយសារការវាយប្រហាររបស់យោធាថៃ នៅក្នុងតំបន់ប្រាសាទព្រះវិហារ។

តាមរយៈវីដេអូនេះ អ្នកជាប់នៅលើប្រាសាទព្រះវិហារនេះ មានទាំងកុមារតូច ដែលនៅជាមួយម្តាយរបស់គេផងដែរ ដែលមើលទៅគួរអាណិតអាសូរយ៉ាងខ្លាំង៕


ប្រភព៖ Fresh News
279👍48🥰7