អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
ការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ ធ្វើឡើងរួមគ្នាជាមួយអាមេរិក
28-02-2026 14:39

(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីអាមេរិកបានឱ្យដឹងថា យោធាអាមេរិកបានចូលរួមជាមួយអ៉ីស្រាអែល ក្នុងការវាយប្រហារប្រឆាំងប្រទេសអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ បន្ទាប់ពីការចរចាបញ្ហានុយក្លេអ៊ែរប៉ុន្មានលើកជាមួយទីក្រុងតេហេរ៉ង់ នៅតែមិនទាន់អាចមានកិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦.។

ខាងប្រភពពីមន្រ្តីអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា ការវាយប្រហារដែលត្រូវបានធ្វើឡើងប្រឆាំងអ៉ីរ៉ង់ គឺជាប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៉ីរ៉ង់ បានរាយការណ៍អំពីហេតុការណ៍ផ្ទុះ នៅទីក្រុងដូចជា Isfahan, Karaj, Kermanshah និងរដ្ឋធានីតេហេរ៉ង់.។

ការវាយប្រហារនេះកើតមានឡើង ក្រោយពេលអាមេរិកនិងអ៉ីរ៉ង់ ទើបតែបញ្ចប់កិច្ចចរចាជុំចុងក្រោយពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្សឺណែវ ហើយនៅតែមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀង។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា នឹងវាយប្រហារលើអ៉ីរ៉ង់ បើការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀង.។

មន្រ្តីការពារជាតិអ៉ីស្រាអែលម្នាក់ បានអះអាងថា ប្រតិបត្តិការខាងលើត្រូវបានគ្រោងរៀបចំ អស់រយៈពេលច្រើនខែមកហើយ ក្រោមកិច្ចសហការជាមួយទីក្រុងវ៉ាស៉ីនតោន ហើយកាលបរិច្ឆេទបើកការវាយប្រហារ គឺត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ.។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំមុន អំឡុងពេលអាមេរិកនិងអ៉ីរ៉ង់ កំពុងចរចាបញ្ហានុយក្លេអ៊ែរ អ៉ីស្រាអែលធ្លាប់បានបើកការវាយប្រហារលើអ៉ីរ៉ង់ ដែលបង្កទៅជា សង្រ្គាមរយៈពេល១២ថ្ងៃជាមួយទីក្រុងតេហេរ៉ង់ ហើយបណ្តាលឱ្យកិច្ចប្រឹងប្រែងចរចានាពេលនោះដួលរលំទៅវិញ។ កាលនោះ អាមេរិកក៏បានចូលរួមទម្លាក់គ្រាប់បែកធុនធ្ងន់ លើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ផងដែរ.៕
1
អ៉ីរ៉ង់ចាប់ផ្តើមបាញ់មីស៉ីលសងសឹកវិញ អ៉ីស្រាអែលប្រាប់ឱ្យប្រជាជនរត់រកកន្លែងសុវត្ថិភាព
28-02-2026 15:46
(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលបានឱ្យដឹងថា ខ្លួនចាប់បានសញ្ញាមីស៉ីលបាញ់ចេញមកពីប្រទេសអ៉ីរ៉ង់ ហើយសំឡេងស៉ីរ៉ែន​ប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃប្រទេស បន្ទាប់ពីអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើ​ប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦.។
យោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «មុននេះបន្តិច ស៉ីរ៉ែនប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃផ្ទៃប្រទេស ក្រោយការកំណត់ឃើញថា មីស៉ីលត្រូវបានចាប់ផ្តើមបាញ់ចេញពីប្រទេសអ៉ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៉ីស្រាអែល».។

