អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
7:31នាទីយប់ នៅទិសច្រកជប់គគីរ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ មានដ្រូនស៊ើបការណ៍ថៃ🇹🇭ហោះចំនួន=3គ្រឿង!
09-04-2026
BREAKING: តម្លៃប្រេងសាំងលក់រាយ សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ !

- សាំងធម្មតា/១លីត្រ = ៥,២០០រៀល
- ម៉ាស៊ូត/១លីត្រ = ៦.៩០០រៀល
TOP NEWS: ព្រះមហាក្សត្រ ប្រទានសារដល់ជនរួមជាតិថា ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត ដែលតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ត្រូវគង់ប្រថាប់នៅមន្ទីរពេទ្យបន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេស់នៅពេលនេះបានទេ
កាដូឆ្នាំថ្មី! អគ្គិសនីកម្ពុជាភ្ជាប់ខ្សែកាបកប់បាតសមុទ្រតង់ស្យុង ៣៥គីឡូវ៉ុល ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម និងដាក់ឱ្យដំណើការរួចរាល់ហើយ !
12-04-2026

(ព្រះសីហនុ)៖ ដើម្បីជួយសំរួលជីវភាពដល់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយាល ដូចជាបណ្តាកោះជាដើម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងរ៉ែ និថាមពល ព្រមទាំងអគ្គិសនីកម្ពុជា សាងសង់ភ្ជាប់បណ្ដាញអគ្គិសនីទៅកាន់បណ្ដាកោះ នៅខេត្តព្រះសីហនុ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្ដីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ទទួលបានការណែនាំនេះ អគ្គិសនីកម្ពុជាបានអនុវត្តការងារតាំងពីពាក់កណ្តាលឆ្នាំ ឆ្នាំ២០២៥ ហើយបានបញ្ចប់ដាក់ឱ្យដំណើការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ដោយបានភ្ជាប់ខ្សែកាបកប់បាតសមុទ្រតង់ស្យុង ៣៥ គីឡូវ៉ុល ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹមមុនគេ។
នេះជាលើកទី ១ ក្នុងប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋនៅលើកោះនេះ ទទួលបានការផ្គត់ផ្គង់ពីបណ្តាញជាតិ ហើយនឹងឈនទៅទទួលថ្លៃអគ្គិសនីសមរម្យ ដូចបណ្តាញទូទៅ ៧៣០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ព្រមទាំងមានថ្លៃអនុគ្រោះ ៣៨០ រៀល ៤៨០រៀល និង ៦១០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សំរាប់អ្នកមានជីវភាពទាប-មធ្យម ដែលមុននេះមានដល់ទៅ២៩០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង គឺចុះពី ៤ ទៅ ៨ ដង។

សមិទ្ធផលថ្មីនេះជាកាដូរថ្មីមួយជូនបងប្អូននៅលើកោះ កាត់បន្ថយចំណាយ បង្កើនជីវភាព តាមរយៈបង្កើតមុខរបរផ្សេងៗ ជាចំណងដៃមនការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាជួយទាក់ទាញទេសចរណ៍ មកលេងលើកោះធម្មជាតិកាន់តែច្រើនឡើង ដែលចំណែកមួយនៃការកសាងខឿនសេដ្ឋកិច្ចជាតិ។
កន្លងមក អគ្គិសនីកម្ពុជាក៏បានវិនិយោគសាងសង់ខ្សែបណ្ដាញអគ្គិសនីថ្មីជាច្រើនខ្សែ ដើម្បីភ្ជាប់ពីបណ្ដាញអគ្គិសនីជាតិទៅកាន់បណ្ដាកោះនានា នៅទូទាំងប្រទេស ដែលក្នុងនោះរួមមាន កោះស្រមោច កោះម្នាស់ និងកោះរ៉ុង នៅក្នុងខេត្តព្រះសីហនុ កោះស្មាច់ កោះស្ដេច កោះអំពិល កោះសាមិត កោះស្រឡៅ កោះកាពី និងកោះទទឹង នៅក្នុងខេត្តកោះកុង កោះដាច់ និងកោះតាង នៅក្នុងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជាក៏បាននឹងកំពុងបន្តអនុវត្តយ៉ាងសកម្ម លើគម្រោងសាងសង់ខ្សែកាបកប់បាតសមុទ្រ តង់ស្យុង ២២ គីឡូវ៉ុល ពីកោះស្រមោច ទៅកោះតាគៀវ កោះឫស្សី និងកោះក្របី និងគម្រោងសាងសង់ខ្សែកាបកប់ឆ្លងបាតសមុទ្រ ២២ គីឡូវ៉ុលភ្ជាប់ពីឆ្នេរអូរត្រេះ ទៅកោះខ្ទះ ក្នុងខេត្តព្រះសីហនុផងដែរ ដែលនឹងដាក់ឱ្យដំណើការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនៅលើកោះ ទទួលការផ្គត់ផ្គង់មានស្ថិរភាពល្អ និងមានតំលៃឯកភាពទូទាំងប្រទេស៕
2
BREAKING: នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦នេះ គឺជាសកម្មភាពរបស់ក្រុមប្រជាជនថៃ🇹🇭ដែលកំពុងធ្វើពិធីអុជធូបសែនព្រេន នៅត្រង់ចំណុចប្រាសាទតាមាន់ធំរបស់កម្ពុជា🇰🇭 ដែលកងកម្លាំងប្រដាប់អាវុធថៃបានបើកការឈ្លានពានពីរលើក និងកំពុងកាន់កាប់គ្រប់គ្រងដោយខុសច្បាប់ !
😭5🤬3