អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន
យប់មិនទាន់ងងឹតស្រួលបួលផង អីក៏ប្រញ៉ាប់ហោះដើរល្បាតម៉េស?🇹🇭«ដ្រូន»
(ទ.ស)
09-05-2026
😭2
សូមបួងដល់វត្ថុសាកសិទ្ធថែរក្សាទឹកដីកម្ពុជា🇰🇭ទាំងមូល សូមជួយឃុំគ្រងការពារវីរ:កងទ័ព/នគរបាលព្រំដែនជួរមុខ/ទល់មុខគ្រប់ទិស ឲ្យមានសុខភាពល្អ និងជៀសឆ្ងាយពីពួកប្រេតចង្រៃដែលចង់ព្យាបាត!
😢74
នៅតាមបណ្តោយព្រំដែនទិសឧត្តរនៅពេលនេះ មេឃកំពុងខ្មៅងងឹត ធ្លាក់ខ្យល់ ចង់រកភ្លៀងយប់នេះ៕
10-05-2026
1
អ្នកនាំពាក្យនគរបាលជាតិកម្ពុជា🇰🇭 ប្រកាសទាត់ចោលព័ត៌មានរបស់ថៃ🇹🇭 ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិន🇨🇳មានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តី !
TOP News: អតីតនាយករដ្ឋមន្ត្រីថៃ🇹🇭លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅវេលាម៉ោង០៧:៤០នាទីព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ !
អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin ត្រូវបានដោះលែងចេញពីពន្ធនាគារ ប៉ុន្តែតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការសម្រាប់រយៈពេល៤ខែ !

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារ អស់រយៈពេល ៨ខែ ក្រោយតុលាការរកឃើញថា រូបលោកបានប្រព្រឹត្តកំហុសដោយស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីគេចវេសការអនុវត្តទោសជាប់ឃុំក្នុងពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បន្ទាប់ពីរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ លោក Thaksin បានត្រឡប់ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ដើម្បីប្រឈមមុខនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទពុករលួយ និងរំលោភអំណាចអំឡុងរូបលោកកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ ទោសនេះត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ។ ប៉ុន្តែ លោក Thaksin បានចំណាយពេលក្នុងពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ និងបានចំណាយពេល ៦ខែនៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ក្រោមហេតុផលមានបញ្ហាសុខភាព។

កាលខែកញ្ញា ឆ្នាំ២០២៥ តុលាការថៃបានរកឃើញថា ការសម្រាកនៅមន្ទីរពេទ្យរបស់លោក Thaksin ជាទង្វើខុសច្បាប់ ហើយបញ្ជូនរូបលោកទៅត្រឡប់ទៅកាន់ពន្ធនាគារវិញ។ លោក Thaksin មានអាយុ៧៦ឆ្នាំ បានដើរចេញពីពន្ធនាគារនៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ។

គួរបញ្ជាក់ថា ក្រោយចេញពន្ធនាគារ លោក Thaksin ត្រូវបានតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការ សម្រាប់រយៈពេល៤ខែ នៃការដោះលែងឱ្យនៅក្រៅឃុំ៕
សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦. !

-ប្រេងសាំង ៥.១៥០រៀល/លីត្រ

-ប្រេងម៉ាស៊ូត ៥.២០០រៀល/លីត្រ
2
សម្តេចតេជោ៖ រំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង! ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ
1
នាយសេនាធិការកងទ័ពជើងគោកថៃ បានចុះត្រួតពិនិត្យស្ថានការណ៍ ក្នុងខេត្តបុរីរម្យ ដោយសង្កត់ធ្ងន់លើសន្តិសុខព្រំដែន និងណែនាំកងកម្លាំងឱ្យត្រៀមខ្លួនការពារប្រទេសជាតិ និងប្រជាជន.!

08:30 PM 12/05/2026

(ខេត្តបុរីរាម្យ) នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ នាយសេនាធិការកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ ឆៃយ៉ាប្រុក ដួងប្រាផាត់ បានចុះសួរសុខទក្ខដល់ប្រជាជនថៃដែលរស់នៅជាប់តំបន់ព្រំដែនថៃ-កម្ពុជា ដែលស្ថិតនៅក្នុងឃុំតាឡាត់និគមប្រាសាទ ស្រុកបានគ្រួស ខេត្តបុរីរាម្យ។ បន្ទាប់ពីសាកសួរសុខទក្ខប្រជាជនរួចរាល់ លោកក៏បានចុះត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធ និងពិនិត្យមើលការសាងសង់របងព្រំដែនជាប់និងកម្ពុជា ដែលស្ថិតនៅច្រកសៃតាគូ ក្នុងស្រុកបានគ្រួស ខេត្តបុរីរាម្យ ទល់ជាមួយនិងច្រកអន្តរជាតិ«ជប់គគីរ» ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ.។

លោកក៏បានសង្កត់ធ្ងន់ថា៖ កងទ័ពគ្រប់រូប គឺត្រូវតែត្រៀមខ្លួនយ៉ាងពេញលេញ និងគ្រប់ទិដ្ឋភាពទាំងអស់ ស្របតាមគោលនយោបាយរបស់អគ្គមេបញ្ជាការកងទ័ពថៃ រួមជាមួយនិងការរៀបសម្ភារ:យោធា ក៏ដូចជាឧបករណ៍ឃ្លាំមើលព្រំដែន ដើម្បីការពារប្រទេសជាតិ និងប្រជាជនរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕
1