ចៃកុន JaiKon
5.68K subscribers
9.49K photos
35 videos
1 file
1.63K links
JaiKon, your biggest film updates and latest trend corner in Cambodia.
Download Telegram
លទ្ធផលអ្នកឈ្នះពានរង្វាន់ Golden Globes លើកទី 83 ទាំងអស់​ក្នុងវិញ្ញាសាភាពយន្តខ្នាតវែង 🏆

ឆ្នាំ 2025 កន្លងទៅនេះជាឆ្នាំដ៏គួរឲ្យចងចាំមួយពិតមែនក្នុងវិស័យភាពយន្ត ហើយក៏សូមចូលរួមអបអរសាទរដល់អ្នកឈ្នះទាំងអស់ផងដែរ 🎬👏 — ​ភាពយន្តដែលឈ្នះមានដូចជា៖

— One Battle After Another | 4 ពានរង្វាន់
— Sinners | 2 ពានរង្វាន់
— Hamnet | 2 ពានរង្វាន់
— The Secret Agent | 2 ពានរង្វាន់
— Kpop Demon Hunters | 2 ពានរង្វាន់
— Marty Supreme | 1 ពានរង្វាន់
— Sentimental Value | 1 ពានរង្វាន់
— If I Had Legs I'd Kick You | 1 ពានរង្វាន់

ពិនិត្យលទ្ធផលបេក្ខភាពផ្សេងទៀត | Here

ការប្រកាសដោយ | Golden Globes

🔗→ Subscribe Telegram 'ចៃកុន' ដើម្បីដឹងអំពីភាពយន្តថ្មីជាមួយគ្នា!
2
មិនមែនជាកំហុសអ្នកទេ បើសិនជាបេះដូងដែលអ្នកមានខុសពីកាយដែលអ្នកទទួលបាន 🤍🌈

រឿង 'Gunyo Cholo: បេះដូងខុសកាយ' | #GunyoCholoTheDress​ មានចាក់បញ្ចាំងតែក្នុងរោងភាពយន្ត 14.01.2026
1
Tom Cruise ត្រទ្បប់មកវិញជាមួយចបក្នុងដៃ ត្រៀមដើម្បីបេសកម្មដ៏អស្ចារ្យមួយ — ដឹកនាំដោយអ្នកឈ្នះពាន់រង្វាន់ Oscar លោក Alejandro G. Iñárritu 🪏🌟

ទស្សនាតាមតំណរ | Here

ភាពយន្ត #Digger មានចាក់បញ្ចាំងតែក្នុងរោងភាពយន្ត 01.10.2026
ដំណើរជីវិតរបស់ Gulabi​ ដែលមានបេះដូងស្រី​ ក្នុងខ្លួនប្រាណមនុស្សប្រុសនឹងទៅជាយ៉ាងណា? — ថ្ងៃនេះមកទស្សនាការសម្រេចចិត្តដែលនឹងផ្លាស់ប្តូរគាត់ជារៀងរហូត 🏳️‍🌈🤍

🎟→ ទស្សនារឿង 'Gunyo Cholo: បេះដូងខុសកាយ' | #GunyoCholoTheDress​'​ បានក្នុងរោងភាពយន្តឥឡូវនេះ!
💥 | នៅកម្មវិធីពានរង្វាន់ Golden Globes លើកទី 83 តារាសម្តែង Nikki Glaser បាននិយាយបែបចំអកថា សមិទ្ធផលពានរង្វាន់ Oscar និង Golden Globes របស់ Leonardo DiCaprio ពិតជាអស្ចារ្យមែន ប៉ុន្តែអ្វីដែលអស្ចារ្យជាងនេះទៀតគឺគាត់អាចឈ្នះវាបានទាំងអស់មុនពេលមិត្តស្រីរបស់គាត់មានអាយុ 30 ឆ្នាំទៅទៀត 😭🙏

សម្ដីឌឺដងនេះបានធ្វើឱ្យភ្ញៀវកិត្តិយសក្នុងកម្មវិធីផ្ទុះសំណើចជាខ្លាំងរួមទាំង Leonardo DiCaprio ផងដែរ — ចំពោះប្រវត្តិស្នេហារបស់តារាប្រុសរូបនេះ… កម្រទាក់ទងនារីដែលមានអាយុលើសពី 25 ឆ្នាំណាស់ ហើយនេះបានក្លាយជាប្រធានបទដ៏អស់សំណើចមួយនៅលើអ៊ីនធឺណិត 🤣

🔗→ Subscribe Telegram 'ចៃកុន' ដើម្បីដឹងអំពីភាពយន្តថ្មីជាមួយគ្នា!
👏1
ពើងទ្រូង ដើរទៅមុខ ដើរទៅរកអ្វីដែលបេះដូងចង់បាន​ 🏳️‍🌈🤍

រឿង 'Gunyo Cholo: បេះដូងខុសកាយ' | #GunyoCholoTheDress​'​ → ទស្សនាបានក្នុងរោងភាពយន្ត!
ឆ្លងពេលវេលា ទៅដោះស្រាយរឿងមិនទាន់ដាច់ស្រេចនៅអតីតកាល 🕗💥

