វចនានុក្រមខ្មែរ - KhmerDictionary
4.53K subscribers
406 photos
1 video
2 links
KhmerDict.com រហ័ស គ្មានពាណិជ្ជកម្ម និងងាយស្រួលប្រើប្រាស់
Download Telegram
ស្រងែ (ន.)
ឈ្មោះ​ក្ដាម​ស្រែ​មួយ​ប្រភេទ​ ​មាឌ​តូច​ ​ច្រើន​ជ្រក​នៅ​ក្នុង​គុម្ព​ស្រងែ​, ​ក្នុង​គុម្ព​ស្រូវ​ :
@khmerdict
3
សូទ (ន.)
អ្នក​ចម្អិន​អាហារ​, ​អ្នក​ដាំ​ស្ល​, ​សូប​ការ​។
@khmerdict
6
ឥទ្ធិ (ន.)
ឫទ្ធិ​ ​គឺ​សេចក្ដី​សម្រេច​; ​សេចក្ដី​ចម្រើន​; ​ដំណើរ​កើត​ការ​; ​អានុភាព​, ​អំណាច​, ​អានុភាព​ដ៏​ស័ក្ដិសិទ្ធិ​ឬ​ជាក់ស្ដែង​; ​អស្ចារ្យ​; ​អានុភាព​ក្រៃលែង​ជាង​ធម្មតា​ ...។
@khmerdict
2
ធម្មសំវេគ (ន.)
សេចក្ដី​សំវេគ​ចំពោះ​ធម៌​ ​មាន​ទុក្ខំ​ ​អនិច្ចំ​ ​អនត្តា​ ​ជាដើម​។
@khmerdict
3
រាជរាជ (ន.)
ស្ដេច​របស់​ស្ដេច​ ​គឺ​ព្រះ​រាជា​ដែល​មាន​ស្ដេច​ប្រទេស​ឯ​ទៀត​ជា​ចំណុះ​ (​អធិរាជ​)។
@khmerdict
👍3
សូរ្យកាន្ត (ន.)
ថ្ម​ព្រះ​អាទិត្យ​ (​អាទិច្ច​សិលា​), ​ត្បូង​ព្រះ​អាទិត្យ​ ​គឺ​ត្បូង​ឬ​កែវ​មួយ​ប្រភេទ​ ​កាល​បើ​យក​ទៅ​ដាក់​ឱ្យ​ចំពន្លឺ​ព្រះ​អាទិត្យ​ ​អាច​បញ្ចេញ​កម្ដៅ​យ៉ាង​ខ្លាំងក្លា​បាន​ ​ឬអាច​បង្កើត​ជា​ភ្លើង​ក៏​បាន​; ​កែវ​ប្រភេទ​នេះ​ ​គេ​សន្មត​ថា​មាន​គុណ​ភាព​ពូកែ​ស័ក្ដិសិទ្ធិ​ ​ដែល​ច្រើន​តែ​មាន​តំណាល​ក្នុង​រឿង​ល្បើក​ផ្សេង​ៗ ​ពី​បុរាណ​កាល​ដូច​គេ​តែង​បាន​ឮ​រឿយ​ៗ ​ក្នុង​រឿង​ល្ខោន​ជាដើម​ថា​ :
@khmerdict
6
សម្ទល (គុ., ន.)
ដែល​ស្ទល​; ​អ្វី​ៗ​ដែល​មាន​រាង​ស្ទល​។
@khmerdict
6
ប្រញាយ (កិ., គុ.កិ.)
ដណ្ដើម​គ្នា​ដោយ​ឥត​របប​ :
@khmerdict
4
ខៗ (ឧ.)
សូរ​ឮ​ដោយ​សត្វ​មាន​អណ្ដើក​ ​ឬ​ ​ពស់​ជាដើម​បញ្ចេញ​ខ្យល់​ឱ្យ​សំឡេង​ :
@khmerdict
3
ង៉េតៗ (ឧ.)
