អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
នៅថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ រួមទាំងសហការី បានអញ្ជើញនាំយកថវិការបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ចំនួន ១២.០០០.០០០៛ (ដប់ពីរលានរៀល) និង៥០០$ (ប្រាំរយដុល្លា) ជាថវិកាផ្ទាល់របស់លោកជំទាវ សុខ ណារ៉ូ ពៅ ហេង ឧត្តមភរិយា ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ និងជាអនុប្រធានគណៈកម្មាធិការ កាកបាទក្រហម សាខាខេត្តសៀមរាប ដើម្បីចូលរួមអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ៕
នៅតំបន់ជួរភ្នំដងរែក ទិសឧត្តរមានជ័យ និងទិសព្រះវិហារ មេឃនៅបន្តមានភ្លៀងធ្លាក់ ដែលលាយឡំនិងខ្យល់ រួមទាំងមានផ្គរលាន់គ្រហឹម! សូមជូនពរកងកម្លាំងនៅខាងមុខ ឲ្យមានសុខភាពល្អទាំងអស់គ្នា🙏❤️🇰🇭👮‍♂️
1
សូមបងប្អូនដែលមានធនធាន បន្តការចូលរួមដើម្បីទិញតង់ខៀវ ទឹកសុទ្ធ ធូបមូស និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ដើម្បីជូនដល់កងកម្លាំងប្រដាប់អាវុធរបស់យើងបន្តទៀត៕
សូមអរគុណ!🙏❤️🇰🇭👮‍♂️
1
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «CHETRA POV» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮‍♂️
This media is not supported in your browser
VIEW IN TELEGRAM
បន្ទាប់ពីបានទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៨ ឧសភា ២០២៦ ឯកឧត្ដម សេង ទៀង បានមកជួបក្រុមគ្រួសារ ប្អូនស្រី ម៉ូវ សុផាន់ និងក្រុមវេជ្ជបណ្ឌិត ពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិភាក្សាលើការព្យាបាលប្អូនស្រី ។

សូមគោរពអរគុណ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែជាព្រះរស់ ជួយជីវិតកូនចៅ 🙏🙏🙏

សូមជូនពរប្អូនស្រី បានជាសះស្បើយក្នុងពេលឆាប់ៗនេះ 🙏

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ១៨ ឧសភា ២០២៦

#ម៉ូវសុផាន់
#សេងទៀង
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
1
សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦. !

-សាំងធម្មតាតម្លៃ ៥.៤០០រៀល/លីត្រ

-ប្រេងម៉ាស៊ូត ៥.៤៥០រៀល/លីត្រ
សរុបថវិការដែលបងប្អូនបានចូលរួម ដើម្បីទិញតង់ខៀវ និងទឹកសុទ្ធជូនកងកម្លាំងតាមរយ: Group Tetegram បានចំនួន=16ម៉ឺនរៀល។ សូមបងប្អូនបន្តចូលរួមទៀត ដើម្បីខ្ញុំបាទយកទិញសម្ភារ:ឲ្យគ្រប់គ្រាន់🙏❤️🇰🇭
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «Sim Seyla» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮‍♂️
កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