អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin ត្រូវបានដោះលែងចេញពីពន្ធនាគារ ប៉ុន្តែតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការសម្រាប់រយៈពេល៤ខែ !
(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារ អស់រយៈពេល ៨ខែ ក្រោយតុលាការរកឃើញថា រូបលោកបានប្រព្រឹត្តកំហុសដោយស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីគេចវេសការអនុវត្តទោសជាប់ឃុំក្នុងពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បន្ទាប់ពីរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ លោក Thaksin បានត្រឡប់ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ដើម្បីប្រឈមមុខនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទពុករលួយ និងរំលោភអំណាចអំឡុងរូបលោកកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ ទោសនេះត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ។ ប៉ុន្តែ លោក Thaksin បានចំណាយពេលក្នុងពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ និងបានចំណាយពេល ៦ខែនៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ក្រោមហេតុផលមានបញ្ហាសុខភាព។
កាលខែកញ្ញា ឆ្នាំ២០២៥ តុលាការថៃបានរកឃើញថា ការសម្រាកនៅមន្ទីរពេទ្យរបស់លោក Thaksin ជាទង្វើខុសច្បាប់ ហើយបញ្ជូនរូបលោកទៅត្រឡប់ទៅកាន់ពន្ធនាគារវិញ។ លោក Thaksin មានអាយុ៧៦ឆ្នាំ បានដើរចេញពីពន្ធនាគារនៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ។
គួរបញ្ជាក់ថា ក្រោយចេញពន្ធនាគារ លោក Thaksin ត្រូវបានតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការ សម្រាប់រយៈពេល៤ខែ នៃការដោះលែងឱ្យនៅក្រៅឃុំ៕

នាយសេនាធិការកងទ័ពជើងគោកថៃ បានចុះត្រួតពិនិត្យស្ថានការណ៍ ក្នុងខេត្តបុរីរម្យ ដោយសង្កត់ធ្ងន់លើសន្តិសុខព្រំដែន និងណែនាំកងកម្លាំងឱ្យត្រៀមខ្លួនការពារប្រទេសជាតិ និងប្រជាជន.!
08:30 PM 12/05/2026
(ខេត្តបុរីរាម្យ) នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ នាយសេនាធិការកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ ឆៃយ៉ាប្រុក ដួងប្រាផាត់ បានចុះសួរសុខទក្ខដល់ប្រជាជនថៃដែលរស់នៅជាប់តំបន់ព្រំដែនថៃ-កម្ពុជា ដែលស្ថិតនៅក្នុងឃុំតាឡាត់និគមប្រាសាទ ស្រុកបានគ្រួស ខេត្តបុរីរាម្យ។ បន្ទាប់ពីសាកសួរសុខទក្ខប្រជាជនរួចរាល់ លោកក៏បានចុះត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធ និងពិនិត្យមើលការសាងសង់របងព្រំដែនជាប់និងកម្ពុជា ដែលស្ថិតនៅច្រកសៃតាគូ ក្នុងស្រុកបានគ្រួស ខេត្តបុរីរាម្យ ទល់ជាមួយនិងច្រកអន្តរជាតិ«ជប់គគីរ» ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ.។
លោកក៏បានសង្កត់ធ្ងន់ថា៖ កងទ័ពគ្រប់រូប គឺត្រូវតែត្រៀមខ្លួនយ៉ាងពេញលេញ និងគ្រប់ទិដ្ឋភាពទាំងអស់ ស្របតាមគោលនយោបាយរបស់អគ្គមេបញ្ជាការកងទ័ពថៃ រួមជាមួយនិងការរៀបសម្ភារ:យោធា ក៏ដូចជាឧបករណ៍ឃ្លាំមើលព្រំដែន ដើម្បីការពារប្រទេសជាតិ និងប្រជាជនរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

❤1
This media is not supported in your browser
VIEW IN TELEGRAM
នេះគឺជាខ្លឹមសារទាំងស្រុង របស់លោក Kevin Smith KH ដែលបង្ហោះនៅរសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះថា៖
«ទាហានថៃ🇹🇭ទើបតែបាញ់នៅក្បែរខ្ញុំនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ លើទឹកដីអធិបតេយ្យរបស់ខ្មែរ🇰🇭ដែលពួកយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់!»
អ្វីដែលខ្ញុំកំពុងធ្វើ គឺគ្រាន់តែចង់ដឹងការពិតប៉ុណ្ណោះ ហើយកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ទាហានថៃ🇹🇭ក៏បានបាញ់ព្រមានចំនួន ៩ គ្រាប់ ទៅលើក្រុមអ្នកសង្កេតការណ៍អាស៊ានAOT និងអះអាងថា វាគ្រាន់តែជាការដុតផាវប៉ុណ្ណោះ។
លោកបន្តថា៖ នេះជាភស្តុតាងដែលពួកគេបានធ្វើ ហើយថៃ🇹🇭កំពុងកុហក់ពិភពលោក។ បើសរុបទៅ មានការបាញ់ចំនួន ៤ គ្រាប់នៅក្នុងថ្ងៃនេះមកលើខ្ញុំ៕
Thai soldiers just fired near me at O’Smach where Thai soldiers are illegally occupying Khmer soveriegn land.
All I was doing was speaking the truth. On 29th april, they fired 9 warning shots at international officials, and claimed they were fireworks.
This is proof they were not, and Thailand were lying.
4 shots in total were fired today.

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់៖ «នេះជាសំណល់ដ្រូនអត្តឃាតមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពាន! ដ្រូនអត្តឃាតនេះមានបំពាក់គ្រាប់ត្បាល់ ៨២មម (mortar bomb) ប្រភេទ ៤២៨៣២ ធ្លាក់បុកមិនផ្ទុះស្ថិតនៅកណ្តាលដីចម្ការរបស់ប្រជាពលរដ្ឋ»៕
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួន បានចុះផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា បានបាញ់ ចំនួន១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធចោលទាំងស្រុង អំពីការលើកឡើងខាងលើនេះ និងសូមបញ្ជាក់ថាគឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

🫡4
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើពហិកាលើផលិតថៃ ត្រូវតែបន្ត។ ប៉ុន្តែមិនត្រូវជ្រុលនោះទេ ផលិតផលថៃផលិតនៅកម្ពុជា ត្រូវបន្តប្រើ។
យោងតាមទិន្នន័យ បានបង្ហាញថា ពេញមួយឆ្នាំនៃការបិទព្រំដែនជាមួយកម្ពុជា ថៃបាត់ចំណូល ២៨០ពាន់លានបាត។ ការហូរចេញពលករខ្មែរ ក៏បានធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ផលិតកម្មរបស់ថៃផងដែរ។ របាយការណ៍បានបង្ហាញដែរថា ប្រទេសជាប់ថៃ កម្ពុជា ជាប្រទេសមានទំហំពាណិជ្ជកម្មជាមួយថៃធំជាងគេ។