អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:២០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ សូមគូសបញ្ជាក់ផងដែរថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ។ សកម្មភាពនៃការចុះសង្កេតការណ៍របស់ប្រទេសសមាជិកក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ និងសន្តិភាព មិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងពិភពលោកទាំងមូលផងដែរ។

ជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។

ជាមួយគ្នានេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។

ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើង។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ទាហានថៃ🇹🇭បានបាញ់កាំភ្លើងប្រភេទ M79 និង M16 ចំនួន៩គ្រាប់ ក្នុងពេលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា🇰🇭ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ កាលពីម៉ោង១០:៣៥-១១:០៩នាទីព្រឹកមិញនេះ !
1
This media is not supported in your browser
VIEW IN TELEGRAM
ទាហានថៃ🇹🇭បានបាញ់កាំភ្លើងប្រភេទ M79 និង M16 ចំនួន៩គ្រាប់ ក្នុងពេលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា🇰🇭ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ កាលពីម៉ោង១០:៣៥-១១:០៩នាទីព្រឹកមិញនេះ !

ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦៕
🔥1
ខ្ញុំសូមបញ្ជាក់សារជាថ្មីម្តងទៀតថា៖ នៅតំបន់ជួរភ្នំដងរែក ខេត្តឧត្តរមានជ័យ គឺមិនមានយន្តហោះចម្បាំថៃ🇹🇭F-16ហោះនោះឡើយ! គឺមានតែប្រភេទយន្តហោះ.Boeing - Airbus ដឹកអ្នកដំណើរតែប៉ុណ្ណោះ.!
2
សូមបងប្អូនដែលរស់នៅតាមបណ្តោយជាយដែន និងបងប្អូនដែលរស់នៅលើតំបន់ជួរភ្នំដងរែក អាចដោនឡូតកម្មវិធី Flight radar 24 នេះបាន ដើម្បីឆែកមើលជើងហោះហើរ នៅពេលដែលបងប្អូនបានលឺសម្លេងពេលមានយន្តហោះ/ហោះ និងបានឃើញរូបរាងយន្តហោះទាំងស្រុងបាន ពីព្រោះកុំឲ្យមានការយល់ច្រលំ។

មួយរយ:នេះ ខ្ញុំឃើញតាមបណ្តាញសង្គមមួយចំនួនមានការបង្ហោះចែកចាយថា៖ មានយន្តហោះចម្បាំងរបស់ថៃ🇹🇭F-16ហោះឆ្វែលទៅមករាល់ថ្ងៃ។

ដូចនេះ គឺខ្ញុំចង់ឲ្យបងប្អូនយើងមានការយល់ដឹងច្បាស់ថា តើយន្តហោះនោះ ជាប្រភេទយន្តហោះចម្បាំង ឬក៏ជាយន្តហោះដឹកអ្នកដំណើរ!

👉គូសបញ្ជាក់ផងដែរថា៖ នៅក្នុងប្រព័ន្ធរ៉ាដា24នេះ គឺសម្រាប់ឆែក និងអាចមើលឃើញតែប្រភេទយន្តហោះដឹកអ្នកដំណើរតែប៉ុណ្ណោះ ចំណែកឯយន្តហោះចម្បាំង គឺមិនអាចមើលឃើញ និងចាប់បានក្នុងប្រព័ន្ធរ៉ាដានេះឡើយ៕

សូមអរគុណ!
🙏21
Media is too big
VIEW IN TELEGRAM
នៅម៉ោង០២:៤៧នាទីរសៀល ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៦នេះ នៅច្រកជប់គគីរ ដែលស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺតែងតែមានយន្តហោះទេសចរណ៍ដឹកអ្នកដំណើរ ពីទីក្រុងបាងកក ប្រទេសថៃ🇹🇭ហោះឆ្លងកាត់ជារាងរាល់ថ្ងៃ មិនថាព្រឹក ថ្ងៃត្រង់ ល្ងាច និងពេលយប់ ឬក៏ពេលទៀបភ្លឺនោះទេ ហើយហោះមួយថ្ងៃៗមិនក្រោមពី២០គ្រឿងឡើយ.!

