អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin ត្រូវបានដោះលែងចេញពីពន្ធនាគារ ប៉ុន្តែតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការសម្រាប់រយៈពេល៤ខែ !
(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារ អស់រយៈពេល ៨ខែ ក្រោយតុលាការរកឃើញថា រូបលោកបានប្រព្រឹត្តកំហុសដោយស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីគេចវេសការអនុវត្តទោសជាប់ឃុំក្នុងពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បន្ទាប់ពីរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ លោក Thaksin បានត្រឡប់ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ដើម្បីប្រឈមមុខនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទពុករលួយ និងរំលោភអំណាចអំឡុងរូបលោកកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ ទោសនេះត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ។ ប៉ុន្តែ លោក Thaksin បានចំណាយពេលក្នុងពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ និងបានចំណាយពេល ៦ខែនៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ក្រោមហេតុផលមានបញ្ហាសុខភាព។
កាលខែកញ្ញា ឆ្នាំ២០២៥ តុលាការថៃបានរកឃើញថា ការសម្រាកនៅមន្ទីរពេទ្យរបស់លោក Thaksin ជាទង្វើខុសច្បាប់ ហើយបញ្ជូនរូបលោកទៅត្រឡប់ទៅកាន់ពន្ធនាគារវិញ។ លោក Thaksin មានអាយុ៧៦ឆ្នាំ បានដើរចេញពីពន្ធនាគារនៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ។
គួរបញ្ជាក់ថា ក្រោយចេញពន្ធនាគារ លោក Thaksin ត្រូវបានតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការ សម្រាប់រយៈពេល៤ខែ នៃការដោះលែងឱ្យនៅក្រៅឃុំ៕

នាយសេនាធិការកងទ័ពជើងគោកថៃ បានចុះត្រួតពិនិត្យស្ថានការណ៍ ក្នុងខេត្តបុរីរម្យ ដោយសង្កត់ធ្ងន់លើសន្តិសុខព្រំដែន និងណែនាំកងកម្លាំងឱ្យត្រៀមខ្លួនការពារប្រទេសជាតិ និងប្រជាជន.!
08:30 PM 12/05/2026
(ខេត្តបុរីរាម្យ) នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ នាយសេនាធិការកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ ឆៃយ៉ាប្រុក ដួងប្រាផាត់ បានចុះសួរសុខទក្ខដល់ប្រជាជនថៃដែលរស់នៅជាប់តំបន់ព្រំដែនថៃ-កម្ពុជា ដែលស្ថិតនៅក្នុងឃុំតាឡាត់និគមប្រាសាទ ស្រុកបានគ្រួស ខេត្តបុរីរាម្យ។ បន្ទាប់ពីសាកសួរសុខទក្ខប្រជាជនរួចរាល់ លោកក៏បានចុះត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធ និងពិនិត្យមើលការសាងសង់របងព្រំដែនជាប់និងកម្ពុជា ដែលស្ថិតនៅច្រកសៃតាគូ ក្នុងស្រុកបានគ្រួស ខេត្តបុរីរាម្យ ទល់ជាមួយនិងច្រកអន្តរជាតិ«ជប់គគីរ» ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ.។
លោកក៏បានសង្កត់ធ្ងន់ថា៖ កងទ័ពគ្រប់រូប គឺត្រូវតែត្រៀមខ្លួនយ៉ាងពេញលេញ និងគ្រប់ទិដ្ឋភាពទាំងអស់ ស្របតាមគោលនយោបាយរបស់អគ្គមេបញ្ជាការកងទ័ពថៃ រួមជាមួយនិងការរៀបសម្ភារ:យោធា ក៏ដូចជាឧបករណ៍ឃ្លាំមើលព្រំដែន ដើម្បីការពារប្រទេសជាតិ និងប្រជាជនរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

❤1
This media is not supported in your browser
VIEW IN TELEGRAM
នេះគឺជាខ្លឹមសារទាំងស្រុង របស់លោក Kevin Smith KH ដែលបង្ហោះនៅរសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះថា៖
«ទាហានថៃ🇹🇭ទើបតែបាញ់នៅក្បែរខ្ញុំនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ លើទឹកដីអធិបតេយ្យរបស់ខ្មែរ🇰🇭ដែលពួកយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់!»
អ្វីដែលខ្ញុំកំពុងធ្វើ គឺគ្រាន់តែចង់ដឹងការពិតប៉ុណ្ណោះ ហើយកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ទាហានថៃ🇹🇭ក៏បានបាញ់ព្រមានចំនួន ៩ គ្រាប់ ទៅលើក្រុមអ្នកសង្កេតការណ៍អាស៊ានAOT និងអះអាងថា វាគ្រាន់តែជាការដុតផាវប៉ុណ្ណោះ។
លោកបន្តថា៖ នេះជាភស្តុតាងដែលពួកគេបានធ្វើ ហើយថៃ🇹🇭កំពុងកុហក់ពិភពលោក។ បើសរុបទៅ មានការបាញ់ចំនួន ៤ គ្រាប់នៅក្នុងថ្ងៃនេះមកលើខ្ញុំ៕
Thai soldiers just fired near me at O’Smach where Thai soldiers are illegally occupying Khmer soveriegn land.
All I was doing was speaking the truth. On 29th april, they fired 9 warning shots at international officials, and claimed they were fireworks.
This is proof they were not, and Thailand were lying.
4 shots in total were fired today.