អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
ថៃបានអនុញ្ញាតឲ្យពលរដ្ឋខ្លួនជាង១០០០នាក់ ចូលទស្សនាលេងនៅលើប្រាសាទតាក្របី និងភ្នំ៣៣៣.របស់កម្ពុជា ដែលថៃបានប្រើប្រាស់កម្លាំង ដើម្បីវាយកាន់កាប់ដោយខុសច្បាប់

(ឧត្តរមានជ័យ) នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ អាជ្ញាធរថៃបានបើកឲ្យប្រជាជនខ្លួនជាង១០០០នាក់ ចូលទស្សនាលេងនៅលើប្រាសាទតាក្របី.និងភ្នំ៣៣៣.ថៃហៅថាភ្នំ៣៥០ លើទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដែលស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ការបើកឲ្យចូលទស្សនាលេងរបស់ភាគីថៃ គឺបានរៀបចំឡើងចាប់ពីថ្ងៃទី៦-៧ និងនៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៦នេះ។

គូសបញ្ជាក់ថា៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាត និងបានចេញលិខិតថ្កោលទោសយ៉ាងខ្លាំងក្លាទៅកាន់ភាគីថៃ ចំពោះប្រើប្រាស់កម្លាំងក្នុងការវាយដណ្តើមកាន់កាប់ឈរជើងដោយខុសច្បាប់ ជា(ឯកតោភាគី)របស់ថៃ។ និងបានធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ ការសាងសង់ព្រះពុទ្ធបដិមា រួមទាំងការដំឡើងបង្គោលទង់ជាតិនៅលើទឹកដីកម្ពុជាផងដែរ៕
1
ខេត្តរបស់ខ្លួនត្រូវចោរសៀមឈ្លានពានទឹកដីមិនឈឺចាប់ បែជាមានពេលទំនេរផឹកសុីស្រវឹងឈ្លោះវាយតប់គ្នាដូចក្មេងទំនើង។
មន្ត្រីបែបនេះ គួរឲ្យមកជួរមុខជួយចាក់បេតុង កាប់រណ្តៅដីសម្រួលដល់កងទ័ពល្អជាជាង !
2
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សី ហា៖

មួយរយៈនេះ ខ្ញុំបានកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា៖ "រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ"។

ខ្ញុំសូមបញ្ជាក់អំពីចំណុចខាងលើថា៖
-កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការនានាដែលមានស្រាប់។
-កម្ពុជាសង្ឃឹមថា ភាគីទាំងពីរនឹងអាចដោះស្រាយបញ្ហា ដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាត់នូវការប្រើប្រាស់កម្លាំងយោធា៕
សម្តេចតេជោ​ ហ៊ុន សែន៖ បានព្រមានដកតំណែង និងដកហូតទ្រព្យសម្បត្តិមន្ត្រី និងអ្នកមានអំណាចណា ដែលលួចនាំចូលទំនិញថៃមកកម្ពុជា ​និងបញ្ជូនឱ្យទៅរែកដីធ្វើលេណដ្ឋានសម្រាប់កងទ័ពនៅព្រំដែន !