iTM Tool ជំនួយការឌីជីថល
101 subscribers
179 photos
22 videos
7 files
16 links
យើងជាដៃគូផលិតមេឌា និងទីផ្សារឌីជីថល អចលនទ្រព្យ
Download Telegram
ព្រឹត្តិការណ៍ ពិភពលោកកាន់តែគួរអោយចាប់អារម្មណ៍ និងកត់សម្គាល់កាន់តែខ្លាំងឡើង វាជក់ចិត្ត កាន់តែខ្លាំង។ មនុស្សជាតិត្រូវការផ្លាស់ប្តូរ មនុស្សជាតិត្រូវការទាមទារឯករាជ្យ បូរណភាពទឹកដី ការគ្រប់គ្រងផ្លាស់ប្តូរវេន។ ពួកគេហ៊ានចេញច្បាំងបង្កសង្គ្រាមដើម្បីរឿងទាំងនេះ ។ ពួកគេទាំងនេះហ៊ានលះបង់សេចក្តីសុខ ផ្ទាល់ខ្លួន គ្រួសារ អំពើល្អ សប្បុរធម៌ និងគុណធម៌ ដើម្បីគ្រាន់តែចង់បានការគ្រប់គ្រង ការផ្លាស់អំណាច។ល។

កុំថាឡើយការបាញ់ដោយកាំជ្រួច មីសុីល ឬអាវុធយុទ្ធភណ្ឌ័ ឬអាវុធនុយក្លេអ៊ែក្រៅពីនោះមានសង្គ្រាមមួយទៀតជាឥទ្ធិពលនៃសង្គ្រាមដូចគ្នា នោះគឺសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ចាប់តាំងពីឆ្នាំ២០១៨ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន បានមានសញ្ញាលេចចេញជាថ្មីបន្ទាប់ពីស្ងៀមស្ងាត់អស់ពេល២០ឆ្នាំរួចមក និងបន្តរហូតផុតអណត្តិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូ ណាល់ត្រាំ ពិភពលោកក៏ទទួលរងឥទ្ធិពលខ្លះៗ។ បន្ទាប់ពីនោះ មនុស្សជាតិទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់មួយប្រភេទបន្ថែមទៀតគឺ មេរោគ ចំហាយបីសាច COVID-19 យើងត្រូវឆ្លងកាត់វា២ឆ្នាំជាប់គ្នា ប្រឹងប្រែងយ៉ាងខ្លាំងទើបអាចឆ្លងកាត់វាបានសឹងតែ១០០%។
រួចពីនោះមក វាចង្រៃអីអាប្រទេស រុស្សី វានៅមិនសុខទៅវៃលុកប្រទេសជិតខាងខ្លួនដោយចោតប្រកាន់ថា មានចលនាក្រុមនិយមមួយឈ្មោះណាសុីនៅក្នុងប្រទេសអ៊ុយក្រែនកំពុងគ្រប់គ្រង និងធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរុស្សី។ យី៎ ក្រៅពីហ្នឹងមានលេស និងហេតុផលជាច្រើនទៀតបន្តបន្ទាប់។ អ៊ុយក្រែនតបវិញ តតាំងកើតទៅជាសង្គ្រាមមួយរីករាលដាលធំទៅៗនៅក្នុង១ទស្សវតចុងក្រោយនេះរហូតដល់សព្វថ្ងៃ (រឿងហេតុតឹងសសៃកដាក់គ្នានេះ វាចាប់ផ្តើមតាំងពីឆ្នាំ២០១៤មកម្លេះ)។ ហ៊ឺម! ថារឿងសង្គ្រាមរុស្សីនេះវាជះឥទ្ធពលខ្លាំងទៅហើយទៅកាន់ពិភពលោក វាជារឿងរបស់ទ្វីបអាសុីផងនិងអ៉ឺរ៉ុបផង (ទឹកដីប្រទេសរុស្សីនេះធំធេងវាលាតសន្ធឹងរវាងអ៉ឺរ៉ុបខាងកើត និងអាសុីខាងជើងឯណោះ)។