ហើយយន្តហោះនេះ បន្ទាប់ពីហោះឆ្លងកាត់ពីច្រកជប់គគីរ គឺនិងហោះឆ្លងកាត់នៅច្រកអូរស្មាច់ និងច្រកអន្តរជាតិជាំសាង៉ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តាមដែលផ្លូវធ្វើដំណើរលើអាកាសរបស់ជើងហោះហើរនីមួយៗ។

👉ដោយសារតែមួយរយ:នេះ ខ្ញុំឃើញមានបណ្តាញសង្គមមួយចំនួនបានបង្ហោះថា៖ មានយន្តហោះចម្បាំងរបស់កងទ័ពអាកាសថៃ🇹🇭F-16បានហោះឆ្វែលរាល់ថ្ងៃ ទើបខ្ញុំព្យាយាមបកស្រាយ និងពន្យល់ទៅកាន់បងប្អូនយើងវិញថា៖ មកទល់ថ្ងៃនេះ គឺមិនមានយន្តហោះចម្បាំងណាមួយ ដែលហោះនៅបន្ទាត់ព្រំដែនកម្ពុជា🇰🇭ថៃ🇹🇭នៅក្នុងខេត្តឧត្តរមានជ័យនោះទេ។

*ជាចុងក្រោយ៖ ខ្ញុំក៏សូមសំណូមពរ ដល់ម្ចាស់FB. MMO មួយចំនួន សូមបញ្ឈប់រាល់ការបង្ហោះចែកចាយនៅព័ត៌មានមិនពិត ដើម្បីបន្លាចនិងបង្អើល ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនបន្តទៀតទៅ ព្រោះវាគ្មានចំណេញអីនោះទេ៕

សូមអរគុណ!
🚨ព័ត៌មានក្តៅៗ: នៅរសៀលថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៦នេះ នាយសេនាធិការកងទ័ពជើងគោកថៃ🇹🇭 លោកឧត្តមសេនីយ៍ ឆៃភឿក ដួងប្រាផាត់ បានថ្លែងប្រាប់អ្នកសារព័ត៌អំពីស្ថានភាពព្រំដែនថា៖

កាលពីម្សិលមិញ កម្ពុជា🇰🇭បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានAOT បានចុះត្រួតពិនិត្យនៅច្រកអូរស្មាច់ និងបានខិតចូលជិតនិងបន្លាលួសដែលទាហ៊ានថៃ🇹🇭បានព័ទ្ធ ដែលសកម្មភាពទាំងនេះបានជំរុញឲ្យកងទ័ពថៃបានបាញ់កាំភ្លើងដៃដើម្បីជាការព្រមាន!

លោកបន្តថា៖ សកម្មភាពខាងលើនេះបានបង្ហាញថា កម្ពុជា🇰🇭បាននិងកំពុងរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងនៅថ្ងៃទី២៧ ខែធ្នូរ ឆ្នាំ២០២៥កន្លងទៅ ហើយថៃ🇹🇭និងមិននៅស្ងៀមទៀតឡើយ បើសិនជាកម្ពុជានៅតែបន្តសកម្មភាពបែបនេះទៀត។

លោកសង្កត់ធ្ងន់ថា៖ កងទ័ពថៃ🇹🇭និងរូបលោកផ្ទាល់ គឺមិនអត់ឱនចំពោះការចូលជ្រៀតជ្រែក ឬការរំខានណាមួយពីកងទ័ពកម្ពុជា🇰🇭នៅក្នុងតំបន់ដែលថៃកំពុងឈរជើងឡើយ ព្រោះវាអាចបង្កឲ្យមានការភ័យខ្លាចចំពោះប្រជាជនថៃ៕
6
ការបកស្រាយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះសំណួររបស់អ្នកសារព័ត៌មាន ជុំវិញជំនួបជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ នៅប្រទេសព្រុយណេដារូសាឡាម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦៕
2