ទន្ទឹមគ្នានោះ ការផ្ញើសារតាមទូរសព្ទដៃ ត្រូវបានបញ្ជូនទៅកាន់ប្រជាជនអ៉ីស្រាអែល ដោយណែនាំឱ្យពួកគេរត់រកកន្លែងសុវត្ថិភាព។ យោធាអ៉ីស្រាអែល បានអះអាងថា នាពេលនេះ ខ្លួនកំពុងត្រៀមលក្ខណៈដើម្បីស្ទាក់មីស៉ីលរបស់អ៉ីរ៉ង់.។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែលនាថ្ងៃសៅរ៍នេះលើអ៉ីរ៉ង់ ត្រូវបានធ្វើឡើងរួមគ្នាជាមួយសហរដ្ឋអាមេរិក។ មន្រ្តីអ៉ីស្រាអែល បានអះអាងថា ប្រតិបត្តិការនោះ ត្រូវបានគ្រោងរៀបចំច្រើនខែមកហើយ ហើយកាលបរិច្ឆេទបើកការវាយប្រហារ ត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ.។ ទោះជាបែបនេះក្តី វាកើតឡើងក្រោយពេល អាមេរិកនិងអ៉ីរ៉ង់ ទើបបញ្ចប់កិច្ចចរចាជុំចុងក្រោយ​ពាក់ព័ន្ធបញ្ហានុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ហើយនៅតែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀង។ អ៉ីស្រាអែលនិងអាមេរិក ធ្លាប់រួមគ្នាវាយប្រហារលើអ៉ីរ៉ង់ម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២៥.៕
5
សំឡេងផ្ទុះលឺឡើងនៅតាមបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានទ័ពអាមេរិក ស្របពេលអ៉ីរ៉ង់បាញ់មីស៉ីលនិងដ្រូនសងសឹក
28-02-2026 17:30

(មជ្ឈិមបូព៌ា)៖ បន្ទាប់ពីអ៉ីស្រាអែលនិងអាមេរិក បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ ទីក្រុងតេហេរ៉ង់បានវាយប្រហារឆ្លើយតបទៅវិញ ហើយសំឡេងផ្ទុះជាបន្តបន្ទាប់ ត្រូវរាយការណ៍នៅតាមបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានយោធារបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦.។

ក្រៅពីបាញ់មីស៉ីលនិងដ្រូនសងសឹកលើអ៉ីស្រាអែល អ៉ីរ៉ង់ក៏បានកំណត់គោលដៅលើមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងប្រទេសកាតា បារ៉ែន គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ កាតាបានអះអាងថា ខ្លួនបាញ់ស្ទាក់មីស៉ីលអ៉ីរ៉ង់បានប៉ុន្មានគ្រាប់ ខណៈបារ៉ែនបាននិយាយថា មូលដ្ឋាននៃទីស្នាក់ការកណ្តាលរបស់កងកម្លាំង 5th Fleet នៃកងទ័ពជើងទឹកអាមេរិក បានរងការវាយប្រហារមីស៉ីល.។

មន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់មួយរូប បាននិយាយថា មូលដ្ឋាននិងទីតាំងទាំងអស់អាមេរិកនិងអ៉ីស្រាអែល នៅមជ្ឈិមបូព៌ា ពេលនេះបានក្លាយជាគោលដៅសមស្រប សម្រាប់ការវាយប្រហារសងសឹក ហើយពុំមានខ្សែបន្ទាត់ក្រហមឡើយ ក្រោយទង្វើឈ្លានពានរបស់ប្រទេសទាំងពីរ ពោលគឺអ្វីៗអាចទៅរួចទាំងអស់ រាប់បញ្ចូលទាំងសេណារីយ៉ោ ដែលមិនធ្លាប់ត្រូវបានពិចារណាពីមុនមក.៕
BREAKING: អ៉ីរ៉ង់ បាញ់មីស៉ីលជាលេីកទីពីរ ទៅកាន់អ៉ីស្រាអែល
28-02-2026 20:15

(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលបាននិយាយថា រលកទីពីរនៃការវាយប្រហារដោយស៉ីល កំពុងត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ឆ្ពោះ មកកាន់អ៉ីស្រាអែល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយប់ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦៕
🚨BREAKING: អ៉ីរ៉ង់ប្រកាសកាន់ទុក្ខរយៈពេល៤០ថ្ងៃ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋទទួលស្គាល់ការស្លាប់របស់លោក Ali Khamenei
01-03-2026 08:58

(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars news នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថារដ្ឋាភិបាលអ៉ីរ៉ង់បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៤០ថ្ងៃ ដើម្បីបង្ហាញ ពីទុក្ខក្រៀមក្រំនៃការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera.។

តាម Fars news រដ្ឋាភិបាលអ៉ីរ៉ង់ក៏បានប្រកាសពីការឈប់សម្រាកថ្នាក់ជាតិរយៈពេល៧ថ្ងៃផងដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល.។

រហូតដល់ថ្ងៃអាទិត្យនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ជាច្រើនរួមមាន IRIB Tasnim និង Fars news បានទទួលស្គាល់ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល.៕
🤔1
ក្រសួងការបរទេសកម្ពុជា៖ មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជានៅក្នុងតំបន់មជ្ឈិមបូព៌ា រងគ្រោះនោះទេ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា.៕