អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព!
ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន
តាមរយៈការប្រើឈ្មោះរបស់យោធា។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំនិងកុំជឿ
តាមអ្វីដែលជាការបង្ហោះផ្សាយទាំងអស់នេះ។
យកលេសប្រឌិតរឿង និងដើម្បីបង្កើតរឿង។ ទាហានថៃ បានយកសាំងចាក់ដុតជណ្តើររបស់ទាហានកម្ពុជា ឡើងទៅកាន់ប្រាសាទខ្នារក្នុងខេត្តឧត្តរមានជ័យ ក្រោមហេតុផលបំផ្លើសថា កុំឲ្យទាហានកម្ពុជាឡើងទៅរំខានពួកគេ។

នៅថ្ងៃទី៥ ខែមិថុនា តាមបណ្តាញសង្គមថៃ មានការចែកចាយសកម្មភាពទាហានថៃ បានដុតបំផ្លាញជណ្តើរឈើ ដែលទាហានកម្ពុជា បានសាងសង់ជាយូរណាស់មកហើយ។

ពូកែបំផ្លើស ពូកែបំភ្លៃ និងប្រឌិតរឿង ដើម្បីយកលេសបង្កើតរឿង ជាទម្លាប់របស់ពួកគេហើយ។

កងទ័ពកម្ពុជាតែងប្រកាន់ភ្ជាប់ភាពអត់ធ្មត់បំផុត ដើម្បីចៀសការប៉ះទង្គិចណាមួុយតាមព្រំដែន ពីព្រោះកម្ពុជាត្រូវការតែមួយគត់គឺសន្តិភាពតាមព្រំដែនជាមួយប្រទេសជិតខាង៕

(ស៊ន សុភក្ត្រFN)
ខ្ញុំបាទ ក្រុមការងារ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) ដោយមានការស្នើសុំពីកងកម្លាំងជួរមុខ ខ្ញុំបាទស្នើដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«ទឹកសុទ្ធ អាគុយ ធូបមូស អាយកូមM9 អាហារក្រៀម» ដើម្បីផ្តល់ជូនទៅកងកម្លាំងក្រុម(ក្តាមដែក) ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។

អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️

*ទំនាក់ទំនងខ្ញុំផ្ទាល់: 0886593528
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:៖ ចេញលិខិតថ្កោលទោសចំពោះការបំផ្លាញថ្មីៗនៅលើជណ្តើរឡើងប្រាសាទខ្នាររបស់កម្ពុជា ដែលបានសាងសង់នៅឆ្នាំ២០១៧។ មានប្រវែង៣២៥ម៉ែត្រ ស្មើនិងចំនួន១១៨១កាំ !
😢1
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា៖ សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។

ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន៕
ម៉ោង៦:០៨នាទីល្ងាច ចេញដំណើរពីអន្លង់វែង»ទិសប្រាសាទតាក្របី៕
០៥-០៦-២០២៧
3
នៅយប់ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឃឹម ណុប ជាក្រុមការងារនៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) បាននាំយកទឹកសុទ្ធ កាហ្វេ ធូបមូស ដើម្បីជូនកងកម្លាំងជួរមុខក្រុម(ក្តាមដែកពិសេស) ទិសប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ។

«ជាចុងក្រោយ ខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ជំនួយដែលបានចូលរួម និងសូមជូនពរឲ្យបងប្អូនទាំងអស់ មានសុខភាពល្អ រកសុីមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារទាំងផងដែរបាទ»៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️

🟢​ តាមដានលើបណ្តាញសង្គម៖
===========
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
3