អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
នគរបាលខេត្តឧត្ដរមានជ័យ ចុះជួយសម្រួលចរាចរណ៍ជាប្រចាំ ដល់សិស្សតាមសាលារៀននៅតាមមូលដ្ឋាន
======
ឧត្តរមានជ័យ ៖ ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ និងការបទបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ កម្លាំងជំនាញការិយាល័យចរាចរណ៍ កម្លាំងជំនាញតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានបន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សជាប្រចាំ នៅតាមសាលារៀន ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ៕
សូមអរគុណដល់បង«PHALLY PEN» សម្រាប់ការចូលរួមថវិការ ដើម្បីទិញទឹកសុទ្ធ តង់ខៀវ កាហ្វេ ជូនកងកម្លាំងទល់មុខទិស«អូរខ្លាឃ្មុំ.ភ្នំបាក់» (អូរស្មាច់) ខេត្តឧត្តរមានជ័យ៕🙏❤️🇰🇭👮‍♂️
6:48យប់ នៅទិសឧត្តរ ដ្រូនស៊ើបការណ៍សៀម ចាប់ផ្តើមហោះមើលភូមិសាស្ត្រ!
30-05-2026