អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
នៅថ្ងៃស្អែកទី១៧ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទនិងធ្វើដំណើរឆ្ពោះទៅទិស«ជប់គគីរវិញ» ហើយក៏ឆ្លៀតនាំយកទឹកសុទ្ធចំនួន=១៥៥យួរ ដើម្បីជូនកងកម្លាំងពីទិស អូរស្មាច់ ប្រាសាទខ្នារ និងប្រាសាទតាក្របី !

សូមអរគុណ!🙏❤️🇰🇭👮‍♂️
🙏3
បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ១នាក់ ឆេះខូចខាតផ្ទះចំនួន​ ៣ខ្នង ក្នុង​គ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះ​បងប្អូនប្រជាពលរដ្ឋ​នៅ​ ភូមិ​ អូរជញ្ជៀន ឃុំ​ អន្លង់វែង ស្រុក​ អន្លង់វែង ខេត្ត​ ឧត្ដរមានជ័យ​

ព្រឹក​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៣០ នាទី​ទៀប​ភ្លឺ​ មានករណីគ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះ​បងប្អូនប្រជាពលរដ្ឋ​នៅ​ ភូមិ​ អូរជញ្ជៀន ឃុំ​ អន្លង់វែង ស្រុក​ អន្លង់វែង ខេត្ត​ ឧត្ដរមានជ័យ​ បណ្ដាលឱ្យឆេះខូចខាតផ្ទះចំនួន​ ៣ខ្នង និង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ ១នាក់ ឈ្មោះ កាវ​ ស៊ូហេង​ ភេទ​ ស្រី ​ អាយុ​ ៤៥​ ឆ្នាំ​។
+ ម្ចាស់ផ្ទះទី១​ ឈ្មោះ​ កាវ​ លីឃុន​ ភេទ​ ប្រុស​ អាយុ​ ៧២​ ឆ្នាំ​ ប្រពន្ធឈ្មោះ​ គីម​ ញ៉រ​ អាយុ​ ៧០​ ឆ្នាំ​ ផ្ទះទំហំ ១៦មែត្រ​ x ៨០មែត្រ​ សាងសង់​ថ្មប្រក់ក្បឿង​ ខូចខាតមួយ និងសម្ភារប្រេីប្រាស់ចំនួន​ ។
+ ម្ចាស់ផ្ទះទី២​ ឈ្មោះ​ សុន​ ចាន់កា​ ភេទ​ ប្រុស​ អាយុ​ ៣៥​ ឆ្នាំ​ ប្រពន្ធឈ្មោះ​ ហ៊ួ​ គឹមហ័រ​ អាយុ​ ២៨​ ឆ្នាំ​ ផ្ទះទំហំ​ ៧​មែត្រ​ x ៨០មែត្រ​​ សាងសង់ពី​ ឈេីលេី​ ថ្មក្រោម​ ដំបូលប្រក់ក្បឿង​ លាយស័ង្កសី​ ខូចខាតទាំងស្រុង​ និងសម្ភារប្រេីប្រាស់មួយចំនួន​ធំ ។
+ ម្ចាស់ផ្ទះទី៣​ ឈ្មោះ​ យន់​ សារឹម​ ភេទ​ ប្រុស​ អាយុ​ ៥៥​ ឆ្នាំ​ ប្រពន្ធឈ្មោះ​ ញ៉ែម​ ណារស់​ អាយុ​ ៤៨​ ឆ្នាំ​ ផ្ទះទំហំ​ ៨មែត្រ​ x ៨០មែត្រ​​ សាងសង់ពី​ ឈេីលេី​ថ្មក្រោម​ ដំបូលប្រក់ក្បឿង​ លាយស័ង្កសី​ ។
+​ មូលហេតុ:​ បណ្តាល​មក​ពី​ទុស្សេខ្សែភ្លើងក្នុងផ្ទះ​ទី១។

+​ ករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ​ និងដោយមានការដឹកនាំពីផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត​ឧត្តរមានជ័យ​ បានដឹកនាំកម្លាំងនិងចេញរថយន្តពន្លត់អគ្គិភ័យសុរបចំនួន ៤ គ្រឿង ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៨ រថយន្ត​ និងរឺម៉កដឹកទឹកចំនួន ៥ គ្រឿង បានពន្លត់ឱ្យរលត់ទាំងស្រុង នៅម៉ោង ០៧:៤០ នាទីព្រឹក នា​ថ្ងៃ​ ខែ​ ឆ្នាំ​ ដដែល​៕
1
បើទោះបីជាប្រជាជនខ្មែរនៅទូទាំងប្រទេស ក៏ដូចជានៅគ្រប់ទិសទីទាំងអស់ កំពុងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស. ២៥៧០ ក៏ដោយ ក៏យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ដែលនៅជួរក្រោយ នៅតែមានក្ដីនឹករលឹក និងក្ដីស្រឡាញ់ សម្រាប់កងកម្លាំងនិងជនភៀសសឹកគ្រប់ពេលវេលា។ យើងទាំងអស់គ្នានឹករលឹក និងដឹងគុណជាដរាបចំពោះកងកម្លាំងដែលនៅជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការការពារជាតិ និងសេចក្តីសុខជូនប្រជាជនគ្រប់កាលៈទេសៈ។

«ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់ពេលវេលា 🇰🇭 »