អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
ថ្ងៃ២៤កញ្ញា២០២៥នេះជាខួបលើកទី
២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។
ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់និង
បន្តនៅជាមួយប្រជាជនដើម្បីបន្ត
អនុវត្តនយោបាយឈ្នះ ឈ្នះដើម្បី
បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។

ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេតែខ្ញុំគួរតែបញ្ជាក់
ថាប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួស
ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ
ឡើយព្រោះម្ចាស់នៃនយោបាយ
ឈ្នះ ឈ្នះបានស្លាប់ទៅហើយនិង
ប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្ត
សៀមរាបនិងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់។

គិតពីថ្ងៃ២៤កញ្ញា១៩៩៨មកដល់ពេល
នេះខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយនិង
សង្ឃឹមថានិងរស់បានតិចបំផុត២៧ឆ្នាំ
បន្តទៀត។
ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕
1
ធ្លាក់ភ្លៀង នឹកឃើញមុនគេ គឺកងកម្លាំងយើងឈរជើងនៅជួរមុខ។ សូមជូនពរពូៗបងៗសុខសប្បាយទាំងអស់គ្នា។
🙏❤️🇰🇭👮‍♂️
2
សូមជូនពរដល់បងប្អូនកងទ័ពជួរមុខ គ្រប់ទិសទាំងអស់ ឲ្យមានសុខភាពល្អ និងសុវត្ថិភាពគ្រប់ៗគ្នា៕
🙏❤️🇰🇭👮‍♂️
2
គិតត្រឹមម៉ោង9:20នាទីយប់នេះ សភាពការណ៍នៅទិសឧត្តរមានជ័យ មានច្រកជាំសាងាំ តំបន់ប្រាសាទតាក្របី ប្រាសាទតាមន្តធំ ថ្មដូន ថ្មរមៀល គឺនៅធម្មតានៅឡើយ កងកម្លាំងរបស់យើងក៏បន្តនៅការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕ ក្នុងនេះតំបន់ជួរភ្នំដងរែកក៏កំពុងតែមានភ្លៀងធ្លាក់។
សូមអរគុណ!🙏❤️🇰🇭👮‍♂️
4
គាត់បានចេញវីដេអូសុំទោសដល់បងប្អូនទាំងអស់គ្នាហើយ ចឹងសូមបងប្អូនមេត្តាអាធ្យាស្រ័យដល់គាត់ផង៕
ជាចុងក្រោយខ្ញុំបាទសូមអរគុណដល់ស្នងការខេត្តឧត្តរមានជ័យ ដែលបានចាត់វិធានការចំពោះករណីនេះ ក្រោយមានការផ្តល់ព័ត៌មានពីខ្ញុំផ្ទាល់។
សូមអរគុណ!🙏❤️🇰🇭👮‍♂️
1
11:00នាទីយប់នេះ គ្រប់សមរភូមិ គឺសភាពការណ៍ធម្មតាទេ សូមបងប្អូនចូលសម្រាកចុះ បងៗជួរមុខផ្តាំថាកុំភ័យអី គាត់នៅចាំការពារ24/24ម៉ោង៕
សូមអរគុណទឹកចិត្តបងៗកងទ័ព
🙏❤️🇰🇭👮‍♂️
🙏4
នាយក​រដ្ឋមន្ត្រី​ថៃ៖ គ្មាន​ការ​ចរចា​ជាមួយ​កម្ពុជា​ទេ រហូត​ដល់​ដក​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​ព្រំដែន

នាយក​រដ្ឋមន្ត្រី Anutin Charnvirakul ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផង​ដែរ​បាន​ផ្តល់​បទសម្ភាសន៍​កាលពី​យប់​ថ្ងៃ​ពុធ​អំពី​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ជាមួយ​កម្ពុជា។ លោកថាមិនទាន់មានកិច្ចពិភាក្សាផ្លូវការជាមួយរដ្ឋាភិបាលកម្ពុជានៅឡើយទេ ប៉ុន្តែជំហររបស់ប្រទេសថៃនៅតែច្បាស់លាស់លើការរក្សាអធិបតេយ្យភាព ដោយយោធាធ្វើការសម្រេចចិត្តតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ។

ទោះបីជាមានការផ្លាស់ប្ដូរមេបញ្ជាការកងទ័ពទី 2 នាពេលខាងមុខបន្ទាប់ពីខែកញ្ញាក៏ដោយ មេបញ្ជាការថ្មីបានស្គាល់តំបន់នេះរួចហើយ ដោយធានាឱ្យមានការផ្លាស់ប្តូរដោយរលូន។

«ប្រសិនបើកម្ពុជាមិនដកអាវុធធុនធ្ងន់របស់ពួកគេចេញទេ យើងនៅតែមិនអាចចរចាបានទេ។ យើងរក្សាជំហររបស់យើងក្នុងការបិទច្រកព្រំដែនរហូតដល់ការគំរាមកំហែងពីកម្ពុជាត្រូវបានលុបចោល»។
👌1