Khmerload
45.5K subscribers
8.55K photos
39 videos
52 files
5.37K links
The best entertainment news in Cambodia.
Download Telegram
សូមជ្រាបជាដំណឹង 📍នៅតំបន់សមុទ្រកម្ពុជា អាចមានភ្លៀងធ្លាក់៧០% ខណៈដែលរលកអាចមានកម្ពស់ពី0.៥០ម៉ែត្រ ទៅ១.៧៥ម៉ែត្រ
9🙏4😨2
ប្រេន BENCH នៅតែរក្សាភាពស្មោះត្រង់ចំពោះ KIM SOO HYUN

បន្ទាប់ពីសម្រាករយៈពេល 16 ខែ តារាសម្តែង Kim Soo Hyun កំពុងចាប់ផ្តើមអាជីពឡើងវិញជាផ្លូវការ ដោយថតយុទ្ធនាការថ្មីសម្រាប់ម៉ាកម៉ូដហ្វីលីពីន Bench។

អាជីពរបស់គាត់ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅក្នុងខែមីនា ឆ្នាំមុន បន្ទាប់ពីមានការចោទប្រកាន់ទាក់ទងនឹងទំនាក់ទំនងអតីតកាលរបស់គាត់ជាមួយតារាសម្តែង Kim Sae Eon។ Kim Soo Hyun បានបដិសេធថាមិនបានណាត់ជួបជាមួយនាងទេ ខណៈពេលដែលនាងនៅជាអនីតិជន ហើយសកម្មភាពផ្លូវច្បាប់របស់គាត់នៅទីបំផុតបាននាំឱ្យមានការចាប់ខ្លួន និងចោទប្រកាន់អ្នកចោទប្រកាន់ចម្បងរបស់គាត់ គឺនាយកប្រតិបត្តិវិទ្យាស្ថាន Garo Sero Institute គឺ Kim Se Ui ពីបទបរិហារកេរ្តិ៍ និងបង្ខិតបង្ខំ។

ក្នុងពេលជាមួយគ្នានេះ តារាសម្តែងរូបនេះកំពុងដោះស្រាយជម្លោះពាណិជ្ជកម្មពាក់ព័ន្ធ។ ជាពិសេស ម៉ាកសម្លៀកបំពាក់ក្រៅផ្ទះ Eider ថ្មីៗនេះបានកាត់បន្ថយការទាមទារសំណងរាប់ពាន់លានដុល្លាររបស់ខ្លួន ទៅជាសំណើសុំសងតែថ្លៃសេវាម៉ូដែលដែលនៅសល់ប៉ុណ្ណោះ បន្ទាប់ពីការដោះស្រាយដែលបានណែនាំដោយតុលាការ ដោយទទួលស្គាល់ថាតារាសម្តែងរូបនេះក៏ជាជនរងគ្រោះនៃការចោទប្រកាន់មិនពិតផងដែរ។
17😨2
សុនខកម្សត់ មិនគួរណាឯងជួបមនុស្សបែបហ្នឹង 💔 កើតជាតិក្រោយសូមឲ្យក្លាយជាមនុស្សណា

សុនខមួយក្បាលនេះ ត្រូវបានពួកក្រុមក្មេងតិរិច្ឆានដុតសម្លាប់ទាំងរស់ ហើយថតវីដេអូសើចក្អាកក្អាយគ្មានមេត្តា។ សុនខនេះមុននឹងត្រូវបានដុត កូនៗ៣ក្បាលត្រូវក្រុមក្មេងប្រុសចិត្តបិសាចសម្លាប់ ក្រោយមកទើបធ្វើសកម្មភាពដុតម្ដាយសុនខធ្វើជាការកម្សាន្ត។ រឿងនេះបានធ្វើឲ្យមហាជនទូទាំងពិភពលោកផ្ទុះកំហឹងជាខ្លាំង ពិសេសគឺមានការតវ៉ាឲ្យមានច្បាប់ការពារសត្វផងដែរ។
🕊49🤬17😨112🤔1
ចិត្តសាងពីអ្វី? ពួកលោកចោរក្មេងស្ទាវជួយលោកពូវិរៈកងទ័ព បន្លំឆក់យកកាបូបទៅបាត់

