វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - I.T.C
5.08K subscribers
653 photos
33 videos
69 files
189 links
Download Telegram
សូមចូលរួមអបអរសាទរ ក្រុមរ៉ូបូតតិចណូ “ITC02” ដែលបានទទួលជ័យជំនះជើងឯក នៅក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ (Robot Basketball ) លើកទី១២ ឆ្នាំ ២០២៥ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ ដែលរៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន នៅសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ។ ក្រុមរ៉ូបូតតិចណូនេះនឹងតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតរ៉ូបូតអន្តរជាតិ (ABU Robocon 2025) នៅប្រទេសម៉ុងហ្គោលី នាពេលខាងមុខ។
Forwarded from Raveth
សាស្ត្រចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ University of Fukui ប្រទេសជប៉ុន អញ្ជើញមកទស្សនាផ្ទះសំណាញ់សម្រាប់ដាំដំណាំលើទឹក ដែលប្រើប្រព័ន្ធស្រោចស្រប់ស្វ័យប្រវត្តិ នៅសាលាតិចណូ-កែប។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួម​បរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from FRESH NEWS
កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃ ចាប់ផ្តើមហើយ ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងចិន និងសហរដ្ឋអាមេរិក

​(ភ្នំពេញ)៖ នាវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមជួបចរចាជាមួយ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅប្រទេសម៉ាឡេស៊ី។


https://fna.asia/2cb3c16 🔗 JOIN US