អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិចិន🇨🇳 មកដល់កម្ពុជា🇰🇭 ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន បានមកដល់កម្ពុជា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីកម្ពុជា។

វត្តមានរដ្ឋមន្ត្រីចិនទាំងពីរ គឺដើម្បីចូលរួម កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលប្រារព្ធឡើងនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

កម្ពុជាជាប្រទេសទី២ បន្ទាប់ពីឥណ្ឌូនេស៊ី ដែលចិនសម្រេចរៀបចំកិច្ចសន្ទនាដ៏មានសារសំខាន់នេះឡើង ដែលកិច្ចសន្ទនានេះ នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២»ធ្វើឡើងទៅតាមគោលការណ៍ឯកភាពគ្នា រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ទាំងពីររូប ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។

បន្ទាប់ពីកិច្ចសន្ទនា «២+២» លោក វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ លោក នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់៕
នៅវេលាម៉ោង០៤:២៣នាទីរសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦នេះ យើងបានសង្កេតឃើញថា៖ នៅមុខទិសច្រកអន្តរជាតិជប់គគីរ«រវាងកម្ពុជា🇰🇭និងថៃ🇹🇭 អាកាសធាតុបានប្រែប្រួលដោយមានពពកប្រែជាពណ៌ខ្មៅជាដុំៗ និងមានផ្គរលាន់នៅខាងទឹកដីថៃ🇹🇭ចង់រកភ្លៀងនៅល្ងាចនេះ។

យ៉ាងណាមិញ ចំពោះស្ថានការណ៍ព្រំដែនភាគីទាំងពីរ គឺនៅស្ងាត់មិនទាន់មានអ្វីប្រែប្រួលនៅឡើយ៕
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ🇹🇭 នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា🇰🇭 !
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមស្វាគមន៍ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន🇨🇳 ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមទាំងពីរ មកកាន់ព្រះរាជាណាចក្រកម្ពុជា🇰🇭 ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន លើកទី១ នៅទីក្រុងភ្នំពេញ។

កម្ពុជា និងចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាង សហគមន៍វាសនារួមកម្ពុជា🇰🇭-ចិន🇨🇳 គ្រប់រដូវកាលក្នុងយុគសម័យថ្មី៕
សង្រា្គមចង់ឲ្យផ្ទុះគឺងាយទេ ប៉ុន្តែការបញ្ចប់គឺពិបាក! ដូច្នេះ យើងត្រូវជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយតាមយន្តការច្បាប់ ដើម្បីជៀសវាងការប្រើទ័ព និងអាវុធ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតទ័ព និងប្រជាជនសុីវិល!
4
សម្តេចមហាបវរធិបតី ប្រាប់រដ្ឋមន្ត្រីការបរទេស និងការពារជាតិចិនថា ការដោះស្រាយ​បញ្ហាព្រំដែនជាមួយថៃ គឺផ្អែកលើច្បាប់​អន្តរ​ជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី !
នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭 បានរៀបចំអាហារពេលល្ងាចដើម្បីជាកិត្តិយសជូនឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន🇨🇳 ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ "២+២" រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា🇰🇭 និងចិន🇨🇳 នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕
កម្ពុជា🇰🇭អំពាវនាវដល់រាជរដ្ឋាភិបាលថៃ🇹🇭 ឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកចេញនូវសមត្ថកិច្ចទាំងអស់ពីទីតាំងនោះ និងបញ្ឈប់សកម្មភាពនានាដែលកំពុងធ្វើ !
2
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា🇰🇭 អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥ ៖
១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩

២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា

៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩

៤. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥

៥. របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ🇹🇭

វិមានសន្តិភាព រាជធានីភ្នំពេញ, ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ មេសា ២០២៦
1