សូរ​ឮ​ដោយ​អ្វី​ៗ​សង្កៀត​គ្នា​ :
@khmerdict
4
ហត្ថគត (គុ.)
ដែល​ដល់​ដៃ​, ​ដែល​នៅ​ក្នុង​កណ្ដាប់​ដៃ​; ​អ្វី​ៗ​ដែល​នៅ​ក្នុង​កណ្ដាប់​ដៃ​។
@khmerdict
10
បតិ (ន.)
អ្នក​រក្សា​ (​ម្ចាស់​, ​ប្ដី​)។
@khmerdict
6👏1
ឧត្តរកុរុ (ន.)
ឈ្មោះ​មហា​ទ្វីប​មួយ​នៅ​ក្នុង​ទិស​ភាគ​ខាង​ជើង​ភ្នំ​សិនេរុ​ (​តាម​ភូមិ​សាស្ត្រ​បុរាណ​)។
@khmerdict
6
ទោចក្រយាន (ន.)
យាន​មាន​កង់​ពីរ​ :
@khmerdict
9💩2
រណក្សេត្រ (ន.)
សមរភូមិ​, ​ទីត​យុទ្ធ​គ្នា​, ​ទី​ចម្បាំង​។
@khmerdict
👍51
ពុំចេរ (ឈ.)
(​ព​.​បុ​.) ​សូម​ឱ្យ​តែ​, ​តាម​តែ​។ ​ប្រើ​ក្នុង​ពាក្យ​កាព្យ​និង​ពាក្យ​រាយ​ :
@khmerdict
2
សិលា (ន.)
ថ្ម​។
@khmerdict
5
សមចរិយា (ន.)
ការ​ប្រព្រឹត្ត​ស្មើ​, ​ការ​កាន់​ធម៌​ស្មើ​ ​គឺ​មិន​លម្អៀង​ ​ព្រោះ​ស្រឡាញ់​, ​ព្រោះ​ស្អប់​, ​ព្រោះ​ល្ងង់​, ​ព្រោះ​ខ្លាច​ (​ម​.​ព​. ​អគតិ​ ​ផង​)។
@khmerdict
4👍3
សំបុត្រ (ន.)
សេចក្ដី​ដែល​សរសេរ​រួច​ហើយ​ត្រូវ​ដាក់​ក្នុង​ស្រោម​ឬ​ត្រូវ​ខ្ចប់​ឱ្យ​ជិត​ដិត​; ​អក្សរ​ដែល​សរសេរ​នៅ​ផ្ទៃ​ក្រដាស​ជា​ពាក្យ​រាយ​សេចក្ដី​ជា​ជំនួស​ការ​និយាយ​មាត់​ទទេ​ ​ឬទុក​ជា​ការ​សម្លាក​សំខាន់​; ​ចុត​ហ្មាយ​; ​ដីកា​; ... :
@khmerdict
8
សាមី (ន.)
ឈ្មោះ​អាយត​និបាត​ (​ធ្នាក់​) ​ពួក​ទី​ ៦ ​មាន​ពាក្យ​ប្រើ​ថា​ ​នៃ​, ​របស់​, ​ផង​… ​ដូច​ជា​ ​ផ្ទះ​នៃ​ខ្ញុំ​, ​សេះ​របស់​ខ្ញុំ​, ​គោ​ផង​ប្អូន​ខ្ញុំ​; ​ហៅ​ ​សាមី​សម្ពន្ធ​ ​ក៏​បាន​ (​ព​.​វ​.)។
@khmerdict
👍8👾1
អនរិយធម្ម (ន.)
សណ្ដាប់ធ្នាប់​ឬ​បែប​បទ​ខ្ជីខ្ជា​, ​រយីករយាក​; ​អំពើ​ព្រៃផ្សៃ​, ​កំណាច​ឃោរឃៅ​, ​អំពើ​សាហាវ​យង់ឃ្នង​។
@khmerdict
32