អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
ជូនសម្រាប់បងប្អូនជនរួមជាតិ🇰🇭៖ ខ្ញុំឃើញតាមផ្ទះនីមួយៗ រួមទាំងចម្ការខ្លះឃើញមានផ្លែស្វាយកែវរមាតជាច្រើន បងប្អូនខ្លះមិនបេះលក់ឬហូបនោះទេ ទុកឲ្យទុំខ្យល់បោកបក់ជ្រុះចោលទទេរ!

នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំទេ៖ បើបងប្អូនយកផ្លែស្វាយដែលទុំៗ យកមកកូរឆ្នៃទៅជាដំណាប់ស្វាយ ហើយច្រកដាក់ថង់ផ្លាស្ទិកពី១»២គីឡូរក្នុង១ថង់អី ហើយផ្ញើចែកជូនដល់កងកម្លាំងជួរមុខ ទុកគ្រាន់ហូបលាងមាត់ពេលបាយទឹករួច ឬក៏ហូបលេងពេលកំពុងយាមកាមប្រហែលជាល្អជាងទុកខូចចោល មែនអត់បងប្អូនយើង?

«នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់រូបខ្ញុំប៉ុណ្ណោះ បើមានការខុសឆ្គងដោយប្រការណាមួយ សូមបងប្អូនយើងមេត្តាយោគយល់ និងអាធ្យាស្រ័យដល់រូបខ្ញុំផងបាទ»៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️
2
នៅរសៀលថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៦នេះ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ថន កុត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំអន្លង់វែង មេភូមិអូរជញ្ជៀន បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលបានរងគ្រោះដោយករណីផ្ទុះសេខ្សែភ្លេីងបណ្តាលឱ្យមានអគ្គីភ័យឆាប់ឆេះ🔥ផ្ទះប្រជាពលរដ្ឋ​ខូចខាតចំនួន ៣ខ្នង និងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១នាក់(ស្រី) រួមទាំងឆេះទ្រព្យសម្បត្តិអីវ៉ាន់លក់ដូរ (កាលពីវេលាម៉ោង០៤,៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូរជញ្ចៀន ឃុំ.អន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រុមការងារបាននាំយកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណអភិបាល:ខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារ៕
This media is not supported in your browser
VIEW IN TELEGRAM
រីករាយថ្ងៃចូលឆ្នាំថ្មី ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃចុងបញ្ចប់ណាខាប់🇹🇭!
នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព!
ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការប្រើឈ្មោះរបស់យោធា។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំនិងកុំជឿតាមអ្វីដែលជាការបង្ហោះផ្សាយទាំងអស់នេះ។
BREAKING: រូបថតនៅប្រាសាទតាក្របីរបស់កម្ពុជា🇰🇭ដែលថៃ🇹🇭កំពុងកាន់កាប់ដោយខុសច្បាប់ ត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរ:គុល ឲ្យដាក់តាំងនៅក្នុងវិមានរដ្ឋាភិបាលរបស់លោក!
🤬3
ខ្ញុំបាទ ជាម្ចាស់គ្រុបឆាណែល និងជាអ្នកសារព័ត៌មាន នៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញ «ទឹកសុទ្ធចំនួន=១៥០យួរ ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំសាងាំ និងទិសអូរស្មាច់។

អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕

👉«ចុះជូនកងកម្លាំងផ្ទាល់នៅថ្ងៃទី១៥-១៦-១៧ តាមដែលបងប្អូនយើងបានចូល»

👉(ផ្តើមចេញពី=២.០០០០៛ ពីបងប្រុស គង់ សៅ នៅជប់គគីរ)

សូមអរគុណ!🙏❤️🇰🇭👮‍♂️

*ទំនាក់ទំនងផ្ទាល់: 0886593528
1
សូមអរគុណខ្លាំងណាស់ ចំពោះបងប្រុស «Saret Raksmey» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំងជួរមុខចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រាសាទតាក្របី) ប្អូនសូមជូនពរឲ្យបងនិងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមឲ្យមានសុខភាពល្អ គ្រួសារមានសុភមង្គល និងរកទទួលមានបាន ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
1
2:38នាទីរសៀល នៅទិសច្រកជាំសាងាំ គឺមេឃកំពុងងងឹត និងមានផ្គរលាន់ចង់រកភ្លៀង!
16-04-2026