Khmerload
45.6K subscribers
8.55K photos
39 videos
52 files
5.37K links
The best entertainment news in Cambodia.
Download Telegram
កម្ពុជា រងសម្ពាធពីព្យុះទី៩ និងទី១០ ដែលអាចឱ្យមានភ្លៀងធ្លាក់ពី៣០% ទៅ៥០%
https://www.khmerload.com/article/210829
😨76
សូមចូលរួមសរសេរអក្សរជាតិទាំងអស់គ្នា🇰🇭 ពហិការការសរសេរស៉ីងខ្មែរ
81🙏11
កុំភ្លេចត្រៀមអាវភ្លៀងផង⛈️ ថ្ងៃនេះដល់ថ្ងៃទី៩ អាចនឹងមានភ្លៀងធ្លាក់ ដោយឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះ បាវី ១
15
សារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបជា១៨ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦
35
អបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) 🇰🇭
38🥰4🙏4
ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា
17
SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម-ឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម
https://www.khmerload.com/article/210842
4🎉1
Lee Jongsuk និង IU បែកគ្នាហើយ 💔
អ្នកទាំង២បែកគ្នាបន្ទាប់ពីទាក់ទងគ្នាបាន៤ឆ្នាំ ចាប់តាំងពីឆ្នាំ២០២២
💔49😨75🥰1
អបអរសាទរខួប១ឆ្នាំ នៃការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១១ កក្កដា ២០២៥ - ១១ កក្កដា ២០២៦)

កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ! 🇰🇭
18
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសារសូមឲ្យមានការប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ

បច្ចុប្បន្ន ចោរ ព័ត៌មាន វិទ្យា កំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។

⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖
• .exe
• .bat
• .vbs
• .ps1
• .sh
• .msi
• .scr

ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។

ដើម្បីការពារខ្លួន សូមអនុវត្ត៖
បើកតែឯកសារពីប្រភពដែលអ្នកទុកចិត្ត។
ពិនិត្យផ្នែកខាងចុង (Extension) ឯកសារមុនពេលបើក។
កុំចុច “Run” ឬ “Install” ប្រសិនបើមិនប្រាកដពីប្រភព។
ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។

📢 ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារសុវត្ថិភាពឌីជីថលរបស់អ្នក និងអង្គភាពរបស់អ្នក។
17🙏1
សូមជ្រាបជាដំណឹង 📍នៅតំបន់សមុទ្រកម្ពុជា អាចមានភ្លៀងធ្លាក់៧០% ខណៈដែលរលកអាចមានកម្ពស់ពី0.៥០ម៉ែត្រ ទៅ១.៧៥ម៉ែត្រ
9🙏4😨2
ប្រេន BENCH នៅតែរក្សាភាពស្មោះត្រង់ចំពោះ KIM SOO HYUN

បន្ទាប់ពីសម្រាករយៈពេល 16 ខែ តារាសម្តែង Kim Soo Hyun កំពុងចាប់ផ្តើមអាជីពឡើងវិញជាផ្លូវការ ដោយថតយុទ្ធនាការថ្មីសម្រាប់ម៉ាកម៉ូដហ្វីលីពីន Bench។

អាជីពរបស់គាត់ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅក្នុងខែមីនា ឆ្នាំមុន បន្ទាប់ពីមានការចោទប្រកាន់ទាក់ទងនឹងទំនាក់ទំនងអតីតកាលរបស់គាត់ជាមួយតារាសម្តែង Kim Sae Eon។ Kim Soo Hyun បានបដិសេធថាមិនបានណាត់ជួបជាមួយនាងទេ ខណៈពេលដែលនាងនៅជាអនីតិជន ហើយសកម្មភាពផ្លូវច្បាប់របស់គាត់នៅទីបំផុតបាននាំឱ្យមានការចាប់ខ្លួន និងចោទប្រកាន់អ្នកចោទប្រកាន់ចម្បងរបស់គាត់ គឺនាយកប្រតិបត្តិវិទ្យាស្ថាន Garo Sero Institute គឺ Kim Se Ui ពីបទបរិហារកេរ្តិ៍ និងបង្ខិតបង្ខំ។

ក្នុងពេលជាមួយគ្នានេះ តារាសម្តែងរូបនេះកំពុងដោះស្រាយជម្លោះពាណិជ្ជកម្មពាក់ព័ន្ធ។ ជាពិសេស ម៉ាកសម្លៀកបំពាក់ក្រៅផ្ទះ Eider ថ្មីៗនេះបានកាត់បន្ថយការទាមទារសំណងរាប់ពាន់លានដុល្លាររបស់ខ្លួន ទៅជាសំណើសុំសងតែថ្លៃសេវាម៉ូដែលដែលនៅសល់ប៉ុណ្ណោះ បន្ទាប់ពីការដោះស្រាយដែលបានណែនាំដោយតុលាការ ដោយទទួលស្គាល់ថាតារាសម្តែងរូបនេះក៏ជាជនរងគ្រោះនៃការចោទប្រកាន់មិនពិតផងដែរ។
13😨2
សុនខកម្សត់ មិនគួរណាឯងជួបមនុស្សបែបហ្នឹង 💔 កើតជាតិក្រោយសូមឲ្យក្លាយជាមនុស្សណា

សុនខមួយក្បាលនេះ ត្រូវបានពួកក្រុមក្មេងតិរិច្ឆានដុតសម្លាប់ទាំងរស់ ហើយថតវីដេអូសើចក្អាកក្អាយគ្មានមេត្តា។ សុនខនេះមុននឹងត្រូវបានដុត កូនៗ៣ក្បាលត្រូវក្រុមក្មេងប្រុសចិត្តបិសាចសម្លាប់ ក្រោយមកទើបធ្វើសកម្មភាពដុតម្ដាយសុនខធ្វើជាការកម្សាន្ត។ រឿងនេះបានធ្វើឲ្យមហាជនទូទាំងពិភពលោកផ្ទុះកំហឹងជាខ្លាំង ពិសេសគឺមានការតវ៉ាឲ្យមានច្បាប់ការពារសត្វផងដែរ។
🕊44🤬13😨111