អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
លោកអភិបាលក្រុង ផ្តួចផ្តើមយុទ្ធនាការបិទចំណាំងផ្លាតលើបង្គោលភ្លើងសូឡាតាមបណ្តោយផ្លូវជាតិលេខ៦៨ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍នាពេលរាត្រី

​(ក្រុងសំរោង)៖ សុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការបើកបរនៅពេលយប់ គឺជាការយកចិត្តទុកដាក់យ៉ាងសំខាន់របស់រដ្ឋបាលក្រុងសំរោង ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត នាថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ៖ ក្រោមការគិតគូរ និងផ្តួចផ្តើមគំនិតផ្ទាល់ពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង បានចាត់វិធានការចុះអនុវត្តការងារ «បិទស្ទីកគ័រចំណាំងផ្លាតតាមបង្គោលភ្លើងបំភ្លឺផ្លូវ (សូឡា)»។

​ការចុះបិទចំណាំងផ្លាតនេះ ត្រូវបានអនុវត្តចាប់ពីចំណុចព្រំប្រទល់ក្រុងសំរោង ជាប់នឹងស្រុកចុងកាល់ ដោយធ្វើការបិទបន្តបន្ទាប់តាមបណ្តោយផ្លូវជាតិលេខ៦៨ ដែលនឹងផ្តល់សញ្ញាត្រួសត្រាយផ្លូវពេលយប់ ជះពន្លឺយ៉ាងច្បាស់នៅពេលត្រូវភ្លើងយានយន្ត ដែលជួយឱ្យអ្នកបើកបរអាចមើលឃើញគន្លងផ្លូវ និងទីតាំងបង្គោលភ្លើងបានពីចម្ងាយ ទោះបីជានៅតំបន់ដែលភ្លើងសូឡាខ្សោយពន្លឺ ឬងងឹតក៏ដោយ។

យន្តការនេះនឹងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជួយទប់ស្កាត់ហានិភ័យនៃការបើកបររេចង្កូតបុកបង្គោលភ្លើង ឬធ្លាក់ចេញពីគែមផ្លូវ ដែលធានាបាននូវសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកធ្វើដំណើរ។ លើសពីនេះ ក៏ជាការលើកកម្ពស់សោភ័ណភាពដងផ្លូវ ធ្វើឱ្យដងផ្លូវជាតិលេខ៦៨ ក្នុងភូមិសាស្ត្រក្រុងសំរោង មានរបៀបរៀបរយ និងមានសោភ័ណភាពទាក់ទាញទាំងពេលថ្ងៃ និងពេលយប់។

​រដ្ឋបាលក្រុងសំរោង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផលបង្គោលសូឡាទាំងនេះ និងសូមបើកបរដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យគ្នា ដើម្បីសុវត្ថិភាពរាល់ពេលធ្វើដំណើរ៕
នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព!
ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការប្រើឈ្មោះរបស់យោធា។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំនិងកុំជឿតាមអ្វីដែលជាការបង្ហោះផ្សាយទាំងអស់នេះ។
សម្តេចធិបតីចេញសារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ ។

🟢​ តាមដានលើបណ្តាញសង្គម៖
    ===========       
🌐  Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
សម្តេចធិបតីចេញអនុក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលស្រុកចំនួន ៤ នៅខេត្តបន្ទាយមានជ័យ។

🟢​ តាមដានលើបណ្តាញសង្គម៖
    ===========           
🌐  Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

Press Release of the Ministry of Foreign Affairs and International Cooperation

🟢​ តាមដានលើបណ្តាញសង្គម៖
    ===========           
🌐  Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
រដ្ឋាភិបាលកម្ពុជាបានធ្វើការប្រកាសតវ៉ាជាថ្មីទៅកាន់ភាគីថៃ ដែលបានរំលោភមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាចាប់តាំងពីថ្ងៃទី២៧ ខែធ្នូរ ឆ្នាំ២០២៥កន្លងទៅ។

ការតវ៉ាថ្មីៗនេះពាក់ព័ន្ធនិងថៃបានធ្វើការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន៣៦អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅក្នុងខេត្តព្រះវិហារ។
1
ក្រោយបទឈប់បាញ់ ថៃបានពង្រឹងកាន់កាប់លើដីកម្ពុជា និងបានធ្វើសំណង់អចិន្ត្រៃយ៍ដូចជា៖ ផ្លូវ ព្រះពុទ្ធបដិមាធំៗ ទូកុងតឺន័រ បន្លាលួស ការសង់បង្គោលទង់ជាតិ និងរៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍ផ្សេងៗ