iTM Tool ជំនួយការឌីជីថល
101 subscribers
179 photos
22 videos
7 files
16 links
យើងជាដៃគូផលិតមេឌា និងទីផ្សារឌីជីថល អចលនទ្រព្យ
Download Telegram
ព្រឹកថ្ងៃអង្គារ ១២ កើត ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣
====

អ្វីថ្មីនិងមានឆាប់ៗនេះសម្រាប់កូនខ្មែរ!🎉🇰🇭
ជូនដំណឹងថ្មី Update‼️

សូមអបអរសាទរ និងគាំទ្រការចូលរួមជា ម៉ូឌែលក្នុងស្ថាប័នមេឌា iTM កូនខ្មែរ របស់យើង!

សូមណែនាំ Angel

ចុចលីង៖ https://www.facebook.com/profile.php?id=100077565331508&mibextid=LQQJ4d
បទពិសោធន៍ជា BA តំណាងផលិតផលលើទីផ្សារ ជាអ្នកផ្សព្វផ្សាយ និងជម្រុញការលក់លើផ្នែកឌីជីថល។ យុទ្ធសាស្ត្របង្កើតប្រេនឌីង បង្កើនទំនុកចិត្ត ការប្រើប្រាស់ហ្វេកប៊ុកផេកអាជីវកម្ម។

មនុស្សស្រីរឹងមុំាជាជំហរនៃគោលដៅធំ
[ចាំកាលយើងផ្សព្វផ្សាយជូនលោកអ្នក]

https://m.me/AngelMediabyiTM

#Angel
iTM កូនខ្មែរ
iTM កូនខ្មែរ - Angel Media
1
យើងខ្ញុំសូមជម្រាបជូនដំណឹង ជូនដល់អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោកលោកស្រី ក៏ដូចជារៀមច្បងម្ចាស់អាជីវកម្ម ម្ចាស់គម្រោងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាជាទីគោរពស្រលាញ់!🎉🇰🇭 កុំភ្លេចសហការ ធ្វើការផ្សព្វផ្សាយផលិតផលរបស់លោកអ្នកជាមួយយើងខ្ញុំ ដោយយើងផ្តល់ជូន៖

១.ការផលិតមេឌា Media Production
២.រចនាហ្គ្រាហ្វិច Graphic Design
៣.ម៉ូឌែល Angel ជាអ្នកតំណាងផលិតផល និងលក់បែបឌីជីថល
៤.អ្នកបច្ចេកទេសផេក Facebook Page , ធីកតុក TikTok សម្រាប់អាជីវកម្ម Online (iTM កូនខ្មែរ)

*AngelPage នឹងជាដៃគូផ្សព្វផ្សាយលើផ្នែកធំចំនួន៥ចំពោះមុខនេះ ដែលមានសេវាកម្ម បញ្ជាក់នៅក្នុងវីឌីអូខាងលើ រួមមាន៖

១. E-Commerce Platforms
២. Business Management Platforms
៣. Media Production Team
៤. Digital Marketing Team
៥. Architectural and Decorating Team

🇰🇭 សម្រាប់បងប្អូនដែលនៅក្នុង Field ខាងលើនេះ អាចសហការប្រម៉ូតអាជីវកម្ម សេវាកម្ម ឬគម្រោងរបស់លោកអ្នកជាមួយ AngelPage សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ឬ ទៅកាន់ម៉ូឌែលរបស់យើង Angel: https://m.me/AngelMediabyiTM

🇰🇭 យើងខ្ញុំនឹងបញ្ចូល ផ្នែក SME បន្ថែមទៀតដើម្បីជួយលើកស្ទួយវិស័យនេះ នៅក្នុងប្រទេសកម្ពុជាថែមទៀតផងដែរ។
👍1
ព្រឹត្តិការណ៍ ពិភពលោកកាន់តែគួរអោយចាប់អារម្មណ៍ និងកត់សម្គាល់កាន់តែខ្លាំងឡើង វាជក់ចិត្ត កាន់តែខ្លាំង។ មនុស្សជាតិត្រូវការផ្លាស់ប្តូរ មនុស្សជាតិត្រូវការទាមទារឯករាជ្យ បូរណភាពទឹកដី ការគ្រប់គ្រងផ្លាស់ប្តូរវេន។ ពួកគេហ៊ានចេញច្បាំងបង្កសង្គ្រាមដើម្បីរឿងទាំងនេះ ។ ពួកគេទាំងនេះហ៊ានលះបង់សេចក្តីសុខ ផ្ទាល់ខ្លួន គ្រួសារ អំពើល្អ សប្បុរធម៌ និងគុណធម៌ ដើម្បីគ្រាន់តែចង់បានការគ្រប់គ្រង ការផ្លាស់អំណាច។ល។

កុំថាឡើយការបាញ់ដោយកាំជ្រួច មីសុីល ឬអាវុធយុទ្ធភណ្ឌ័ ឬអាវុធនុយក្លេអ៊ែក្រៅពីនោះមានសង្គ្រាមមួយទៀតជាឥទ្ធិពលនៃសង្គ្រាមដូចគ្នា នោះគឺសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ចាប់តាំងពីឆ្នាំ២០១៨ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន បានមានសញ្ញាលេចចេញជាថ្មីបន្ទាប់ពីស្ងៀមស្ងាត់អស់ពេល២០ឆ្នាំរួចមក និងបន្តរហូតផុតអណត្តិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូ ណាល់ត្រាំ ពិភពលោកក៏ទទួលរងឥទ្ធិពលខ្លះៗ។ បន្ទាប់ពីនោះ មនុស្សជាតិទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់មួយប្រភេទបន្ថែមទៀតគឺ មេរោគ ចំហាយបីសាច COVID-19 យើងត្រូវឆ្លងកាត់វា២ឆ្នាំជាប់គ្នា ប្រឹងប្រែងយ៉ាងខ្លាំងទើបអាចឆ្លងកាត់វាបានសឹងតែ១០០%។
រួចពីនោះមក វាចង្រៃអីអាប្រទេស រុស្សី វានៅមិនសុខទៅវៃលុកប្រទេសជិតខាងខ្លួនដោយចោតប្រកាន់ថា មានចលនាក្រុមនិយមមួយឈ្មោះណាសុីនៅក្នុងប្រទេសអ៊ុយក្រែនកំពុងគ្រប់គ្រង និងធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរុស្សី។ យី៎ ក្រៅពីហ្នឹងមានលេស និងហេតុផលជាច្រើនទៀតបន្តបន្ទាប់។ អ៊ុយក្រែនតបវិញ តតាំងកើតទៅជាសង្គ្រាមមួយរីករាលដាលធំទៅៗនៅក្នុង១ទស្សវតចុងក្រោយនេះរហូតដល់សព្វថ្ងៃ (រឿងហេតុតឹងសសៃកដាក់គ្នានេះ វាចាប់ផ្តើមតាំងពីឆ្នាំ២០១៤មកម្លេះ)។ ហ៊ឺម! ថារឿងសង្គ្រាមរុស្សីនេះវាជះឥទ្ធពលខ្លាំងទៅហើយទៅកាន់ពិភពលោក វាជារឿងរបស់ទ្វីបអាសុីផងនិងអ៉ឺរ៉ុបផង (ទឹកដីប្រទេសរុស្សីនេះធំធេងវាលាតសន្ធឹងរវាងអ៉ឺរ៉ុបខាងកើត និងអាសុីខាងជើងឯណោះ)។

ហើយយើងងាកមកខាងជើងឯណេះវិញ ចាប់ពីខែកក្កដា ឆ្នាំ២០១៤មក មកដល់ម៉២ទាបភ្លឺថ្ងៃសុក្រ ឆ្នាំ២០២១ ប៉ាឡេស្ទីន នៅមិនសុខចង់បង្រួបបង្រួមទឹកដី ទទូចម្តងហើយម្តងទៀត ទៅវៃប្រទេសអុីស្រាអែលប្រើប្រាស់រ៉ុក្កែតចូលទៅក្នុងតំបន់មានមនុស្សរស់នៅធ្វើឲ្យស្លាប់១០នាក់ និងរងរបួស៨០០នាក់ភ្លាមៗ។ បាញ់គ្នាដោយអាវុធទំនើបបំផុត និងក្រោយមកទៀតក៏ស្ងប់ទៅវិញដោយអុីស្រាអែលគ្រប់គ្រងស្ថានការណ៍បានវិញ។ ប៉ុន្តែឥឡូវនេះ ការវាយប្រហារចាប់ផ្តើមឡើងវិញ ភ្លាមៗធ្វើឲ្យមាននិស្សិតជនជាតិខ្មែរម្នាក់បាត់បង់ជីវិតផងដែរ។ (…)