ហើយយើងងាកមកខាងជើងឯណេះវិញ ចាប់ពីខែកក្កដា ឆ្នាំ២០១៤មក មកដល់ម៉២ទាបភ្លឺថ្ងៃសុក្រ ឆ្នាំ២០២១ ប៉ាឡេស្ទីន នៅមិនសុខចង់បង្រួបបង្រួមទឹកដី ទទូចម្តងហើយម្តងទៀត ទៅវៃប្រទេសអុីស្រាអែលប្រើប្រាស់រ៉ុក្កែតចូលទៅក្នុងតំបន់មានមនុស្សរស់នៅធ្វើឲ្យស្លាប់១០នាក់ និងរងរបួស៨០០នាក់ភ្លាមៗ។ បាញ់គ្នាដោយអាវុធទំនើបបំផុត និងក្រោយមកទៀតក៏ស្ងប់ទៅវិញដោយអុីស្រាអែលគ្រប់គ្រងស្ថានការណ៍បានវិញ។ ប៉ុន្តែឥឡូវនេះ ការវាយប្រហារចាប់ផ្តើមឡើងវិញ ភ្លាមៗធ្វើឲ្យមាននិស្សិតជនជាតិខ្មែរម្នាក់បាត់បង់ជីវិតផងដែរ។ (…)
យ៉ាងណា បើយើងងាកមកមើលចំណុចល្អៗ ដែលមនុស្សនាំគ្នាធ្វើសង្គ្រាមច្បាំងយក ឬបង្កើតបញ្ហានានា នាំឲ្យឈឺក្បាលរង្គោះរង្គើរ ពេញទឹកពេញដីនឹងក៏ព្រោះដោយសារតែដណ្តើមយកឱកាសបញ្ចេញថ្វីដៃ បង្ហាញសមត្ថភាព និងប្រកួតប្រជែងយកអំណាចគ្រប់គ្រងយកមកពង្រីក និងពង្រឹងសក្កានុពលផ្នែកសេដ្ឋកិច្ចជាពិសេសជាងគេហ្នឹងផងដែរ នៅក្នុងនោះ ភាពរីកចម្រើននៃបច្ចេកវិទ្យា Ai កាន់តែបន្តបោះពួយយ៉ាងលឿនទៅមុខជាបន្តបន្ទាប់។

ក្រុមមហាសេដ្ឋីបច្ចេកវិទ្យា មានសន្ទុះ Net-worth កើនឡើង រហូតមហាសេដ្ឋីលេខ១ Bill Gates ធ្លាប់តែឈរលេខរៀងលំដាប់ទី១អស់ជាច្រើនឆ្នាំកន្លងមក មិនមាននរណាដណ្តើមបាន ក៏របូតចេញពីតំណែងជំនួសមកវិញនូវមហាសេដ្ឋីលេខរៀងទី១ កំពូលមន្តស្នេហ៍ សង្ហារមិនចាវគ្នាជាមួយ Admin (ជា ច័ន្ទចេស្តា) ក៏លេចមុខអណ្តែតឡើង ហើយកំពុងតែបន្តបោះពួយទៅលើឬទៅមុខក្នុងបច្ចេកវិទ្យាលំដាប់ខ្ពស់ផុតលេខនៅលើលោកបន្តទៅទៀតយ៉ាងលឿន។ នោះគឺ Elon Musk។
Forwarded from Deleted Account
This media is not supported in your browser
VIEW IN TELEGRAM
នៅមានរឿងត្រូវវែកញែកគ្នាបន្តទាក់ទងទៅនឹងលោកម្នាក់នេះ [Elon] ដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍និងប្រសិទ្ធនាមឲ្យថាជា alien 👽 (…) ខ្ញុំនឹងបន្តចែករំលែកជូនអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាបន្តបន្ទាប់ខាងមុខនេះ។
iTM Help-1 (Graphic)
Photo
ទស្សនាឃ្លីបវីឌីអូរឿងខ្លីខាងក្រោម៖
Forwarded from iTM Help-1 (Graphic)
Media is too big
VIEW IN TELEGRAM
Short_Film_បងប្រុសដ៏ល្អ ft កំពូលប្អូនស្រី_Mr.Heng ft Angel_7D ft iTMកូនខ្មែរ_PART1
ព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣

អបអរសាទរ ពិធីសម្ពោធអេបបណ្តាញសង្គមកូនខ្មែរ #Angkor_Social_Media បង្កើតឡើងដោយកូនខ្មែរ🇰🇭 និងដឹកនាំដោយ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។