អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមរបស់បងប្រុស«Vutha និងបងប្រុស Sim Seyla» បានចូលថវិការផ្ទាល់ខ្លួនក្នុងមួយនាក់=៤,០០០០៛ ដែលសរុបទឹកប្រាក់ទាំងអស់ចំនួន=៨,០០០០រៀល ដើម្បីទិញទឹកសុទ្ធចំនួន=៣២យួរ ជូនកងកម្លាំងប្រចាំការជួរមុខ នៅទិស(អូរទឹកចោល.ជិតប្រាសាទខ្នារ)។

ឆ្លៀតក្នុងឱកាសនេះ ដោយខ្ញុំបាទ«ទីភ្នាក់ងារអង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ» ដែលបានទទួលថវិការ និងចាត់ចែងជូនកងកម្លាំងផ្ទាល់ សូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្រុសទាំងពីរ និងសូមឲ្យបងប្រុសទាំងពីរនាក់ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ រកសុីមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ផងដែរបាទ៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️
8
🚨ព័ត៌មានក្តៅៗ: នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭ថ្មី លោកឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំឆារឿន បានថ្លែងអំពីស្ថានភាពព្រំដែនថៃ-កម្ពុជាថា៖

ចំពោះរបាយការណ៍អំពីការប៉ះទង្គិចគ្នាជាលើកទីបី រវាងកងទ័ពថៃ🇹🇭និងកម្ពុជា🇰🇭លោកសុំឲ្យជឿលើតែព័ត៌មានផ្លូវការពីកងទ័ពតែប៉ុណ្ណោះ និងមិនត្រូវជឿលើព័ត៌មានក្លែងក្លាយឡើយ។

លោកបន្តថា៖ ប្រសិនបើមានសញ្ញានៃការប៉ះទង្គិចគ្នាកើតឡើងមែន ចាំបាច់ត្រូវមានការជម្លៀសជនស៊ីវិលចេញពីក្នុងតំបន់ជាមុនសិនដើម្បីធានានៅសុវត្ថិភាព និងងាយស្រួលក្នុងការប្រយុទ្ធ។

លោកបន្ថែមថា៖ ប្រសិនបើមានការប្រយុទ្ធគ្នាលើកទីបីមែន វាជាការប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំ ហើយបើរឿងនេះកើតឡើងមែន ភាគីកម្ពុជា🇰🇭ត្រូវពិចារណាជាមុនសិនថាតើខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធជាមួយប្រទេសថៃ🇹🇭ម្តងទៀតឬអត់?។

លោកបន្ថែមថា៖ ប្រជាជនថៃត្រូវតែជឿជាក់លើកងទ័ព ហើយលោកក៏បាននិយាយថា សូមឲ្យប្រជាជនថៃដែលរស់ជាប់នៅព្រំដែនថៃ🇹🇭និងកម្ពុជា🇰🇭បន្តជីវភាព និងលេងបុណ្យសង្ក្រាន្ឆ្នាំថ្មីឲ្យសប្បាយចុះ។

លោកសង្កត់ធ្ងន់ថា៖ បើទោះបីជាឱកាសនៃការប្រយុទ្ធគ្នាឡើងវិញមានកម្រិតទាបក៏ដោយ ប៉ុន្តែផែនការ និងវិធីទប់ទល់បន្ទាន់របស់កងទ័ពថៃ🇹🇭គឺមានរួចរាល់អស់ហើយ៕
This media is not supported in your browser
VIEW IN TELEGRAM
រំលឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា🇰🇭ទាក់ទងនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយយ៉ាងមុតមាំជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

https://t.me/httpsKHEOMNOP
1