អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។

ភាគីទាំងពីរបានផ្តោតយ៉ាងសំខាន់លើវិធានការកសាងទំនុកចិត្តឡើងវិញ ការបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ការបន្តអនុវត្តយន្តការទ្វេភាគី និងការស្តារប្រក្រតីភាពទ្បើងវិញនៃទំនាក់ទំនងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ ជាការបន្តអនុវត្តតាមកិច្ចប្រជុំត្រីភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្រ្តីថៃ និងប្រធានាធិបតីហ្វីលីពីន នៅកោះសេប៊ូ កាលពីដើមខែនេះ៕
1
This media is not supported in your browser
VIEW IN TELEGRAM
ប្រជាពលរដ្ឋនៅភូមិទំនប់ក៥ ភូមិក្បាលស្ពាន ភូមិក្បាលកោះ ក្រុងប៉ោយប៉ែត បានថតវីដេអូបញ្ជាក់ថាយប់នេះដ្រូនស៊ើបការរបស់សៀមនៅតែបន្តហោះចូលមកក្រុងប៉ោយប៉ែតយប់នេះ
សូមជ្រាប។

https://t.me/PANKHEMBUNTHAN/7
ថ្ងៃនេះជាខួបមួយឆ្នាំ ដែលកងទ័ពថៃឈ្លានពានកម្ពុជា និងបាញ់សម្លាប់វីរៈកងទ័ពខ្មែរ ព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សូមឱ្យពលីកម្មវីរៈកងទ័ព សួន រោន បន្តដក់ជាប់ក្នុងដួងចិត្តកូនខ្មែរ និងដាស់ស្មារតីកូនខ្មែរគ្រប់​រូបឱ្យប្រឹងប្រែង កាយចិត្ត បញ្ញាស្មារតី និងការប្រឹងប្រែងជាកំពែងការពារជាតិ និង​កសាងជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់មហិច្ឆតាដ៏សែនអាក្រក់ពិសពុលនៃកងទ័ពថៃ។ សូមឱ្យក្តីឈឺចាប់នេះ ក្រើនរំលឹកកូនខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយ ដើម្បីក្រោកឡើងលើក​តម្កើង​កិត្យានុភាពជាតិ និងរួមគ្នាការពារជាតិ​ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។

សូមបុណ្យកងកុសលទាំងឡាយយិតយោងដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ សួន រោន បានទៅដល់ទីស្ងប់សុខ៕
1
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានបំពុល!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
1
ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ សូមសាធារណជនកុំចែករំលែក និងផ្សព្វផ្សាយបន្ត។ គណនីឈ្មោះ Um Sam An តែងតែបង្ហោះព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ មិនមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ហើយតែងយកព័ត៌មានពីថៃ ដែលមានចរិតញុះញង់ និងបំពុលសង្គមមកផ្សព្វផ្សាយបន្ត។ ដូច្នេះសូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់មុននឹងជឿ និងចែករំលែកបន្ត។
4:05ល្ងាច បងប្អូនកងកម្លាំងយើងនៅខាងមុខ មេឃកំពុងភ្លៀងនៅជួរភ្នំដងរែកទិសឧត្តរ ដែលលាយឡំជាមួយខ្យល់ និងផ្គររន្ទះ សូមថែរក្សាសុខភាពផង៕
29-05-2026
1🙏1
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២៧ឆ្នាំ កន្លងទៅហើយ ប៉ុន្តែហាក់ដូចជាទើបតែម្សិលមិញ (២៩ ឧសភា ១៩៩៩ - ២៩ ឧសភា ២០២៦)។

27 years has passed, but seems like yesterday (29 May 1999 - 29 May 2026).
3
កងកម្លាំងមានការស្នើសុំ«ទឹកសុទ្ធ.តង់ខៀវ.កាហ្វេ.» នៅទិសអូរខ្លាឃ្មុំ និងភ្នំបាក់(អូរស្មាច់) ខ្ញុំនិងព្យាយាមរកជំនួយពីបងប្អូន ដើម្បីជូនបងៗតាមដែលអាចទៅធ្វើបាន។ សូមបងប្អូនបន្តការជួយដល់កងកម្លាំងបន្ថែមទៀត៕🙏❤️🇰🇭👮‍♂️
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«តង់ខៀវទំហំ4x5=2ដុំ ទឹកសុទ្ធ=100យួរ និងកាហ្វេខ្មែរ=5កញ្ចប់ធំ» ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសអូរខ្លាឃ្មុំ និងភ្នំបាក់(អូរស្មាច់) ខេត្តឧត្តរមានជ័យ។

អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️

*ទំនាក់ទំនងផ្ទាល់: 0886593528
1
សូមអរគុណដល់បង« SREYPOV KROUN» សម្រាប់ការចូលរួមថវិការ ដើម្បីទិញទឹកសុទ្ធ តង់ខៀវ កាហ្វេ ជូនកងកម្លាំងទល់មុខទិស«អូរខ្លាឃ្មុំ.ភ្នំបាក់» (អូរស្មាច់) ខេត្តឧត្តរមានជ័យ៕🙏❤️🇰🇭👮‍♂️