Khmerload
43.3K subscribers
8.68K photos
39 videos
52 files
5.47K links
The best entertainment news in Cambodia.
Download Telegram
មន្រ្តីនគរបាលចរាចរណ៍ស័ក្តិ៣ឈ្មោះ ហោ ផល្លី ត្រូវផ្អាកការងារ និងមន្រ្តីកិច្ចសន្យាឈ្មោះ ស៊ឹម រដ្ឋា នឹងត្រូវបណ្តេញចេញពីការងារ រឿងជំរិតទារប្រាក់៥០០ដុល្លារ ពីជនបរទេស!

ករណីនេះកើតឡើងនៅគោលដៅផ្លូវម៉ៅសេទុង ពេលជនបរទេសទាំង២នាក់ ធ្វើដំណើរទើបត្រឡប់ពីខេត្តកំពត។

សម្រាប់លុយដែលយកពីជនបរទេសនោះ នឹងត្រូវប្រគល់ជូនពួកគាត់វិញ។
24💯6🤬3🙏2
❤️លោកតា ព្រហ្ម ម៉ាញ បានចេញពីមន្ទីពេទ្យវិញហើយ យោងតាមការបង្ហោះរបស់នាយព្រែក លោកតា បានជាសះស្បើយ និងមានការចងចាំឡើងវិញហើយ។
43🥰10
បុរសម្នាក់បន្លំធ្វើជាមេធាវី ឈ្នះក្ដី២៦ដង ពេលគេចាប់បាន ដើរក្ដីខ្លួនឯងឈ្នះតុលាការម្ដងទៀត(រឿងពិត)
https://www.khmerload.com/article/210982
😨148🤔6
នគរបាលអន្តោប្រវេសន៍ម្នាក់ ស្រវឹងបានបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបញ្ចប់តំណែង បកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ។
15🙏5
រឿងរ៉ាវបុរសម្នាក់បាក់ដៃ មិនហ៊ានហៅឡានពេទ្យខ្លាចអស់ថ្លៃ ហៅតាក់ស៉ីជំនួសវិញ ប៉ះចំតាក់ស៉ីចិត្តបុណ្យ ចុងក្រោយក្លាយជាមិត្តស្លាប់រស់

https://www.khmerload.com/article/210986
18🙏2
ពីអូស្ត្រាលីមកដល់កម្ពុជា៖ ស្វែងយល់ពីទឹកដោះគោ Meadows មានជម្រើសច្រើន សម្រាប់មនុស្សគ្រប់វ័យ ផ្ដល់ជូន 1ថែម1 ផ្តាច់មុខនៅផ្សារទំនើបឡាក់គី
https://www.khmerload.com/article/210997
1🤔1
ចាប់ខ្លួនឪពុកល្មោភកាម ចាប់រំលោភកូនស្រីខ្លួនឯង បានសម្រេច៤លើក
https://www.khmerload.com/article/211003
🤬16🔥2💔21
ឆែកមើលប្រអប់សារផងបងប្អូន ស្ថានភាពអាកាសធាតុកម្ពុជារងឥទ្ធិពលខ្លាំង អាចបណ្ដាលឲ្យមានភ្លៀងធ្លាក់ជោគជាំតាមបណ្ដាខេត្តក្រុងនានាដូចខាងក្រោម
🙏6😨41
លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់បុរីឡេង ណាវ៉ាត់ត្រា ប្រកាសប្រគល់ទ្រព្យសម្បត្តិ និងស្នើទទួលខុសត្រូវតាមច្បាប់ ពាក់ព័ន្ធគម្រោង 6A ដោយអះអាងថាលោក មិនអាចបញ្ចប់គម្រោងបានឡើយ

លោក ឡេង ណាវ៉ាត្រា បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ៨ ខែកញ្ញា ថា លោកនឹងប្រគល់ទ្រព្យសម្បត្តិរបស់គ្រួសារ រួមទាំងដីធ្លី និងយានយន្ត ជូនក្រសួងរៀបចំដែនដី ដើម្បីចាត់ចែងតាមការគួរ ក្នុងការចូលរួមដោះស្រាយបញ្ហាគម្រោង 6A ដែលលោកអះអាងថា មិនអាចបញ្ចប់បាន។

លោកអះអាងថា គម្រោងនេះត្រូវការថវិកាប្រមាណ ២០–៣០ លានដុល្លារបន្ថែម ដើម្បីបញ្ចប់ ខណៈលោកបានលក់គម្រោងក្នុងតម្លៃប្រមាណ ១៨៥ លានដុល្លារ ប៉ុន្តែការចំណាយមានដល់ទៅប្រមាណ ២២១ លានដុល្លារ។

លោកបានទទួលស្គាល់កំហុសចម្បងរបស់ខ្លួនចំនួន២ គឺ គម្រោងយឺតយ៉ាវ និងការជំពាក់បំណុល ហើយប្រកាសត្រៀមទទួលខុសត្រូវតាមច្បាប់ ព្រមទាំងស្នើសុំការយោគយល់ពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានប្រកាសថា នឹងសហការជាមួយក្រសួងពាក់ព័ន្ធ ១០០% ក្នុងការស៊ើបអង្កេត និងដោះស្រាយបញ្ហា ដើម្បីឈានទៅបញ្ចប់គម្រោង 6A។
19😨7