រឿងបែប Action, Sci-Fi ប្រវត្តិសាស្រ្តហុងកុងថ្មីដែលដកស្រង់ចេញពីប្រលោមលោករបស់លោក Wong Yi — ជាការបន្តនៃរឿងភាគដ៏ល្បីល្បាញ 'A Step into the Past' 🧳

រឿង 'ឆ្លងភពទៅរាជវង្សឈីន' | #BackToThePast #尋秦記 មានចាក់បញ្ចាំងតែក្នុងរោងភាពយន្ត 05.02.2026
2
មួយខែទៀត! — នៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នេះ មកជួបជាមួយរឿងរ៉ាវស្នេហាវ័យក្មេងរវាងយុវវ័យខ្មែរពីរនាក់ 🩷

មកសាករសជាតិថ្មី ភាពយន្តបែបស្នេហា មនោសញ្ចេតនាស្នាដៃផលិតករខ្មែរដឹកនាំដោយ​ Darung Mony ចូលរួមដោយតារាសម្តែងចំណូលថ្មី សុន ទេពបំណង | An Norng • ប៊ុន សំខាន់ | Bun Samkhan • ហេង គឹមឡាយ | Heng Kimlay និងតារាសម្តែងជើងចាស់ សាំង ភ័ស្តា​ | Phorsda Sang 🇰🇭⭐️

ភាពយន្ត 'សែនឆ្ងាយ ក្បែរអ្នក' | #FarAwayCloseToYou មានចាក់បញ្ចាំងតែក្នុងរោងភាពយន្ត 12.02.2026
3
ពីថ្ងៃទៅជាខែ ពីខែទៅជាឆ្នាំ ហើយនឹងបន្តគ្មានថ្ងៃបញ្ចប់​ — ថ្ងៃនេះ! ស្វាគមន៍មកកាន់ទឹកដីដែលគ្មានព្រលឹង និងពោរពេញដោយគំនរឆ្អឹងមនុស្ស​ ☠️

🎟→ ទស្សនាភាពយន្តរន្ធត់ '28 Years Later: ប្រសាទឆ្អឹង' | #28YearsLater: The Bone Temple​ បានក្នុងរោងភាពយន្តឥឡូវនេះ!
💥 | MOTHER IS BACKKK 🔥🔥🔥 — លោក Chris Claremont ដែលជាអ្នកសរសេររឿង X-Men បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគាត់បានបង្ហើបថា Famke Janssen នឹងត្រលប់មកដើរតួជា Jean Grey សារជាថ្មីក្នុង 'Avengers: Doomsday'!

ថ្វីត្បិតតែតារាសម្ដែងរូបនេះធ្លាប់បានបដិសេធថាគាត់នឹងមិនមានវត្តមានក្នុងវគ្គនេះក៏ដោយ ប៉ុន្តែអ្នកសរសេរបែរជាភ្លាត់មាត់បញ្ចេញដំណឹងនេះ ក្នុងពេលដែលលោកកំពុងនិយាយពីវត្តមាន Original Cast ក្នុងផតខាស Power of X-Men 👏🏻

ប្រសិនបើព័ត៌មាននេះជាការពិតនោះតួអង្គ Jean Grey នឹងត្រូវជួបជុំជាមួយក្រុម X-Men របស់គាត់ជាផ្លូវការ ហើយនឹងត្រៀមចូលការប្រយុទ្ធដ៏ធំបំផុតនៅក្នុងចក្រវាឡ MCU — ពេលនេះហ្វេនកំពុងរង់ចាំយ៉ាងអន្ទះសារឱ្យ Marvel Studios ចេញមុខបញ្ជាក់ជាផ្លូវការអំពីការវិលត្រលប់មួយនេះ 🐦‍🔥

ភាពយន្ត #AvengersDoomsday នឹងមានចាក់បញ្ចាំងក្នុងរោងភាពយន្តនៅកម្ពុជានាពេលខាងមុខនេះ!

🔗→ Subscribe Telegram 'ចៃកុន' ដើម្បីដឹងអំពីភាពយន្តថ្មីជាមួយគ្នា!
4
ទោះខំរត់ គេច​ លាក់ខ្លួនប៉ុណ្ណា ភាពភ័យខ្លាចនៅតែតាមរកអ្នក ☣️💉

ភាពយន្តរន្ធត់ '28 Years Later: ប្រសាទឆ្អឹង' | #28YearsLater: The Bone Temple → ទស្សនាបានក្នុងរោងភាពយន្ត!
28 ឆ្នាំគ្មានសល់អ្វី ក្រៅពីគំនរឆ្អឹងគរលើគ្នា 💀 — ជួបជាមួយ Dr. Kelson ម្តងទៀតក្នុងវគ្គថ្មី ជាមួយបេសកកម្មថ្មី!

