អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
សេចក្តីជូនដំណឹងស្តីពី ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០៕

«រដ្ឋបាលខេត្តឧត្តរមានជ័យ»
នៅថ្ងៃព្រហស្បតិ៍ ទី០២​ ខែមេសា​ ឆ្នាំ២០២៦នេះ​ នៅទិសខេត្តឧត្តរមានជ័យ​ កម្លាំងជំនាញអង្គភាពCMAC បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ប្រមាណជាង២៣០គីឡូក្រាម​ ប្រកបដោយជោគជ័យនិងសុវត្ថិភាព។ គ្រាប់បែកMK-82នេះបានកប់ក្នុងដីជម្រៅជាង១៣ម៉ែត្រ!

គ្រាប់បែកទម្លាក់ពីយន្តហោះMK-82 ផលិតនៅឆ្នាំ២០១០​ ដោយក្រុមហ៊ុន​ GDG (General Dynamics Ordnance and Tactical Systems)និងបានកែសម្រួលបំពាក់បន្ថែមសម្ភារៈបច្ចេកទេសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង​ HWG​(Hanwha Corporation)និងបានទម្លាក់លេីមាតុភូមិកម្ពុជាដោយទ័ពអាកាសសៀមឈ្លានពាននៅថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២៥​ វេលាម៉ោងប្រមាណ៤រសៀល។

សូមកោតសរសេីរដោយស្មោះចំពោះកម្លាំងជំនាញអង្គភាពCMACជួរមុខទាំងអស់ ដែលបានចូលរួម​លះបង់​ និងធ្វេីពលីកម្មក្នុងបុព្វហេតុធានាសុខសុវត្ថិភាពប្រជាពលរដ្ឋនិងគាំទ្រការស្តារអភិវឌ្ឍឡេីងវិញក្រោយមានបទឈប់បាញ់​ ស្របតាមស្មារតីដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រីកម្ពុជា។

សូមរំលឹកនិងចងចាំថា​ ព្រះរាជាណាចក្រដ៏កម្សត់នេះ​ ធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុននៃការទម្លាក់គ្រាប់បែកពីយន្តហោះជាង១០ឆ្នាំពោលពី១០​ មករា​ ឆ្នាំ១៩៦២​ ដល់ថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ១៩៧៥​ មានបរិមាណគ្រាប់បែកប្រភេទMនិងMK សរុបចំនួនប្រមាណជាង១លាន២សែនគ្រាប់​ (១.២០០.០០០គ្រាប់)៕
នេះគឺជាសកម្មភាពនាព្រឹក ថ្ងៃព្រហស្បតិ៍ ទី02 ខែមេសា ឆ្នាំ2026នេះ ដែលភាគីខាងយោធាថៃ🇹🇭(ចោរសៀម)បានដាក់កម្លាំង និងមានទាំងរថពាសដែកប្រភេទ«M113».ចំនួន2គ្រឿង ដែលស្ថិតនៅក្នុង សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ការដាក់កម្លាំងនិងរថពាសដែកនេះ គឺស្ថិតនៅត្រង់ចំណុចច្រកអន្តរជាតិអូរស្មាច់ ហើយក៏ជាកន្លែងដែលយោធាថៃកំពុងកាន់កាប់ និងគ្រប់គ្រងដោយខុសនិងច្បាប់អន្តរជាតិផងដែរ។

«មិនត្រឹមតែដាក់កម្លាំងនិងរថពាសដែកនោះទេ នៅយប់ថ្ងៃដដែលនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ភាគីថៃ🇹🇭 ក៏បានផ្សាយចោទប្រកាន់មកលើកម្ពុជា🇰🇭ថា៖ ទាហានកម្ពុជា ដែលប្រដាប់ដោយអាវុធ និងមានអាកប្បកិរិយាគ្មានវិន័យ ផឹកស្រា និងប្រព្រឹត្តអំពើញុះញង់នៅជិតទីតាំងកងទ័ពថៃ តាំងពីយប់ (ថ្ងៃទី01 ខែមេសា ឆ្នាំ 2026) រហូតដល់ព្រឹក (ថ្ងៃទី02 ខែមេសា ឆ្នាំ 2026)នេះបន្ថែមទៀត»៕
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។

ខ្ញុំបានចេញបទបញ្ជាឲ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។

ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។

សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

Press Release of the Ministry of Foreign Affairs and International Cooperation