យោងតាមសារបង្ហោះរបស់លោកតាំង គីមឡេង បានឲ្យដឹងថា លោកពូសុំច្បាប់មេមកព្យាបាលជំងឺថ្ងៃនេះ​ ប៉ុន្តែពូសុំអ្នកឡានចុះបតជេីងហេីយពូបានស្ពាយនៅកាបូបនិងទូរស័ព្ទរបស់លោកពូ​ ដែលក្នុងកាបូបពូយកថវិកាដេីម្បីបម្រុងទុកព្យាបាលដែលមេទេីបបេីកប្រាក់ខែជូន​ 1លានជាងនិងប្រាក់សន្សំដុល្លា​ 400$​ និងទូរស័ព្ទ​ OPPO មួយគ្រឿង​ មូលហេតុដែលចោរឆក់យកកាបូបលោកពូបានដោយសារលោកពូទន់ជេីងដោយសារវិលមុខទេីបតែចុះពីឡានដេីម្បីបម្រុងទៅបតជេីង​ តែមានក្មេងស្ទាវពីរនាក់មកក្បែរថាជួយលោកពូដេីម្បីជួយកាន់ដៃលោកពូ​ចុះពីឡាន ប៉ុន្តែមិនទាន់បានចុះដល់ផងចោរក៏បានឆក់កាបូបលោកពូភ្លាមៗ

បច្ចុប្បន្នលោកពូកំពុងស្ថិតក្នុងប៉ុស្ត៍ព្រែកព្នៅកំពុងដាក់ពាក្យបណ្តឹង​ ហេីយក៏សុំអោយជួយផុសដល់ក្រុមគ្រួសារបានឃេីញព្រោះពូ​ បាត់អស់ហេីយអត់មានលុយនិងទូរស័ព្ទជាប់ខ្លួនឡេីយ
💔21🤬16😨82🙏2
រូបថតដែលអ្នកបានឃើញគឺជារូបថតពិត មិនមែនជារូប AI ទេ

ជាង 18 ឆ្នាំមុន ទារកម្នាក់ឈ្មោះ Lamine Yamal និងម្តាយឈ្មោះ Sheila បានជួបជាមួយ Lionel Messi នៅឯការថតរូបរៃអង្គាសថវិការបស់ UNICEF។

សព្វថ្ងៃនេះ សមិទ្ធផលរបស់ពួកគេនៅលើទីលានបានជម្រុញទឹកចិត្តមនុស្សរាប់លាននាក់។ នៅខាងក្រៅទីលាន ទាំង Messi និង Lamine Yamal ប្រើប្រាស់សំឡេង និងវេទិការបស់ពួកគេជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ UNICEF ដើម្បីគាំទ្រ និងតស៊ូមតិសម្រាប់កុមារនៅជុំវិញពិភពលោក។

គោលដៅ? ឲ្យកុមារគ្រប់រូបរស់រានមានជីវិត រីកចម្រើន និងបំពេញសក្តានុពលរបស់ពួកគេ។

យើងមានមោទនភាពដែលមានពួកគេនៅក្នុងក្រុមរបស់យើង។

ប្រភព៖ Joan Monfort
29🤔2
ស្ថានភាពអាកាសធាតុនៅថ្ងៃនេះ អាចនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ផ្គររន្ទះគ្រប់ខេត្តក្រុង
⛈️🌪️⚡️
2🥰1
យោង៖ មាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ

ច្បាប់៖ បុគ្គលដែលចាប់បុគ្គលផ្សេងទៀត ដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬដោយគ្មានករណីដែលច្បាប់អនុញ្ញាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ បើការចាប់នេះមានគោលដៅជំរិតយកទ្រព្យសម្បត្តិ ឬ ទាមទារឱ្យបំពេញលក្ខខណ្ឌអ្វីមួយ។
17
ឈប់ប្រើទំនិញ «ផ្ទះលេខពីរ» ទៀតទៅ! កូនខ្មែរ SCE Cambodia បាននាំចូលផលិតផលអេឡិចត្រូនិកម៉ាក SCE ស្តង់ដាសិង្ហបុរីដោយជោគជ័យ
https://www.khmerload.com/article/210855
10