ភាពយន្តរន្ធត់ '28 Years Later: ប្រសាទឆ្អឹង' | #28YearsLater: The Bone Temple → ទស្សនាបានក្នុងរោងភាពយន្ត!
💥 | ជឿហើយ… Marvel បានធ្វើការ Live Stream នៅលើ YouTube ដែលមានចំណងជើងថា "DOOMSDAY CLOCK" ដែលមានឃ្លាថា "DOOMSDAY IS COMING" និងពេលវេលារាប់ថយក្រោយរយៈពេល 11 ខែ 😭🙏

ចង្វាក់បេះដូងរបស់ហ្វេន Marvel កំពុងតែលោតតាមលេខនៅលើអេក្រង់ — ការរាប់ថយក្រោយនេះ មិនមែនគ្រាន់តែជារង្វាស់ពេលវេលានោះទេ តែរាល់វិនាទីដែលកន្លងផុតទៅ កំពុងតែនាំយើងឲ្យកាន់តែកៀកនឹងភាពយន្ត 'Avengers: Doomsday' ដែលគ្រប់គ្នាទន្ទឹមរង់ចាំ 🟢💚

ចូលមើល Countdown តាមតំណរ | Here

ភាពយន្ត #AvengersDoomsday នឹងមានចាក់បញ្ចាំងក្នុងរោងភាពយន្តនៅកម្ពុជានាពេលខាងមុខនេះ!

🔗→ Subscribe Telegram 'ចៃកុន' ដើម្បីដឹងអំពីភាពយន្តថ្មីជាមួយគ្នា! | Link តាមតំណរ [https://t.me/jaikonkh](https://t.me/jaikonkh)
2
ត្រឹមមួយពព្រិចភ្នែកសោះហ្នឹង អ្វីៗក៏ប្រែ ហើយក៏ជួបស្នេហ៍ដោយចៃដន្យ 🚲🩵

ភាពយន្តស្នេហាក្មេងៗបែបសុីជម្ពូ ដឹកនាំដោយ​ Darung Mony ចូលរួមដោយតារាសម្តែងចំណូលថ្មី សុន ទេពបំណង | An Norng • ប៊ុន សំខាន់ | Bun Samkhan • ហេង គឹមឡាយ | Heng Kimlay និងតារាសម្តែងជើងចាស់ សាំង ភ័ស្តា​ | Phorsda Sang 🇰🇭👏

ទស្សនាតាមតំណរ | Here

ភាពយន្ត 'សែនឆ្ងាយ ក្បែរអ្នក' | #FarAwayCloseToYou មានចាក់បញ្ចាំងតែក្នុងរោងភាពយន្ត 12.02.2026
2
កន្លងរយ:ពេល 20 ឆ្នាំហើយតែចំណងរវាងគ្រូ និងសិស្សមិនដាច់សោះតែម្តង 👊 — ចូលរួមសម្តែងដោយ​ Original Cast ពីរឿង 'A Step into the Past’!

🗡 Louis Koo សម្តែងជា ហុង ស៊ាវឡុង ដែលមកពីឆ្នាំ 2000 ក្រោយមកបានឡើងជារាជគ្រូឡុង ហើយជ្រើសរស់នៅក្នុងសម័យឈីន​ ដោយមិនបានត្រឡប់ទៅឆ្នាំ 2000 វិញ

🗡 Raymond Lam សម្តែងជា ស្តេចឈីន មានឈ្មោះដើមថា ជីវ ភូន ជាសិស្សរបស់រាជគ្រូឡុង ឬហុងស៊ាវឡុង ដែលមកពីអនាគត​

រឿង 'ឆ្លងភពទៅរាជវង្សឈីន' | #BackToThePast #尋秦記 មានចាក់បញ្ចាំងតែក្នុងរោងភាពយន្ត 05.02.2026
តើមានរឿងអ្វីកើតឡើងលើ Katie? គេបាត់ខ្លួនដោយគ្មានមូលហេតុហើយសុខៗក៏ត្រឡប់មកវិញក្រោយពេល 8 ឆ្នាំ? ⚰️💀

ពីកំពូលអ្នកដឹកនាំភាពយន្តរន្ធត់ Lee Cronin ដែលបានដឹកនាំភាពយន្តរន្ធត់ 'Evil Dead Rise' នាំមកនូវភាពយន្តរន្ធត់បែបអាថ៌កំបាំងថ្មី!

ទស្សនាតាមតំណរ | Here

ភាពយន្តរន្ធត់ 'Lee Cronin's The Mummy' | #LeeCroninsTheMummy មានចាក់បញ្ចាំងតែក្នុងរោងភាពយន្ត 16.04.2026
1
ទោះពិភពលោកក្រទ្បាប់ចាក់យ៉ាងណា Dr. Kelson នៅតែមានសង្ឃឹមចង់ជួយសង្គ្រោះពពួកហ្សមប៊ី 💉🧟‍♂️💊

ភាពយន្តរន្ធត់ '28 Years Later: ប្រសាទឆ្អឹង' | #28YearsLater: The Bone Temple → ទស្សនាបានក្នុងរោងភាពយន្ត!