អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
កម្លាំងជំនាញផែនការងារអត្ដសញ្ញាកម្ម នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ បន្ដផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នៅការិយាល័យជំនាញ និងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥

ឧត្ដរមានជ័យ ៖ ថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ កម្លាំងជំនាញផែនការងារអត្ដសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ កម្លាំងជំនាញផ្នែកអត្ដសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បន្ដធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងពីរភេទ រស់នៅក្នុងមូលដ្ឋានភូមិសាស្រ្ដខេត្ដឧត្ដរមានជ័យ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងមិនទាន់បានធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្នែរ និងផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល ១៨០ថ្ងៃ(០៦ខែ) បងប្អូនអាចមកទទួលសេវាសុំផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបន្ដសុពលភាពបាន នៅការិយាល័យអត្ដសញ្ញាប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងនៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ ដើម្បីងាយស្រួលបម្រើការងារចាំបាច់ផ្សេងៗ៕
1
Media is too big
VIEW IN TELEGRAM
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យអាជ្ញាធរខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ក្រុងស្រុក ធ្វើការបោសសម្អាត«ស្គេមអនឡាញ»ឲ្យអស់ពីភូមិសាស្ត្រមូលដ្ឋានខេត្តនីមួយៗ និងបោសសម្អាតចេញឲ្យអស់ពីប្រទេសកម្ពុជា៕
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា

ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានធ្វើការទំនាក់ទំនងទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ សួរនាំនិងបញ្ជាក់ចំពោះករណីឮសំឡេងបាញ់កាំភ្លើងឡើងលើសរុបចំនួន ៨គ្រាប់កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដែលសង្ស័យបង្កឡើងពីខាងភាគីថៃ ដោយក្នុងនោះនៅវេលាម៉ោង ១៩:៥៧នាទី បាញ់ចំនួន ៥គ្រាប់ ក្នុងភូមិសាស្ត្រភ្នំទ្រព្យ និងនៅវេលាម៉ោង ២០:០៨នាទី បាញ់ចំនួន ៣គ្រាប់ ក្នុងភូមិសាស្ត្រភ្នំសំបុកឃ្មុំ ខេត្តព្រះវិហារ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏សូមបដិសេធ ចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជាបង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើកនៅតំបន់ភ្នំទ្រព្យដោយចាត់ទុកថាជាព័ត៌មានមិនពិត ហើយកងទ័ពកម្ពុជាបានប្រកាន់ខ្ជាប់នូវវិន័យរបស់ខ្លួន។

Unofficial Translation
Press Release of the Ministry of National Defence

The Liaison Team of Military Region 4 of the Royal Cambodian Armed Forces on May 25, 2026, contacted Thailand's Army Area 2 to inquire about and confirm the case involving a total of 8 gunshots heard on the night of May 24, 2026, which were suspected to have been fired from the Thai side. This included 5 shots fired at 19:57 in the Phnom Trob area and 3 shots fired at 20:08 in the Phnom Sambok Khmum area, Preah Vihear Province. The contact was made so that the Thai side could verify the facts, strictly enforce its military discipline measures, and fully respect the Joint Statement of the Cambodia-Thailand General Border Committee (GBC) dated December 27, 2025. At the same time, the Ministry of National Defence categorically rejects the unsubstantiated slander alleging that Cambodian soldiers caused a disturbance yesterday evening by firing two rounds of gunfire in the Phnom Trob area, declaring it to be false information and reaffirming that the Cambodian armed forces have strictly adhered to its discipline.
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
BREAKING: ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក កឹម សុខា !

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ !

ការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ៕
សារពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៖

ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។

ព្រះរាជក្រឹត្យ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI "អ.ណ" ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលើកលែងទោសឲ្យ លោក កឹម សុខា «ជាជំហ៊ានមួយបន្ថែមទៀតក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ»៕
2
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ច្រានចោលព័ត៌មានប្រឌិតរឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងរឹតត្បិតទិដ្ឋាការអាជីវកម្មសម្រាប់ជនបរទេស
សេចក្តីប្រកាសព័ត៌មាន

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។

ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1