អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសស្វីស ព្រឹកថ្ងៃចន្ទ ទី២៣ កុម្ភៈ ២០២៦។

Receiving a courtesy call and having a discussion with His Excellency António Guterres, Secretary-General of the United Nations.

Switzerland, Monday morning, 23 February 2026
3
ទីបំផុត Love Riya ត្រូវបានតុលាការខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ!

(កណ្តាល)៖ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ តាមអំណាចសាលក្រម នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា អ្នកនាង Love Riya ត្រូវជាប់ទោស២ឆ្នាំ តែអនុវត្ត៦ខែ៩ថ្ងៃប៉ុណ្ណោះ.។

សូមរំលឹកថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោយតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន២បទល្មើស រួមមាន «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព».។

ការចាប់ខ្លួនអ្នកនាង ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ.។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយចាប់ខ្លួនគាត់មួយសប្តាហ៍ ទើបដឹងថា គាត់មានផ្ទៃពោះ.៕
1
7:26យប់ នៅទិស"ជប់គគីរខាងលិច" ស្ថិតនៅក្នុងស្រុក.បន្ទាយអំពិល. ខេត្តឧត្តរមានជ័យ. ស្ថានការណ៍ព្រំដែននៅមិនទាន់មានអ្វីប្រែប្រួលនោះទេ.។ ដោយឡែកអាកាសធាតុរាងប្រែប្រួល គឺមានផ្គរលាន់គ្រហឹម រួមទាំងភ្នែកបន្ទោល ចង់រកភ្លៀង🌧️នៅយប់នេះ.៕
🙏3
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

On 24 February 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, delivered an intervention at the High-Level Segment of the 61st Session of the Human Rights Council of the United Nations, in Geneva, Switzerland.
1
Media is too big
VIEW IN TELEGRAM
បទអន្តរាគមន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

Intervention by His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, at the High-Level Segment of the 61st Session of the Human Rights Council of the United Nations on 24 February 2026 in Geneva, Switzerland
Media is too big
VIEW IN TELEGRAM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖​
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀតដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាក៏រំពឹងផងដែរថា ភាគីថៃនឹងគោរពកិច្ចព្រមព្រៀងទាំងអស់ខាងលើដោយសុឆន្ទៈនិងភាពស្មោះត្រង់ដូចកម្ពុជាដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦

Unofficial Translation
Press Release

H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:

On the morning of Thursday, 26 February 2026, at 10:00am, the Cambodian Liaison Group (CLG) of the Kingdom of Cambodia facilitated the ASEAN Observer Team (AOT) to observe, verify, and report on the updated situation on the ground since the Ceasefire came into effect on December 27, 2025, in the area of Preah Vihear Temple in Choam Ksan District, Preah Vihear Province.

Since the ceasefire came into effect, Cambodia has consistently respected and implemented its terms, the Joint Declaration on the Peace Agreement between Cambodia and Thailand (October 26, 2025), and the Joint Statement of the Third Special Meeting of the Cambodia-Thailand General Border Committee (December 27, 2025). Cambodia remains committed to all relevant agreements, aiming to reach a just, fair, and lasting solution in accordance with international law. Cambodia expects the Thai side to uphold these agreements with the same good faith and sincerity.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

Thursday, February 26, 2026
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1