អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
ការស្ទង់មតិលទ្ធផលបោះឆ្នោតនៅថៃ🇹🇭 បើយោងតាម NIDA គណបក្សភូមិចៃថៃរបស់លោក អនុទីន ឆាន់វីរៈគុល នាំមុខ តាមពីក្រោយដោយបក្សប្រជាជនរបស់ក្រុមយុវជន ហើយតាមបន្ទាប់គឺបក្សភឿថៃ ដែលក្មួយលោក ថាក់ស៊ីន ជាអ្នកឈរឈ្មោះ។

តែយ៉ាងណានោះ លទ្ធផលអាចដឹងច្បាស់នៅយប់នេះ ក្រោយការបោះឆ្នោតបាននិងកំពុងដំណើរការ ហើយឈានដល់ការបិទបញ្ចប់នៅល្ងាចថ្ងៃអាទិត្យ ទី៨ ខែកុម្ភ: ឆ្នាំ២០២៦។

ប្រជាជនថៃ🇹🇭ជាង៥០លាននាក់ ដែលមានសិទ្ធិចូលរួមបោះឆ្នោត ដោយម្នាក់ៗត្រូវគូស៣សន្លឹក គឺបោះឆ្នោតជ្រើសរើសឯកត្តនាម បោះឆ្នោតរើសបក្សនយោបាយ និងបោះឆ្នោតកែរដ្ឋធម្មនុញ្ញ៕
1
(បាងកក)៖ គិតត្រឹមម៉ោង ៦:៣៥នាទីល្ងាច ថ្ងៃអាទិត្យនេះ លទ្ធផលរាប់សន្លឹកឆ្នោតជាក់ស្តែង (Real-time) នៃការបោះឆ្នោតសកលឆ្នាំ២០២៦ នៅប្រទេសថៃ បានបង្ហាញថា គណបក្ស Bhumjaithai កំពុងនាំមុខគេ ខណៈដែលគណបក្សប្រជាជន (People's Party) កំពុងដេញតាមពីក្រោយយ៉ាងប្រកៀក។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Khaosod English។

យោងតាមទិន្នន័យបឋមពី Matichon បានបង្ហាញថា៖
- គណបក្ស Bhumjaithai (លំដាប់លេខ ១)៖ កំពុងនាំមុខនៅក្នុងមណ្ឌលចំនួន ៦១ និងអាសនៈបញ្ជីគណបក្សចំនួន ៦។
- គណបក្សប្រជាជន (លំដាប់លេខ ២)៖ កំពុងនាំមុខនៅក្នុងមណ្ឌលចំនួន ៦៣ និងអាសនៈបញ្ជីគណបក្សចំនួន ៤។

ការប្រកួតប្រជែងរវាងបក្សធំទាំងពីរគឺមានភាពតានតឹងខ្លាំង ដោយចំនួនអាសនៈសរុបបណ្តោះអាសន្នមានចំនួនប្រហាក់ប្រហែលគ្នា៕
លទ្ធផលបឋមម៉ោង ៧៖៥០នាទីយប់៖ គណបក្ស Bhumjaithai នាំមុខដាច់ជាមួយអាសនៈ ១៩០, គណបក្សភឿថៃឡើងមកលេខ២ ជាមួយនឹង ៨៣ អាសនៈ

លំដាប់ទី១៖ គណបក្ស Bhumjaithai ទទួលបាន ១៩០ អាសន:
លំដាប់ទី២៖ គណបក្សភឿថៃ ទទួលបាន ៨៣ អាសនៈ
លំដាប់ទី៣៖ គណបក្សប្រជាជន ទទួលបាន ៧៤ អាសនៈ
លំដាប់ទី៤៖ គណបក្សក្លាថាម ទទួលបាន ៧២ អាសនៈ៕
1
8:30យប់ វាបោះឆ្នោតក្នុងប្រទេសវាមែន ប៉ុន្តែដ្រូនស៊ើបការណ៍វា នៅបន្តហោះមើលយើងធម្មតាទិស"ឧត្តរ"!
08-02-2026
លទ្ធផលបោះឆ្នោតក្រៅផ្លូវការគិតត្រឹមម៉ោង ៨:២០នាទីយប់ ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានបង្ហាញថា:

- គណបក្សភូមិចៃថៃ ទទួលបានជិត ២០០ អាសនៈ
- បន្ទាប់មកគឺគណបក្សភឿថៃ ទទួលបាន ៨៤ អាសនៈ
- និងគណបក្សប្រជាជន ទទួលបាន ៧៥ អាសនៈ៕
សេចក្ដីប្រកាសព័ត៌មានស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង៦ព្រឹក ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦៕

Press Release on the Situation of Displaced Persons and Impact on Civilian Areas from 6:00 AM on 10 February to 6:00 AM on 11 February 2026
🚨UPDATE: នៅវេលាម៉ោង៤:២០នាទីរសៀល ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ យោងតាមការចុះផ្សាយ របស់ផេកផ្លូវការកងទ័ពភូមិភាគ២ថៃ🇹🇭បានឲ្យដឹងថា:

- នៅវេលាម៉ោង៤:២០នាទីរសៀល ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានហេតុការណ៍មួយបានកើតឡើង ដោយមានទាហានថៃ🇹🇭ចំនួន៣នាក់ បានរងរបួសដោយសារជាន់គ្រាប់មីន💥 ដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកកាន់តារ៉ាឡាក់ ខេត្តស៊ីសាកេត នៃប្រទេសថៃ🇹🇭 ជាប់ព្រំប្រទល់និងខេត្តព្រះវិហាររបស់កម្ពុជា🇰🇭

- ដំបូងឡើយ ក្រុមទាហានថៃបានកំពុងល្បាតដើម្បីឃ្លាំមើលស្ថានការណ៍ព្រំដែនថៃ🇹🇭និងកម្ពុជា🇰🇭បន្ទាប់មកក៏មានទាហាន១នាក់បានដើរជាន់ចំលើគ្រាប់មីនបណ្តាលឲ្យផ្ទុះ💥ដាច់កជើងឆ្វេងហើយរងរបួសផ្នែកជើងស្តាំបន្ថែមទៀត ក្នុងនេះក៏មានទាហានថៃ២នាក់ទៀត បានរងរបួសស្រាលផងដែរ ដែលមានឈ្មោះដូចខាងក្រោម👇

- ទី១. ពលបាលឯក: ប៉ារីវ៉ាត់ មីណា (ដែលរងរបួសដាច់កជើងឆ្វេង និងរបួសផ្នែកជើងខាងស្តាំ)។

- ទី២. ពលបាលឯក: ប្រាម៉ូត ឌីផាក (រងរបួសស្រាល)។

- ទី៣. ពលបាលឯក: ចាក់ ផុងផឿង (រងរបួសស្រាល)។

- បន្ទាប់ពីកើតហេតុ ពួកគេត្រូវបានរថយន្តដឹកយកទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់៕
🤣65
មុខមាត់ប៉ុណ្ណឹងដែរ ដើរជាន់មីនអីណា បែបចង់បានផ្លែឈើមួយកន្ត្រកនោះដឹង?😏
🌚1